ចូលរួម រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាល​ ម៉ារ៉ាតុង ប្រចាំឆ្នាំ២០១៨ ជាមួយសណ្ឋាគារ ឋានសួគ៌បូកគោ ដើម្បីរួមចំណែក ជួយដល់កុមារកម្ពុជា

កំពត៖ កាន់តែខិតជិតមកដល់ហើយ ថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០១៨ គឺជាថ្ងៃនៃព្រឹត្តិការណ៍ រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់លើកទី៥ លើភ្នំបូកគោ ក្នុងខេត្តកំពត ដែលព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ រៀបចំឡើង ដោយសណ្ឋាគារ ឋានសួគ៌ សុខា ដែលជាព្រឹត្តិការណ៍កីឡាសប្បុរសធម៌ ប្រចាំឆ្នាំ ដោយថវិកាទាំងអស់ ដែលប្រមូលបាន ពីការរត់ប្រណាំង នឹងត្រូវបរិច្ចាគ ជូនមន្ទីរពេទ្យគន្ធបុប្ផា។

ការរត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង គិតចាប់ពី ២១គីឡូម៉ែត្រ រហូតដល់ ការរត់ប្រណាំងបែបកម្សាន្ត សប្បាយ ៣គីឡូម៉ែត្រ ឬការប្រណាំងកង់កុមារ សុទ្ធសឹងតែជាឱកាសដ៏ល្អឥតខ្ចោះ សម្រាប់បង្កើតនូវអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបាន ជាមួយក្រុមគ្រូសារ និងមិត្តភក្តិ។ ព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏មានអត្ថន័យមួយ ក្នុងការលើកកម្ពស់សុខភាព ភាពសប្បាយរីករាយ និងសប្បុរសធម៌។

ភ្ញៀវអាចធ្វើការជ្រើសរើសស្នាក់នៅ សណ្ឋាគារដ៏ប្រណិត ឡឺ បូកគោ ផាឡេស ឬសណ្ឋាគារ ឋានសួគ៌ សុខា។ ការបោះជំរំលក្ខណៈជាក្រុម ឬបុគ្គល ក៏ត្រូវបានផ្តល់ជូនជាជម្រើសដែលភ្ញៀវអាចជ្រើសរើសបាន ដែលមានការប្រគុំតន្រ្តីពេលល្ងាចក្រោមដួងតារានៅលើភ្នំបូកគោដ៏ស្រស់ស្អាត នៅក្នុងខេត្តកំពត ជាគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីល្បាញនៅក្នងុប្រទេសកម្ពុជា ដែលមានទស្សនីយភាពដ៏ស្រស់ត្រកាល នៃតំបន់ទេសចរណ៍គួរអោយទាក់ទាញ និងដំណើរកម្សាន្តបែបផ្សងព្រេង។

សូមទំនាក់ទំនង ជាមួយឥឡូវនេះ ដើម្បីទទួលបានតម្លៃពិសេស ៖ លេខទូរស័ព្ទ ០16 616 126/ 088 33 555 35 អ៊ីម៉ែល dos.corp@sokhahotels.com ហ្វេាសប៊ុក https://www.facebook.com/PreahMonivongBokorMarathon/ និងគេហទំព័រ www.bokormarathon.com/

សូមរំលឹកថា សណ្ឋាគារ ឋានសួគ៌ សុខា ផ្តល់ជូននូវសេវាកម្មធ្វើដំណើរពីភ្នំពេញ ទៅសណ្ឋាគារ ឋានសួគ៌ សុខា ប្រកបដោយផាសុកភាព ជារៀងរាល់ថ្ងៃ ដោយចេញដំណើរ ជារៀងរាល់ថ្ងៃ៖ ពីភ្នំពេញ ទៅសណ្ឋាគារ ឋានសួគ៌ សុខា ម៉ោង 7:00 ព្រឹក ពីសណ្ឋាគារ ឋានសួគ៌ សុខាទៅកាន់ភ្នំពេញ ម៉ោង 1:45 នាទីរសៀល៕