សមាគមន៍ អចលនទ្រព្យកម្ពុជា បញ្ចប់វគ្គបណ្ដុះបណ្ដាល​ មូលដ្ឋានគ្រឹៈភ្នាក់ងារ អចលនវត្ថុកម្ពុជា លើកដំបូង

ភ្នំពេញ៖សមាគមន៍អ្នកជំនាញ អចលនទ្រព្យ កម្ពុជា កាលពីថ្ងៃអាទិត្យ ទី ២១ ខែ តុលា ឆ្នាំ ២០១៨ បានបញ្ចប់វគ្គបណ្ដុះបណ្ដាល មូលដ្ឋានគ្រឹៈភ្នាក់ងារអចលនវត្ថុកម្ពុជា លើកដំបូង របស់ខ្លួន ដែលធ្វើរយៈពេល២ថ្ងៃ ហើយមានការចូលរួមពីសិក្ខាកាមចំនួន ២៤នាក់ ប្រកបដោយភាពជោគជ័យ និងសប្បាយរីករាយយ៉ាងក្រៃលែង។

នៅក្នុងកម្មវិធីសិក្សានេះ សមាគមន៍បានចងក្រង សម្រិត សម្រាំង និងមានការចូលរួមដោយអ្នកជំនាញ​ ដែលបានឆ្លងកាត់បទពិសោធន៍ ការងារ និង ការសិក្សាទាំងក្នុងនិងក្រៅប្រទេស ដែលក្លាយខ្លួនជាវាគ្មិន វគ្គបណ្ដុះបណ្ដាលនេះ។

គួបញ្ជាក់ផងដែរថា សមាគមន៍អ្នកជំនាញ អចលនៈទ្រព្យកម្ពុជា គឺជាសមាគមន៍មួយ ដែលបានបង្កើត វគ្គបណ្ដុះបណ្ដាល នេះដំបូងបង្អស់ នៅកម្ពុជាក្នុងគោលបំណង ផ្ដល់ចំណេះដឹង និងអត្ថប្រយោជន៍ផ្សេងៗ ពីអចលនៈវត្ថុ ហើយវគ្គបណ្ដុះបណ្ដាលនេះនឹងមានជាបន្តទៀត ដូច្នេះសម្រាប់អ្នក ដែលមានចំណាប់អារម្មណ៏ អាចទាក់ទងជាមួយ សមាគមន៍ ដោយផ្ទាល់។ ចំណាំ៖ កំណត់គោលដៅរបស់ខ្លួន ឱ្យបានច្បាស់លាស់ ហើយ ដើរទៅជាមួយយើង!