ស្រាបៀរអាន់ឆ័រចាប់រង្វាន់ លើកចុងក្រោយ សម្រាប់កម្មវិធី អាពាហ៍ពិពាហ៍ឆ្នាំ​ ២០១៧-២០១៨ និងបើករដូវកាលថ្មីជូន គូស្វាមីភរិយាថ្មី ឆ្នាំ​២០១៨-២០១៩

ភ្នំពេញ៖ កាលពី​​ថ្ងៃអាទិត្យទី​ ២១ ​ខែតុលា ឆ្នាំ​​២០១៨ ស្រាបៀរអាន់ឆ័របានរៀបចំ កម្មវិធីចាប់រង្វាន់ជ័យមង្គល លើកចុងក្រោយរដូវកាលថ្មី នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់ជូនដល់គូស្វាមី ភរិយាថ្មីទាំងអស់ដែលបាន ជាវស្រាបៀរអាន់ឆ័រក្នុង​កម្ម ពិធីអាពាហ៍​ពិ​ពា​ហ៍ ​​ក្នុង​​ ឆ្នាំ​ ២០១៧-​​២០១៨​ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ​ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

កម្មវិធីចាប់រង្វាន់រដូវកាលឆ្នាំ​ ២០១៧-​​២០១៨នេះត្រូវបានរៀបចំឡើងជាពិសេស សម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រ ក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការ​យកចិត្តទុកដាក់ ខ្ពស់​របស់​ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះ អតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរ អាន់ឆ័រក្នុង​កម្មពិធីអាពាហ៍​ពិ​ពា​ហ៍​​របស់ខ្លួន។ រង្វាន់ដែលបានចាប់​​រង្វាន់ ផ្តាច់ព្រ័ត្រនេះ​ គូស្វាមីភរិយាថ្មីចំនួន ១៥ ដែលមាន​សំណាង ​បានឈ្នះ​រង្វាន់ ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ ទៅកាន់សាមុយគឺ

លោក​អ្នក​អាចស្វែងរកឈ្មោះ របស់លោកអ្នកនៅលើ​កាសែត ឬលើតំណគេហទំព័រហ្វេសប៊ុក របស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/។ ចំពោះគូស្វាមីចំនួន ១៥ គូ ដែលបានឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់​។​ ស្រាបៀរ អាន់ឆ័រ ជាស្រាបៀរដែលពេញនិយម បំផុតសម្រាប់យុវវ័យសម័យថ្មី គុណភាពខ្ពស់ស្តង់ ដារអន្តរជាតិដែលឈ្នះពានរង្វាន់ ផ្នែក​គុណភាពជាបន្តបន្ទាប់ សរុបជាង ៣០​ មេដាយ រសជាតិស្រទន់ លើសគេ ផ្តល់នូវអារម្មណ៍រីករាយ​ស្រស់ថ្លា ស័ក្តិសមបំផុតសម្រាប់ គ្រប់ទីកន្លែង គ្រប់កម្មវិធី។ រីករាយស្រស់ថ្លា ចាប់ផ្តើមជាមួយស្រាបៀរ អាន់ឆ័រ! ពិសាដោយការទទួលខុសត្រូវ!

កម្មវិធីអាពាហ៍ពិពាហ៍ សម្រាប់រដូវកាលថ្មី ២០១៨-២០១៩ របស់ស្រាបៀរ អាន់ឆ័រ បានចាប់ផ្តើម ជាផ្លូវការហើយ បន្ទាប់ពី កម្មវិធីអាពាហ៍ពិពាហ៍ រដូវកាលឆ្នាំ ២០១៧-២០១៨ បានបញ្ចប់ ដោយជោគជ័យ យើងមានសេចក្តីសោមនស្សរីករាយ ប្រកាស បើកកម្មវិធីអាពាហ៍ពិពាហ៍ សម្រាប់រដូវកាលថ្មីឆ្នាំ ២០១៨-២០១៩ ដែលនឹងចាប់ផ្តើម ពីថ្ងៃទី ១ ខែតុលាឆ្នាំ ២០១៨ រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩។

កម្មវិធីប្រូម៉ូសិន​អាពាហ៍​ពិពាហ៍ របស់ស្រាបៀរ អាន់ឆ័រ រដូវកាលថ្មីនេះ៖ រាល់ការជាវស្រាបៀរ អាន់ឆ័រ ចំនួន ២០-៤៩ កេស ថែមជូនសៀវភៅកត់ ចំណងដៃចំនួន ២ក្បាល។

រាល់ការជាវស្រាបៀរ អាន់ឆ័រ ចំនួន ៥០-៩៩កេស ថែមជូនសៀវភៅកត់ចំណងដៃចំនួន ២ក្បាល ​ធុងទឹកកកដំណើរកម្សាន្ត១ ធុង។
រាល់ការជាវស្រាបៀរ អាន់ឆ័រ ចំនួន ១០០កេសឡើងទៅ ថែមជូនសៀវភៅកត់ចំណងដៃចំនួន ១ក្បាល ​ធុងទឹកកកដំណើរកម្សាន្ត ១ធុង និងប័ណ្ណផ្សងសំណាង ១សន្លឹក។

គូស្វាមីភរិយាថ្មីចំនួន ៥០គូនឹងមានឱកាសដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យរយៈពេលបួនថ្ងៃបីយប់នៅលើនាវាកម្សាន្តដ៏ទំនើប។ មានការចាប់រង្វាន់ដ៏អស្ចារ្យនេះចំនួនបីលើក៖ ១. ថ្ងៃទី 27 ខែមករា ឆ្នាំ២០១៩ ២. ថ្ងៃទី 29 ខែឧសភា ឆ្នាំ២០១៩ ៣. ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើង ខ្ញុំតាមរយៈលេខ៖ 011 222 400/011 333 500៕