ទស្សនាវីដេអូ ដ៏ជួកចិត្ត ការប្រកួតបាល់ទាត់ រវាងក្រុម Tycoon ជួបប្រកួតជាមួយ Dynamic នៃពានរង្វាន់ BNI Cambodia 2018

ភ្នំពេញ៖ ការប្រកួតមិត្តភាព រវាងក្រុមអ្នកជំនួញ ជាសមាជិកនៃ BNI Cambodia ត្រូវបានចាប់ផ្តើមសប្តាហ៍ទី២ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ដែលជាការប្រកួត រវាង Tycoon Chapter និង Dynamic Chapter ក្នុងនោះ លទ្ធផល ចប់ការប្រកួត ក្រុម Tycoon Chapter សម្រេចបាន គ្រាប់បាល់៥គ្រាប់ ចំណែក Dynamic Chapter នៅតែរក្សាពងមាន់ ដែលមិនអាចបំបែកបានដដែរ ។

សូមរំលឹកថា ក្នុងឆ្នាំ2018 ការប្រកួតពានរង្វាន់ BNI Cambodia ត្រូវបានរៀបចំឡើងដោយ Tycoon Chapter ដែលការប្រកួតចាប់ពី ថ្ងៃទី១៣ តុលា ដល់ ថ្ងៃទី១ ធ្នូរ ឆ្នាំ២០១៨ និងធ្វើការប្រកួតធ្វើឡើង រៀងរាល់ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ចាប់ពីម៉ោង 3-5 លា្ងច និងបើកឲ្យចូលរួមទស្សនាដោយសេរី នៅកីឡដ្ឋាន វេសស្ទឺន ជានេះទៅទៀត គោលបំណង ដែលបង្កើតកម្មវិធីនេះ ឡើង មិនមែនសំដៅលើជ័យជំនះ ដើម្បីដណ្តើមពានរង្វាន់តែប៉ុណ្ណោះនោះទេ ពោគឺជាការប្រកួតដើម្បីអោយមាន ចំណងមិត្តភាព កាន់តែជិតស្និទ្ធរវាង Chapter ទាំអស់ ក៏ដូចជាលើកកំពស់ វិស័យកីឡាដើម្បីសុខភាពផងដែរ៕

ខាងក្រោមនេះ ជាខ្សែវីដេអូ នៃការប្រកួតក្រុមទាំងពីរ៖