VIP Cam Cooperation​ អ្នកឯកទេសបោះពុម្ភ ទទួលការជឿទុកចិត្ត ពីមីក្រូហិរញ្ញវត្ថុ AMK លើការបោះពុម្ភប៊ិចដ៏ស្រស់ស្អាត

ភ្នំពេញ៖ ក្រុមហ៊ុន VIP Cam Cooperation ជាអ្នកជំនាញ ក្នុងការបោះពុម្ភ ផ្សព្វផ្សាយ ដ៏ជំនាញ និងពោពេញទៅដោយ​បទពិសោធន៍ បានបន្តទទួលបានការជឿទុកចិត្ត និងបានបោះពុម្ភ នូវ ប៊ិចដ៏ស្រស់ស្អាត​ របស់ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ដែលជាគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ឈានមុខគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ននេះ ។

គ្រឹះស្ថានអេអឹមខេ គឺជាគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ឈានមុខគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ជូននូវសេវាកម្ម​ មីក្រូហិរញ្ញវត្ថុជាច្រើន ដូចជាឥណទានសាច់ប្រាក់ សេវាផ្ទេរប្រាក់ សេវាធានារ៉ាប់រងខ្នាតតូច សេវាប្រាក់បៀវត្សរ៍ សេវាទូទាត់សាច់ប្រាក់ ។ ទន្ទឹមគ្នានេះដែរ គ្រឹះស្ថានអេអឹមខេ បានជ្រើសយកក្រុមហ៊ុន VIP Cam Cooperation Co., Ltd. សំរាប់ធ្វើការ reorder ប៊ិចដ៏ស្រស់ស្អាត ដែលរំលេចទៅដោយ LOGO AMK។ ជាមួយនិងការបោះពុម្ភ នូវប៊ិចដ៏ស្រស់ស្អាតនេះ ក៏បានបង្ហាញឲ្យឃើញថា ក្រុមហ៊ុន VIP Cam Cooperation កំពុងផ្តល់នូវសេវាកម្ម ទៅកាន់ដៃគូរបស់ខ្លួន ជាមួយភាពជឿទុកចិត្ត និងគុណភាពល្អឯក ។

សម្រាប់ ប៊ិចដ៏ស្រស់ស្អាត របស់ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អេអឹមខេនេះ ត្រូវបានផលិតឡើង ដោយក្រុមហ៊ុន VIP Cam Cooperation Co., Ltd៕