Samsung Galaxy A7 2018 មានវត្តមាន ក្នុងប្រទេសកម្ពុជា ហើយ!

ភ្នំពេញ៖ ថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០១៨៖ បន្ទាប់ពី ការកុម្មង់ទុកមុន ត្រូវបានបញ្ចប់ កាលពីថ្ងៃទី២៥និងទទួលបានការគាំទ្រ យ៉ាងខ្លាំងក្លាពីសំណាក់ អតិថិទូទាំងប្រទេសកម្ពុជា ឥឡូវនេះកំពូលស្មាតហ្វូនដ៏ទាក់ទាញ Samsung Galaxy A7 បានបង្ហាញវត្តមានជាផ្លូវការ ហើយក្នុងទីផ្សារកម្ពុជា ដែលលោកអ្នកអាចរកជាវ​ បានក្នុងតម្លៃត្រឹមតែ$345 ប៉ុណ្ណោះជាមួយជម្រើស3 ពណ៌ដ៏ទាន់សម័យ គឺពណ៌ខ្មៅ ពណ៌មាស និងពណ៌ខៀវ ។

លោក Seungho Choi អគ្គនាយកគ្រប់គ្រងសាខា ក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “Galaxy A7 គឺរចនាឡើងសម្រាប់ទាក់ទាញអតិថិជន ដែលចង់បានស្មាតហ្វូនថ្នាក់កណ្តាល ដ៏មានអនុភាពខ្លាំងក្លា ជាមួយតម្លៃដ៏សមរម្យបំផុត។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Samsung បានប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវរបកគំហើញ ដ៏អស្ចារ្យបំផុតសម្រាប់អ្នកប្រើប្រាស់ ទាំងអស់ដែលប្រើប្រាស់ស្មាតហ្វូន Galaxy នោះមិនថាពួកគេស្ថិតនៅក្នុងកន្លែងណានោះទេ នៅក្នុងពិភពលោកនេះ”។

លោកបានបន្តទៀតថា “Galaxy A7 ពិតជាឧបករណ៍ដ៏មានថាមពលខ្លាំងក្លា ដែលបង្កើតឡើងសម្រាប់ផ្តល់ នូវភាពងាយស្រួលក្នុងការប្រើប្រាស់ ប្រចាំថ្ងៃ។ ម្យ៉ាងវិញទៀត Galaxy A7 ស៊េរី 2018 បានត្រៀមខ្លួនជាស្រេច ក្នុងការវាយយកទីផ្សារនៅក្នុងប្រទេស កម្ពុជាសម្រាប់ស្មាតហ្វូនថ្នាក់ កណ្តាល។ ដោយសាររចនាបថថ្មី ស្របតាមស័យកាលទំនើប កាលីប ទាន់ស័យ តម្រូវចិត្តអ្នកប្រើប្រាស់ គ្មានទាស់”។

ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៏ បំផុតសម្រាប់ Galaxy A7 ស៊េរី 2018 នោះគឺអនុភាពនៃកាមេរ៉ាទាំង ៣គ្រាប់ខាងក្រោយ មានរាងបញ្ឃរ តំរៀបជាជួរ ធ្វើឲ្យមានភាពទាក់ទាញខ្លាំង និងមានភ្លើង Flash LED ស្ថិតនៅផ្នែកខាងក្រោម។ កាមេរ៉ាទាំង 3 គ្រាប់នេះ គឺមានមួយគ្រាប់ទំហំ 24MP f/1.7 ឯគ្រាប់កាមេរ៉ាទី 2 មានទំហំ 8MP f/2.4 ជាលេនប្រភេទ Ultra-Wide អាចថតប្លង់ទូលាយបាន 120 ដឺក្រេ និងមួយគ្រាប់ចុងក្រោយ មានទំហំ 5MP f/2.2 ជាសេនស័រសម្រាប់ ថតរូបបែបព្រាល (Bokeh)។
សម្រាប់កាមេរ៉ាខាងមុខ មានទំហំ 24MP f/2.0 ដែលអាចធ្វើអោយការថត Selfie បានច្បាស់ប្រសើរ។ Galaxy A7 បំពាក់នូវ RAMទំហំ 4GB មេម៉ូរីទំហំ 64GB និងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់ 256GB។ វាទូរស័ព្ទដៃ ស៊ីម2 និងអាចប្រើប្រាស់ គណនីបាន 2 (Dual Accounts) លើកម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម។ ល្បឿនដំណើរការដោយ Octa- Core 2.2 GHz ដែលធ្វើឲ្យទូរស័ព្ទដំណើរការបានលឿន ទោះបើកកម្មវិធីច្រើនក៏ដោយ និងមានកម្លាំងថ្មរហូតដល់ 3,300mAh អស់កង្វល់នឹងបញ្ហាឆាប់អស់ថ្មទៀតហើយ។ អស្ចារ្យណាស់ លោកអ្នកអាចស្កេនផ្ទៃមុខ (Face Recognition) និងស្កេនក្រយ៉ៅម្រាមដៃ (Fingerprint)នៅពីចំហៀង។កាន់តែពិសេស ជាមួយបទពិសោធន៍សំលេង Dolby Atmos នៅពេលប្រើប្រាស់ជាមួយកាសត្រជៀក។

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ចើញ មកកាន់សាខានិងដេប៉ូចែកចាយរបស់ ក្រុមហ៊ុនសាមសុងណាមួយដែលនៅជិតលោក អ្នកបំផុតឬអាចទំនាក់ទំនង មកកាន់លេខ1800 20 3232៕