ទូរទស្សន៍ ហង្សមាស បើកសម្ពោធរឿង កូនពស់កេងកង ដែលបញ្ចាំង ជាផ្លូវការ នៅខែវិច្ឆិកា

ភ្នំពេញ៖ ទូរទស្សន៍ហង្សមាស កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ បានបើកសម្ពោធរឿងភាគបុរាណខ្មែរ “កូនពស់កេងកង” ដែលទស្សនិកជនគ្រប់រូបទន្ទឹងរង់ចាំនោះ នឹងដាក់បញ្ចាំង ចាប់ពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុននេះ ពីថ្ងៃទីច័ន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ៧ដល់ ម៉ោង៩យប់ និងនៅរស្មីហង្សមាស ពីថ្ងៃច័ន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ១២ដល់ម៉ោង១រសៀល។

នៅក្នុងពិធីសម្ពោធរឿងនេះ មានវត្តមានតារាក្នុងសាច់រឿងច្រើនដួងបានចូលរួម ដូចជាអ្នកដឹកនាំរឿងល្បីឈ្មោះ លោកហ្វៃ សំអាង អ្នកស្រីប៉ុល ពិសី អ្នកនាងចន ច័ន្ទលក្ខិណា អ្នកនាងលី ម៉ារីណា អ្នកនាងស្វែង សុជាតា កញ្ញាតូតា កញ្ញាឌុច លីដា កញ្ញាម៉ៃយ៉ា លោកញ៉ែម សុគន្ឋ លោកម៉េង ប៊ុនឡូ ព្រមទាំងតារាកិត្តិយសជាច្រើនទៀត។

រឿង កូនពស់កេងកង មានចម្រៀងតាក់តែងនិពន្ឋថ្មីដោយលោកហ្វៃ សំអាងចំនួន១៧បទដោយច្រៀងដោយតារាចម្រៀងហង្សមាសល្បីៗ។លើសពីនេះក៍លេចឭថាស្នាដៃរបស់អ្នកដឹកនាំរឿងល្បីរូបនេះត្រូវបានស្ថានីយ៍ទូរទស្សន៍ថៃដ៍ល្បីមួយចង់ទាក់ទងទិញផ្តាចមុខយកទៅបញ្ចាំងនៅស្រុកថៃ។ប៉ុន្តែត្រូវបានលោកហ្វៃ សំអាងច្រានចោលក្រោយចុះសិទ្ឋិប្រគល់ឲហង្សមាសដាច់មុននឹងខាងថៃទំនាក់ទំនង។

លោក ហ្វៃ សំអាង គ្រោងផលិតរឿងថ្មី២ទៀតដោយលោកមិនទាន់បង្ហាញថា ជារឿងអ្វីហើយក៍ហ្នឹងបញ្ចាំងលើកញ្ចក់ទូរទស្សន៍ហង្សមាសដដែល។រឿង«កូនពស់កេងកង»បានបង្ហាញពីសម័យកាល៣មាន លង្វែក ឧដ្តុង ចតុម្មុខជាមួយការគ្រងសំលៀកបំពាក់តាមប្រពៃណីខ្មែរសម័យបុរាណ ការទៅវត្តអារាម កាពូនភ្នំខ្សាច់។ អ្វីដែលសំខាន់ក៍មានការបញ្ចូលសត្វមួយចំនួនថតសម្តែងជាមួយតួដូចជាពស់ថ្លាន់ ពស់វែក តុកកែជាដើមព្រមទាំងបញ្ចូលតួអង្គកំប្លែងល្បីៗជាច្រើនដួងចូលរួមលើកមុខមាត់ខ្សែភាពយន្តដ៍ល្អនេះ៕