ព្រិត្តិការណ៍ រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់លើកទី៥ លើភ្នំបូកគោ

ភ្នំពេញ៖ សណ្ឋាគារ ឋានសួគ៌ សុខា បានរៀបចំព្រឹត្តិការណ៍ រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់​លើកទី៥ លើភ្នំបូកគោ ក្នុងខេត្តកំពត។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើង ជាប្រចាំឆ្នាំ ដែលថវិកាទាំងអស់ ដែលប្រមូលបានពីការរត់ប្រណាំង នឹងត្រូវបរិច្ចាគ ជូនមន្ទីរពេទ្យគន្ធបុប្ផា ។

ការរត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុងចាប់ពី ២១គីឡូម៉ែត្រ រហូតដល់ការរត់ប្រណាំង បែបកម្សាន្តសប្បាយ ៣គីឡូម៉ែត្រ ឬការប្រណាំងកង់កុមារ សុទ្ធសឹងតែជាឱកាស ដ៏ល្អឥតខ្ចោះ សម្រាប់បង្កើតនូវអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបាន ជាមួយក្រុមគ្រូសារ និងមិត្តភក្តិ។ ព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏មានអត្ថន័យមួយ ក្នុងការលើកកម្ពស់សុខភាព ភាពសប្បាយរីករាយ និងសប្បុរសធម៌។ ភ្ញៀវអាចធ្វើការជ្រើសរើសស្នាក់នៅ នៅសណ្ឋាគារដ៏ប្រណិត នៃសណ្ឋាគារឡឺ បូកគោ ផាឡេស ឬសណ្ឋាគារ ឋានសួគ៌ សុខា ឬបោះជំរំលក្ខណៈជាក្រុម ឬបុគ្គល ដែលមានការប្រគុំតន្រ្តីពេលល្ងាច នៅមុខសណ្ឋាគារឋានសួគ៌ សុខា។

នៅក្នុងព្រឹកត្តិការលើកទី៥នេះ បានឃើញថា ចំនួនអ្នកចូលរួមរត់ម៉ារ៉ាតុង ក៏ដូចជាចំនួនអ្នកប្រណាំងកង់ មានការកើនឡើង គួរឲ្យកក់សម្គាល់។ ចំនួនអ្នកចូលរួមបានកើនឡើង ជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ៕

 

 

 

 

 

ព័ត៌មានបន្ថែម មាននៅក្នុងហ្វេសប៊ុក: https://www.facebook.com/PreahMonivongBokorMarathon/
គេហទំព័រ: www.bokormarathon.com/
សណ្ឋាគារឋានសួគ៌ សុខា ក៏មានផ្តល់ជូន​ នូវសេវាកម្មដឹកអ្នកដំណើរ ពីភ្នំពេញទៅសណ្ឋាគារឋានសួគ៌ សុខា ប្រកបដោយផាសុកភាព ដោយចេញដំណើរ ជារៀងរាល់ថ្ងៃ៖ ពីភ្នំពេញទៅសណ្ឋាគារឋានសួគ៌ សុខានៅម៉ោង 7:00 ព្រឹក និងពីសណ្ឋាគារឋានសួគ៌ សុខាទៅកាន់ភ្នំពេញនៅម៉ោង 1:45 នាទីរសៀល។

ភ្នំបូកគោ ជាគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រ ដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ដែលមានទស្សនីយភាព ដ៏ស្រស់ត្រកាល នៃតំបន់ទេសចរណ៍ គួរឲ្យទាក់ទាញជាច្រើន ដូចជាទឹកជ្រោះពពកវិល វាលស្រែ១០០ វាលស្រែ៥០០ តំបន់ថ្មប្រាសាទ វាលផ្កាបំពង់ក្រឡោម ដែលជាប្រភេទផ្កា ដ៏កម្រមួយ នៅក្នុងប្រទេសកម្ពុជា រូបសំណាកលោកយាយ ម៉ៅ ដ៏ធំនិងខ្ពស់ជាងគេបង្អស់ នៅព្រះរាជាណាចក្រកម្ពុជា និងវត្តសំពៅប្រាំ ដែលមានអាយុកាល ជិត១០០ឆ្នាំជាដើម។

ក្រៅពីតំបន់ទេចរណ៍ទាំងនេះ ភ្នំបូកគោក៏មានសណ្ឋាគារដ៏ប្រណិតពីរ សណ្ឋាគារឡឺ បូកគោ ផាឡេស និងសណ្ឋាគារឋានសួគ៌ សុខាដែលស្ថិតនៅលើកំពូលភ្នំ អមជាមួយទេសភាព ដ៏ស្រស់បំព្រង និងអាកាសធាតុត្រជាក់ គ្រប់រដូវកាល នៅលើភ្នំបូកគោ នៃព្រះរាជាណាចក្រកម្ពុជា។ សណ្ឋាគារឡឺ បូកគោផាឡេស ត្រូវបានបើកសម្ពោធ ជាផ្លូវការលើកដំបូង ក្នុងឆ្នាំ១៩២៥ នាសម័យអាណានិគមបារាំង។សព្វថ្ងៃនេះ សណ្ឋាគារឡឺ បូកគោ ផាឡេស ត្រូវបានជួសជុលឡើងវិញ ដោយរក្សាទុក នូវលក្ខណៈពិសេសរបស់វា និងបង្កើតឡើងវិញ នូវរចនាបថផ្ទៃខាងក្នុង បែបអាណានិគម ជាមួយគ្រឿងបំពាក់បន្ទប់ទឹក ដែលនាំចូលមកពី ប្រទេសអ៊ីតាលី និងឥដ្ឋការ៉ូដ៏ប្រណិត ដែលនាំចូល ពីប្រទេសអេស្ប៉ាញ។ សណ្ឋាគារឡឺ បូកគោ ផាឡេសមានបន្ទប់ស្នាក់នៅ និងបន្ទប់ស្វីតដ៏ប្រណិត ចំនួន៣៦បន្ទប់ និងភោជនីយដ្ឋានចំនួនពីរ ដោយចុងភៅស្វីស និងខ្មែរបានរៀបចំ នូវមុខម្ហូបកាលពី១០០ឆ្នាំមុខ និងម្ហូបអាហារគ្រួសារ​រាជវង្សខ្មែរ ជាមួយបន្លែសរីរាង្គ និងគ្រឿងផ្សំស្រស់ៗ ដែលដាំនៅចំការ បន្លែលើភ្នំបូកគោ។