មរតកមនុស្សរស់៖ ល្ខោន​យីកេ បី​ជំនាន់ រឿង​ទុំទាវ ត្រូវ​បាន​លើក​យក​មក​សម្តែង​រួមគ្នា ​ដោយ​សិល្បករ​បីជំនាន់

ភ្នំពេញ៖ ផ្ទាំងទស្សនីយភាពល្ខោនយីកេ បីជំនាន់ រឿងទុំទាវ ត្រូវបានសិល្បករបីជំនាន់ រួមគ្នាធ្វើការសម្តែងជាថ្មី នាពេលថ្មីៗនេះ ដើម្បីលើកស្ទួយ វិស័យសិល្បៈវប្បធម៌ជាតិ ក៏ដូចជាលើកទឹកចិត្ត ថែរក្សាមរតកមនុស្សរស់ ដែលបានផ្ទេរចំណេះ ជំនាញបន្តមកឲ្យ សិល្បករជំនាន់ក្រោយ ។

ទស្សនីយភាព​ល្ខោន​យីកេបី​ជំនាន់ រឿង​ទុំទាវ ត្រូវ​បាន​លើក​យក​មក​សម្តែង ​ឆ្លង​ថ្នាក់​ដឹកនាំ ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា កាល​ពី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០១៨ នៅ​សាល​មហោស្រព នាយកដ្ឋាន​សិល្បៈ ​ទស្សនីយភាព ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ លោក សាយ សំអាល ប្រធាន​សហភាព​ សហ​ព័ន្ធ​យុវជន ​រាជ​ធានីភ្នំពេញ និង​លោកស្រី ម៉ិញ កុសនី រដ្ឋលេខាធិការ និង​ជា​តំណាង​ដ៏ខ្ពង់ខ្ពស់ ​លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ។

សូម​រង់ចាំ​ ទស្សនា​ទស្សនីយភាព​ល្ខោនយីកេ ដែលសម្តែង​រួមគ្នា​ ដោយ​សិល្បករ​បីជំនាន់ នាពេល​ឆាប់ៗនេះ ដើម្បី​ចូល​រួម​លើក​ស្ទួយ ​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ ក៏​ដូចជា​លើក​ទឹក​ចិត្ត​ថែរក្សា ​មរតក​មនុស្ស​រស់ ​ដែល​បាន​ផ្ទេរ​ចំណេះ​ជំនាញ ​បន្ត​មក​ឲ្យ​សិល្បករ​ជំនាន់​ក្រោយ។ នេះបើយោងតាម នាយកដ្ឋានសិល្បៈទស្សនីយភាព ដែលបានផ្សព្វផ្សាយ តាមបណ្តាញសង្គមហ្វេសប៊ុក៕