Dynamic បំបែកកំណត់ត្រា រកបាន៧គ្រាប់ ខណៈ Action រកមិនបានសូម្បី១គ្រាប់ នៃការប្រកួតបាល់ទាត់ ពានរង្វាន់ BNI Cambodia 2018

ភ្នំពេញ៖ ក្រុម Dynamic Chapter នៅសប្តាហ៍នេះ បានធ្វើយកឈ្នះ ក្រុម Action Chapter ជាមួយលទ្ធផល ចប់ការប្រកួត ៧ទល់នឹង ០ នៃពានរង្វាន់ BNI Cambodia Football cup ឆ្នាំ២០១៨ នាពហុកីឡដ្ឋាន វេសស្ទឺន។

ការប្រកួតមិត្តភាព រវាងក្រុមអ្នកជំនួញ ជាសមាជិកនៃ BNI Cambodia នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ជាការប្រកួត រវាង Dynamic Chapter និង Action Chapter ក្នុងនោះ លទ្ធផល បញ្ចប់ការប្រកួត ដោយ ក្រុម Dynamic Chapter រកគ្រាប់បាល់បាន ចំនួន ៧គ្រាប់ ចំណែក Action Chapter នៅតែរក្សាពងមាន់ ដែលមិនអាចបំបែកបានដដែរ ។

សូមរំលឹកថា ក្នុងឆ្នាំ2018 ការប្រកួតពានរង្វាន់ BNI Cambodia Football cup ត្រូវបានរៀបចំឡើងដោយ Tycoon Chapter ដែលការប្រកួតចាប់ពី ថ្ងៃទី១៣ តុលា ដល់ ថ្ងៃទី១ ធ្នូរ ឆ្នាំ២០១៨ និងធ្វើការប្រកួតធ្វើឡើង រៀងរាល់ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ចាប់ពីម៉ោង 3-5 លា្ងច និងបើកឲ្យចូលរួមទស្សនាដោយសេរី នៅកីឡដ្ឋាន វេសស្ទឺន ជានេះទៅទៀត គោលបំណង ដែលបង្កើតកម្មវិធីនេះ ឡើង មិនមែនសំដៅលើជ័យជំនះ ដើម្បីដណ្តើមពានរង្វាន់តែប៉ុណ្ណោះនោះទេ ពោគឺជាការប្រកួតដើម្បីអោយមាន ចំណងមិត្តភាព កាន់តែជិតស្និទ្ធរវាង Chapter ទាំអស់ ក៏ដូចជាលើកកំពស់ វិស័យកីឡាដើម្បីសុខភាពផងដែរ៕