ភាពយន្តឯកសារ​ Surviving Bokator ស្តីពី ក្បាច់គុណបុរាណខ្មែរ នឹងចាក់បញ្ចាំងដំបូង ជាលក្ខណៈអន្តរជាតិ

Surviving Bokator ជាសាច់រឿងដ៏មានឥទ្ធិពលមួយ និយាយពីការទាញយកមកវិញ នូវវប្បធម៌ អត្តសញ្ញាណជាតិ និងការសាងស្ពានភ្ជាប់ គ្រប់ជំនាន់។ ដោយចំណាយពេលថតអស់ ៥ឆ្នាំ ភាពយន្តនេះ និយាយពីការតស៊ូ របស់អ្នកនៅរស់ ពីរបបប៉ុលពត ដែលត្រូវនិរទេសទៅក្រុង Houston រដ្ឋតិចសាស់ ហើយគាត់ បានត្រឡប់មកស្រុកកំណើត ដើម្បីជួយសង្គ្រោះជីវិតក្បាច់គុណ បុរាណខ្មែរយើង គឺក្បាច់ល្បុក្កតោ ដែលជិតនឹងវិនាសទៅ កាលពីជំនាន់ សម្លាប់រង្គាលខ្មែរក្រហមនោះ។

គាត់មានបំណង សង្គ្រោះជីវិតសិល្បៈ និងថែរក្សាវា ទុកជាសញ្ញានៃក្តីមោទនៈ សម្រាប់យុវជនជាតិខ្មែរយើង។ តាមរយៈដំណើរនេះ ភាពយន្តបាននិយាយ ទៅដល់ចំណុចស្នូល នៃភាពងាយបែកបាក់ នៅសហគមន៍ខ្មែរយើង នាពេលបច្ចុប្បន្ន នៅជុំវិញពិភពលោក រវាងអ្នកនៅរស់ ពីរបបសម្លាប់រង្គាល ដែលសម្រេចថាសង្គ្រោះ និងរក្សាប្រពៃណី បុរាណនេះ និងយុវជនកម្ពុជា ដែលកំពុងតែបង្កើត នូវវិថីថ្មីមួយ ដើម្បីដើរទៅមុខ។

ផលិតករ លោក Loy Te ពីផលិតកម្ម Kongchak Pictures បានជួបជាមួយអ្នកដឹកនាំ ជនជាតិកាណាដា លោក Mark Bochsler ព្រមទាំង ផលិតករ លោកស្រី Sandra Leuba នៅពេលជំនួប មហោស្រពចាក់បញ្ចាំងរឿង Jailbreak ហើយលោកបានសហការ ជាមួយពួកគាត់ ដើម្បីបញ្ចប់ការផលិតភាពយន្ត ឯកសារនេះ។

Mark ជាអ្នកកាន់កាមេរ៉ា និងអ្នកថតរូបដ៏ឆ្នើម របស់កាណាដា ដោយបានក្លាយទៅជាផលិតករ ភាពយន្តម្នាក់។ ភាពយន្តដែលគាត់ផលិតត្រូវបាន ចាក់បញ្ចាំងជាលក្ខណៈអន្តរជាតិ នៅតាមមហោស្រព រួមមានមហោស្រពក្រុងកាន និងនៅលើកញ្ចក់ទូរទស្សន៍ (ប៉ុស្តិ៍ ARTE, Animal Planet, Discovery, CBC) ។

ភាពយន្តនេះ ត្រូវបានផលិតឡើង ដោយដៃគូផលិតករ លោក Mark គឺលោកស្រី Sandra Leuba តាមរយៈក្រុមហ៊ុនផលិតភាពយន្ត សម្រាប់មហោស្រព Toronto គឺ Cineboxx Film & Television ដោយសហការជាមួយ ផលិតកម្ម Kongchak Pictures ។

ពេលវេលាចាក់បញ្ចាំង
+Philadelphia Asian American Film Festival
Philadelphia, Pensylvania, USA
9 November, 2018
6.45pm at Lightbox Film Centre
3701 Chestnut Street
+Hamilton Film Festival
Hamilton, Toronto, Canada
11 November, 2018
1pm at The Zoetic Theatre
526 Concession Street

Surviving Bokator – Trailer from CINEBOXX on Vimeo.