Samsung Galaxy J4+និង J6+ ទទួលបាន ការគាំទ្រ ខ្លាំងក្នុងទីផ្សារកម្ពុជា

ភ្នំពេញ៖ Samsung Galaxy J4+ & J6+ ទទួលបានជោគជ័យយ៉ាងខ្លាំង នៅក្នុងទីផ្សារប្រទេសកម្ពុជាសម្រាប់ ស្មាតហ្វូនថ្នាក់កណ្តាល។ បន្ទាប់ពី ការដាក់លក់ជាផ្លូវការ មិនបានយូរប៉ុន្មាន ប៉ុន្តែ Samsung Galaxy J4+ & J6+ ទទួលបានប្រជាប្រិយភាព និងការគាំទ្រខ្លាំងហួសពីការស្មាន ដោយសារស្មាតហ្វូននេះ មាន រូបរាងស្លីមបែបស៊ីវីល័យ អេក្រង់ពេញតួ កាមេរ៉ាភ្លោះ ស្កេនក្រយៅដៃពីចំហៀងស័ក្តិសម បំផុតសម្រាប់ តម្រូវការអ្នកប្រើប្រាស់បច្ចុប្បន្ន មិនត្រឹមតែប៉ុណ្ណោះ អមមកជាមួយតម្លៃម៉ាអេម ដែលជាហេតុ អាចឆកយកចិត្តអ្នកប្រើប្រាស់ បានយ៉ាងច្រើន។ចំពោះ Galaxy J4+ គឺមានតម្លៃត្រឹមតែ$159ប៉ុណ្ណោះ ដែលមានជម្រើស ៣ពណ៌ដ៏ស៊ីវិល័យគឺពណ៌ផ្កាឈូក,ពណ៌ខ្មៅ និងពណ៌មាសហើយ សម្រាប់Galaxy J6+វិញគឺមានតម្លៃ$209រួមជាមួយជម្រើស ៣ពណ៌ដ៏ទាក់ទាញគឺពណ៌ក្រហម,ពណ៌ខ្មៅ និងពណ៌ប្រផះ។

លោក Seungho Choi អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុនថៃសាមសុង អេឡិកត្រូនិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ក្រុមហ៊ុនសាមសុង តែងតែផ្តល់ទំនុកចិត្ត ភាពច្នៃប្រឌិតខ្ពស់ សមស្របតាម សម័យកាល នឹងតម្រូវចិត្តទៅតាមអតិថិជនគ្រប់ស្រទាប់ក្នុងសង្គម។ ហើយនេះគឺជាភាពជោគជ័យមួយសម្រាប់ ក្រុមហ៊ុនសាមសុងនឹងត្រកូល Galaxy J ផងដែរ។នៅឆ្នាំបន្តបន្ទាប់ទៀត យើងនឹងពាំនាំនូវអ្វីដែលថ្មីៗ ភាពអស្ចារ្យ បច្ចេកវិទ្យាទំនើបនឹងឈានមុខគេជានិច្ច ធានាជូននូវគុណភាពនឹងតម្លៃ”។

តោះចឹងទៅរំលឹកពីលក្ខណៈសម្បត្តិរបស់ Samsung Galaxy J4+ & J6+ ម្ដងទៀតទាំងអស់គ្នា៖
1. Galaxy J4+
Samsung Galaxy J4+ មានទង្ងន់ស្រាល រាងស្តើង និងបំពាក់នូវអេក្រង់ HD+ ទំហំ6-inch ដ៏ធំច្បាស់ល្អ ដែលផ្តល់នូវកម្រិតរូបភាព និងពណ៌ច្បាស់ដូចធម្មជាតិ ដែលជាដៃគូដ៏ឥតខ្ចោះសម្រាប់ការទស្សនាវីដេអូ លេងហ្គេម និងអាចប្រើប្រាស់មុខងារចែកអេក្រង់ជាពីរបានផងដែរ។ក្រៅពីអេក្រង់ចំណុចដ៏ទាក់ទាញរបស់ Galaxy J4+គឺបំពាក់នូវកាមេរ៉ា ខាងក្រោយទំហំ 13 មេហ្គាភិចសែល កាមេរ៉ាខាងមុខទំហំ5មេហ្គាភិចសែល រួមជាមួយមុខងារSelfie Focus និង LED Flash ងាយស្រួលក្នុងការចាប់យក រូបភាពបានស្អាតទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។
2. Galaxy J6+

ជាមួយអេក្រង់ដ៏ធំទំហំ6-inch កំរិតបង្ហាញ ភាពច្បាស់ 720 x 1480 pixels ប្រភេទ HD+ និងបំពាក់នូវកាមេរ៉ាក្រោយ ភ្លោះទំហំ13 MP f/1.9 សម្រាប់ថតរូបចាប់ប្លង់ទូលាយ និងមួយគ្រាប់ទៀតទំហំ 5 MP f/2.2 សម្រាប់ថតរូបព្រិលផ្ទៃខាងក្រោយ, កាមេរ៉ាមុខទំហំ 8MP f/1.9រួមជាមួយមុខងារLive Focus ,Bokeh Effects ផងដែរ។ចំណុចដ៏ទាក់ទាញមួយទៀតរបស់ Galaxy J6+គឺបានបំពាក់នូវសេនសឺស្គេនក្រយៅដៃស្ថិតនៅចំហៀង នៃទូរស័ព្ទដែលផ្តល់ភាពងាយស្រួលនិង សុវត្តិភាពខ្ពស់៕