Uncategorized

Dynamic យកឈ្នះ Millionaire ៩-២ ខណៈ Tycoon យកឈ្នះ Action ៤-០

ភ្នំពេញ៖ ក្រុម Dynamic Chapter កាលពីថ្ងៃទី១០ វិច្ឆិកានេះ បានធ្វើការយកឈ្នះ ក្រុម Millionaire Chapter ជាមួយលទ្ធផល ចប់ការប្រកួត ៩ទល់នឹង២ ខណៈដែលក្រុម Tycoon Chapter យកឈ្នះ ក្រុម Action Chapter ៤ទលលនឹង០ នៃពានរង្វាន់ BNI Cambodia ឆ្នាំ២០១៨ ។

ការប្រកួតមិត្តភាព រវាងក្រុមអ្នកជំនួញ ជាសមាជិកនៃ BNI Cambodia នៅសប្តាហ៍នេះ ជាការប្រកួត រវាង Dynamic Chapter ប៉ះជាមួយ ក្រុម Millionaire Chapter ជាមួយលទ្ធផល ចប់ការប្រកួត Dynamic រកគ្រាប់បាល់រហូតដល់៩ គ្រាប់ ដែលជាការសុតបញ្ចូលទីដោយបច្ចេកទេស ចំណែក Millionaire Chapter បានវាយបកទៅវិញផងដែរ តែរកបានត្រឹម២គ្រាប់ ។

ដោយឡែក គូប្រគួត រវាងក្រុម Tycoon Chapter ក៏បានប្រឡះគ្នាទៅវិញទៅមក រហូតចប់ការប្រគួត Tycoon យកឈ្នះ ក្រុម Action Chapter ៤ទលលនឹង០ ។

សូមរំលឹកថា ក្នុងឆ្នាំ2018 ការប្រកួតពានរង្វាន់ BNI Cambodia ត្រូវបានរៀបចំឡើងដោយ Tycoon Chapter ដែលការប្រកួតចាប់ពី ថ្ងៃទី១៣ តុលា ដល់ ថ្ងៃទី១ ធ្នូរ ឆ្នាំ២០១៨ និងធ្វើការប្រកួតធ្វេីឡេីង រៀងរាល់ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ចាប់ពីម៉ោង 3-5 លា្ងច និងបើកឲ្យចូលរួមទស្សនាដោយសេរី នៅកីឡដ្ឋាន វេសស្ទឺន ជានេះទៅទៀត គោលបំណង ដែលបង្កើតកម្មវិធីនេះ ឡើង មិនមែនសំដៅលើជ័យជំនះ ដើម្បីដណ្តើមពានរង្វាន់តែប៉ុណ្ណោះនោះទេ ពោគឺជាការប្រកួតដើម្បីអោយមាន ចំណងមិត្តភាព កាន់តែជិតស្និទ្ធរវាង Chapter ទាំអស់ ក៏ដូចជាលើកកំពស់ វិស័យកីឡាដើម្បីសុខភាពផងដែរ៕

Related Posts