Uncategorized

Galaxy A9 2018 នឹងមកដល់កម្ពុជា ក្នុងពេលឆាប់ៗនេះ!

​ភ្នំពេញ៖ កាលពីពាក់កណ្តាល ខែតុលាកន្លងទៅនេះ ក្រុមហ៊ុនសាមសុងបាន ដាក់បង្ហាញ បង្អួតសម្រស់រូបរាង ដ៏គួរឲ្យទាក់ទាញ របស់ស្មាតហ្វូន ស៊េរីថ្មីរបស់ខ្លួនគឺ Galaxy A7 & A9 នៅទីក្រុងកូឡាឡាំពួប្រទេស ម៉ាឡេស៊ី។ គួររំលឹកដែលថា Galaxy A7 បានមកដល់កម្ពុជាហើយ ព្រមទាំងទទួល បានការគ្រាំទ្រខ្លាំងពី សំណាក់អតិថិជន។ នៅឡើយតែ Galaxy A9 ដែលមានកាមេរ៉ាខាង ក្រោយរហូតដល់ ទៅ៤គ្រាប់ បូកសមជាមួយ រូបរាងយ៉ាងស្លីម ស្អាត ហើយមើលទៅកាលីប ទាន់សម័យ ស័ក្កិសមជាមួយអ្នក ប្រើប្រាស់សម័យ ឌីជីថលជាពិសេសសម្រាប់ អ្នកដែលចូលចិត្តថតរូបតែម្តងព្រោះ ថាសមត្ថភាពរបស់វាប្រៀប បានដូចជាអ្នកកំពុងមាន កាម៉េរាមួយដ៏ឆ្នើម នៅក្នុងដៃចឹងដែរ។

ការទន្ទឹមរងចាំរបស់អតិថិជន ដែលជា ហ្វែនស្មាតហ្វូនត្រកូល Galaxy A ទាំងអស់នឹងទទួលបាន បទពិសោធន៏ថ្មីស្រឡាងមួយទៀតក្នុង ពេលឆាប់ៗ! Galaxy A9 នឹងបង្ហាញខ្លួនក្នុងប្រទេសកម្ពុជា នៅ ខែវិច្ឆិកានេះហើយដែលអមជាមួយ សមត្ថភាពអស្ចារ្យជាច្រើន ដ៏ទាក់ទាញ បើតាមប្រភពពត៌មាន ដែលទទួលបានពី ក្រុមហ៊ុនសាមសុង ។

ចឹងរង់ចាំមើលទាំងអស់គ្នាពី សមត្ថភាពនិង ភាពអស្ចារ្យដែលត្រកូល Galaxy Aមួយនេះនឹងបង្ហាញជូនដល់ ហ្វែនទាំងអស់ នៅក្នុងខែនេះ!!!

Related Posts