ហិរញ្ញវត្ថុ

ក្រុមហ៊ុនបី ចុះហត្ថលេខាលើ គំរោងអភិវឌ្ឍន៍ ទីក្រុងរណបថ្មីធំជាងគេ លើទឹកដីក្រុងបាវិត ខេត្តស្វាយរៀង

ស្វាយរៀង៖ កាលពីថ្ងៃទី១៤ ខែវិច្ឆកា កន្លងទៅនេះ ក្រុមហ៊ុនអភិវឌ្ឍន៍គំរោងដ៏ធំមួយ​ ដែលមានប្រភពមកពីប្រទេសចិន Empire World Group បានចុះហត្ថលេខាភាពជាដៃគូ ជាមួយក្រុមហ៊ុន Enterpreneur Reality Partners(Cambodia) Co., Ltd & ក្រុមហ៊ុន Alpha City Co., Ltd លើគំរោងទីក្រុងរណបថ្មីមួយ​​ ដ៏ធំជាងគេ លើទឹកដីក្រុងបាវិត ខេត្តស្វាយរៀង។

កម្មវិធីចុះហត្ថលេខានេះ មានការចូលរួមពី Mr. Chew Teck Kong (Business Consultant) & Mr. Eric Loo (CEO) នៃក្រុមហ៊ុន Empire World Group ផងដែរ​ ។

លោក Nguyen Phoung Hoang (Jay) តំណាងរបស់ Empire World Group បានមានប្រសាសន៍ថា គំរោងនេះសរុប ៨០៣ ហិចតា ប៉ុន្តែសម្រាប់ជំហាន​​ ដំបូងគឺយើងចាប់ផ្តើមពី ៥០ហិចតាសិន ដោយក្នុងនោះមានជា៖ Creative Park (មានដូចជា ផ្សារទំនើប អាហារដ្ឋាន ហាងនំ ហាងកាហ្វេ ជាដើម), OBC (Online Business Concept) អគារសម្រាប់លក់ ឬជួល, Technology Park អគារបណ្តុះបណ្តាល ផ្នែកបច្ចេកវិទ្យាធំជាងគេ នៅតំបន់អាស៊ីអាគ្នេយ៍, E-Sports Stadium កន្លែងកីឡាផ្សេងៗ, Apartment អគារស្នាក់នៅទំនើបប្រណិត និង Casino & Hotel កាស៊ីណូ អូតែលដ៏ធំ ។

គំរោងនេះចាប់ផ្តើមដំណើរការពីពេលនេះ និងបញ្ចប់ក្នុងរយៈពេល ៤ ទៅ ៦ឆ្នាំខាងមុខ។ ខ្ញុំជឿជាក់ថា គំរោងមួយនេះ នឹងដំណើរការតាម ផែនការដោយរលូន ។

លោក សោម កែវម៉ាលីដា (Andy) នាយកក្រុមហ៊ុន Alpha City Co., Ltd និង ជាអនុប្រធាន សមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា (Cambodia Real Estate Association) បានមានប្រសាសន៍ថា ខ្ញុំពិតជាមានសេចក្តីរីករាយ​ ខ្លាំងដែលបានក្លាយជាដៃគូ សហការលក់លើគំរោងដ៏ធំមួយនេះ ។

គំរោងនេះមិនត្រឹមតែលើកមុខមាត់ ក្រុងបាវិត ខេត្តស្វាយរៀងតែប៉ុណ្ណោះទេ វាថែមទាំងជួយបង្កើនការងារ ប្រាក់ចំនូល សេដ្ឋកិច្ច និងធ្វើឲគំរោងធំៗដ៏ទៃទៀត ចាប់អារម្មណ៍លើទឹកដី ដ៏វិសេសមួយនេះ។ ខ្ញុំជឿជាក់ថាគំរោងនេះ និងផ្លាស់ប្តូរមុខមាត់ក្រុងបាវិត ខេត្តស្វាយរៀងឆាប់ៗនេះ ៕

Related Posts