មានចំណាប់អារម្មណ៍ ចាប់ផ្ដើមមុខជំនួយថ្មី ចូលរួម Emerald HUB ក្នុងកម្មវិធី Startup Party

Startup Party គឺជាកម្មវិធីជួបជុំ នៃអ្នកដែលមានគំនិត អាជីវកម្មដូចគ្នា  អ្នកដែលមានគម្រោង ចាប់ផ្ដើមអាជីវកម្មខ្នាតតូច និង សហគ្រិន​ដែលមាន បំណងបង្កើតអាជីវកម្មថ្មី និងមានគំនិតច្នៃប្រឌិតខ្ពស់ ដែលបំរើផលប្រយោជន៍ ដល់សហគមន៍ និងមនុស្សនៅជុំវិញខ្លួន។
កម្មវិធីនេះត្រូវបាន រៀបចំឡើងជារៀងរាល់ខែ ដោយ Emerald HUB  និង SmallWorld Cambodia និងមានការឧបត្ថម្ភគាំទ្រដោយ ក្រុមហ៊ុនឌីជី អ៊ីនធឺណិត  Smart, Amreth និង  Sabay Digital Corp.។

គោលបំណងនៃកម្មវិធី គឺបង្កើតបណ្តាញទំនាក់ទំនង សម្រាប់សហគមន៍ អ្នកចាប់ផ្ដើមអាជីវកម្មថ្មី និងផ្ដល់ឱកាស ដល់សហគ្រិនថ្មីៗ ទាំងអស់អាចជួបជុំ និងរៀនសូត្រ ពីគ្នាទៅវិញទៅមក ជាពិសេសការចែករំលែក គំនិតអាជីវកម្ម និងការស្វែងយល់ពីប្រព័ន្ធ អេកូឡូស៊ី នៃការចាប់ផ្ដើមអាជីវកម្មដំបូង ដែលកំពុងមានការវិវត្តន៍ យ៉ាងឆាប់រហ័ស នៅប្រទេសកម្ពុជា ។

ជាមួយកម្មវិធីនេះ អ្នកចូលរួមមានឱកាស ឡើងធ្វើបទបង្ហាញពីគំនិតអាជីវកម្ម សេវាកម្មឬផលិតផលរបស់ខ្លួន ស្វែងរកដៃគូអាជីវកម្ម រកអ្នកណែនាំ និងស្វែងរកការវិនិយោគ។ អ្នករៀបចំកម្មវិធីបានអញ្ជើញ អ្នកវិនិយោគទុនមកចូលរួម ដើម្បីធ្វើការជួបសំណេះសំណាល ជាមួយម្ចាស់អាជីវកម្ម និងសហគ្រិនថ្មីៗផងដែរ។

សម្រាប់កាលបរិច្ឆេទ៖ ថ្ងៃសុក្រទី ១៣ ខែមករា ឆ្នាំ ២០១៧ (ម៉ោង ៥៖៣០ នាទីល្ងាច ដល់ ៨៖៣០ នាទីយប់) ទីកន្លែង៖ Emerald Hub Co-Working & Startup Space (ជាន់ទី១១ នៃអាគារសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ) ដោយមានអ្នកចូលរួមដូចជា និស្សិត វិនិយោគិន និងសហគ្រិនថ្មីៗ ព្រមទាំងអ្នកមាន ចំណាប់អារម្មណ៍ ក្នុងវិស័យជំនួញទាំងអស់ ។

សូមចុះឈ្មោះចូលរួម កម្មវិធីតាមរយៈតំណរ ៖ https://goo.gl/dyAca2
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ 070-788-490 ៕