អចលនទ្រព្យ អាជីវកម្ម

សមាគមអចលនទ្រព្យកម្ពុជា​ និងក្រុមហ៊ុន PROPEASE ចុះ​ កិច្ចព្រមព្រៀងជាមួយគ្នា​ ដើម្បីភាពជាដៃគូ

ភ្នំពេញ​៖​ ប្រធានសមាគម​​អ្នកជំនាញ​ អចលនទ្រព្យកម្ពុជា លោក​ ឃាង ពុទ្ធី និងលោក ដាតូ ដុទ័រជេហូ អគ្គនាយកក្រុមហ៊ុន PROPEASE Technologyies​ បានចុះកិច្ចព្រមព្រៀង ភាពជាដៃគូយុទ្ធសាស្ដ្រ ជាមួយគ្នា​ នៅរសៀលថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៨​ នាសណ្ឋាគារ​ ហ៊ីម៉ារី​ ដោយការចូលរួម​ ពីភាគីពាក់ព័ន្ធប្រមាណ ជាង២០០នាក់​ ដើម្បីធ្វើជា​សាក្សីផងដែរ ។

នៅក្នុងកម្មវិធីនេះ​ដែរ​ លោក ឃាង ពុទ្ធី ក៏រំលឹកផងដែរថា សមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា និងក្រុមហ៊ុន PROPEASE Technologyies បានបង្កើតទំនាក់ទំនង និងសហប្រតិបត្តិការជាមួយ តាំងពីឆ្នាំ២០១៧ មក។ ដោយធ្វើឲ្យមានការរីកចម្រើន យ៉ាងខ្លាំង រហូតដល់បង្កើន កិច្ចព្រមព្រៀង​  ភាពជាដៃគូ ជាយុទ្ធសាស្ដ្រ ជាមួយគ្នា។

ជាងនេះទៅទៀត​ លោកក៏បានបន្ថែម​ បច្ចុប្បន្ននេះប្រជាពលរដ្ឋ រស់នៅកម្ពុជា មានការយល់ដឹងច្រើន អំពីសារៈសំខាន់ នៃការអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសទៅលើ វិស័យអចលនទ្រព្យ ទាំងសមាគម វិស័យឯកជន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាដើម ដែលបាននឹងកំពុងខិតខំ ប្រឹងប្រែង ដើម្បីបង្កើត វគ្គបណ្ដុះបណ្ដាលនេះ។

លោកបន្ថែមថា សព្វថ្ងៃនេះ ខុនដូរ បុរី អាគារធំៗ ត្រូវមានការទាមទារឲ្យមាន គុណភាព និងបរិស្ថាន ខ្លាំងមែនទែន ។ លោកថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ វិស័យខុនដូរ នៅកម្ពុជា មានការរីកម្រើន ជាបន្ដបន្ទាប់ លើសពីការរំពឹងទុក។ដើម្បីរក្សានិរន្តរភាព លំនឹង ហើយការរីកម្រើន បន្ដទៅទៀត ដូច្នេះត្រូវការ ធនធានមនុស្ស បច្ចេកវិទ្យា ដើម្បីឲ្យមានភាពងាយស្រួល នៅក្នុងការ អភិវឌ្ឍ។

ចំណែក​លោក ដាតូ ដុទ័រជេហូ អគ្គនាយកក្រុមហ៊ុន PROPEASE Technologyies បានថ្លែងថា សមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា បានបង្កើតឡើង ក្នុងគោលបំណង បង្កើនសេវាបទដ្ឋានវិជ្ជាជីវៈ នៃឧស្សាហកម្មអចលនទ្រព្យ ។ ដោយការលើកកម្ពស់នេះ បានធ្វើតាមវគ្គបណ្តុះបណ្តាលដ៏រឹងមាំ ហើយមានការទទួលស្គាល់ ជាលក្ខណៈអន្តរជាតិ និងធ្វើបច្ចុប្បន្នភាព ជាទៀងទាត់ ដែលពាក់ព័ន្ធ ទៅតាមតម្រូវការ របស់ឧស្សាហកម្ម អចលនទ្រព្យ។

ឆ្លៀតឱកាសនោះដែរ លោក ដាតូ ដុទ័រជេហូ លើកឡើងទៀតថា PropEase គឺជាក្រុមហ៊ុន បចេ្ចកវិទ្យាអចលនទ្រព្យមួយ ដែលមានមូលដ្ឋាន នៅប្រទេស សិង្ហបុរី បានបង្កើតឡើងតាំងពីឆ្នាំ ២០១៧។លោកថា បច្ចុប្បន្ននេះ PropEase មានការិយាល័យនៅកម្ពុជា និងម៉ាឡេស៊ី ដូច្នេះ PropEase កំពុងតែរៀបចំចូលប្រទេសថៃ និងវៀតណាម។

លោកបន្ដថា គោលបំណងរបស់ PropEase បង្កើតជាបណ្តាញទីផ្សារ អចលនទ្រព្យនៅអាស៊ាន។ PropEase បានអភិវឌ្ឍន៍ការងារ លើការគ្រប់គ្រង ផ្នែកអចលនទ្រព្យ និងទំរង់ការដឹកជញ្ជូន អចលនទ្រព្យ ជាលើកដំបូងលើពិភពលោក ដើម្បីបំរើអ្នកវិនិយោគទុន អចលនទ្រព្យ នៅក្នុងតំបន់ នៅពេលមានប្រតិបត្តិការ ផ្ទេរ ប្រគល់អង្គភាព ការត្រួតពិនិត្យអង្គភាព គ្រឿងសង្ហារឹម សំរាប់ជួល និងជុសជួល តាមបណ្តាញយើង ជាមួយអ្នកផ្តល់សេវា ប្រកបដោយវិជ្ជាជីវៈ៕

Related Posts