ពាណិជ្ជកម្មសកល អាជីវកម្ម

ISUZU បើកបង្ហាញម៉ូដែលរថយន្ត ISUZU D-Max Blue Power ស៊ែរីថ្មី លំដាប់ពិភពលោក

ភ្នំពេញ៖ ដើម្បីបំពេញនូវតំរូវការក្នុងទីផ្សារប្រទេសកម្ពុជា ក្រុមហ៊ុនចែកចាយផ្តាច់មុខ រថយន្ត ISUZU Pick-Up និង SUV ក្នុងប្រទេសកម្ពុជា បានណែនាំនូវរថយន្ត Pick-Up ម៉ូដែលស៊ែរីថ្មី បំផុតលំដាប់ពិភពលោក “ISUZU D-Max Blue Power” បង្ហាញនូវរូបភាពថ្មីស្រឡាងគ្រប់ជ្រុងជ្រោយ បែប Sport និង Cutting Edge បច្ចេកវិទ្យាថ្មី ចំពោះផ្នែកខាងក្នុង រំលេចដោយភាពប្រណិត នៅក្នុងកាប៊ីន អ្នកដំណើរ ដែលនាំមកនូវមុខងារជាច្រើន។

ការប្រគុំតន្ត្រី “Isuzu D-Max Blue Power” នេះ មានការចូលរួមពីតារាល្បីៗ ជាច្រើនដូចជា លោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណរាជ អ្នកនាង ពេជ្រ សោភា លោក សុវត្ថិ មុនីវណ្ណ លោក សុវត្ថិ មុនីនាគ និង កញ្ញា ប៉ាក គីមមួយ ។

លោក Shuichiro Mori អគ្គនាយក នៃក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សេល ខេមបូឌា ឯ.ក – ក្រុមហ៊ុនចែកចាយផ្តាច់មុខ រថយន្ត ISUZU Pick-Up និង SUV ក្នុងប្រទេសកម្ពុជា បានថ្លែងនៅក្នុងការប្រគុំតន្ត្រី “Isuzu D-Max Blue Power” នាមុខសាលមហោស្រពកោះពេជ្រ ថា “ យើងខ្ងុំទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជនកម្ពុជា ក្នុងរយៈពេល ៣ឆ្នាំកន្លងមក។ រថយន្ត ISUZU Pick-Up ត្រូវបានលក់ដាច់យ៉ាងខ្លាំង ជាបន្តបន្ទាប់ ពីព្រោះអតិថិជនមានទំនុកចិត្តលើ គុណភាពរថយន្ត ភាពធន់ រឹងមាំ សន្សំសំចៃប្រេង រួមទាំងមជ្ឈមណ្ឌល ថែទាំរថយន្តកំរឹតស្តង់ដាផងដែរ ។ ក្រុមហ៊ុន ISUZU ពេលនេះ សូមណែនាំនូវរថយន្ត Pick-Up ម៉ូដែល “ISUZU D-Max Blue Power” បង្ហាញនូវរូបភាពថ្មីស្រឡាងគ្រប់ជ្រុង ជ្រោយ បែប Sport និង Cutting Edge បច្ចេកវិទ្យាថ្មី។ ផ្នែកខាងក្នុង រំលេចដោយភាពប្រណិត នៅក្នុងកាប៊ីនអ្នកដំណើរ ដែលនាំ មកនូវមុខងារ ជាច្រើន”។

លោកបន្តថា ISUZU សូមណែនាំម៉ូដែលថ្មី “ISUZU D-max Blue Power Concert”, រថយន្ត Pick-up ស៊ែរីថ្មីបំផុតលំដាប់ ពិភពលោក ដែលបានតាំងបង្ហាញនូវ ក្នុងការប្រគំតន្ត្រី ISUZU D-Max Blue Power រំលេចចេញនូវរូបភាពថ្មីស្រឡាង ជាមួយនឹងផ្នែក ខាងក្រៅដ៏ស្រស់ស្អាត ធន់ រឹងមាំ ភ្លឺរលោង រថយន្តស៊េរីថ្មីនេះ រំលេចដោយភាព ប្រណិត និង មុខងារជាច្រើននៅផ្នែកខាងក្នុង។ លោកអ្នកនឹងទទួលបានបទពិសោធន៍ ដ៏ល្អឥតខ្ចោះ ក្នុងការធ្វើដំនើរ។ យើងខ្ងុំមានក្តីសោមនស្សរីករាយ សូមនាំមកជូនប្រជា ជនកម្ពុជា នូវបទពិសោធន៍ ដើម្បីក្លាយជា ម្ចាស់រថយន្ត ISUZU ស៊េរីថ្មី ចាប់ពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៨ នេះតទៅ។

លោក Shuichiro Mori បន្ថែមថា ទស្សនិកជនអាចចូលរួមលេងហ្គេម និងសកម្មភាពជាច្រើនទៀត ដែលរៀបចំដោយ ISUZU ហើយនឹងមានឱកាស ឈ្នះរង្វាន់ធំ រថយន្ត ISUZU D-Max Blue Power Spark (4×2) តំលៃ $30,900។ បន្ថែមពីនេះ ទៅទៀត ការចូលរួមទស្សនាការប្រគុំតន្ត្រី ISUZU D-Max Blue Power មានន័យថាលោកអ្នក បានចូលរួមចំណែកវិភាគទាន សប្បុរសធម៍ ព្រោះចំនូលមួយផ្នែក ដែលបានពី ការលក់សំបុត្រនឹងបរិច្ចាក ទៅកាន់មន្ទីរពេទ្យគន្ធៈបុប្ផា។ លើសពីនេះទៅទៀត ទស្សនិកជនមាន ឱកាសឈ្នះរង្វាន់ រហួតដល់ ១០០ រង្វាន់ដែលមានតំលៃ សរុបច្រើនជាង $35,000។

លោកបានសង្ឃឹមយ៉ាងមុតមាំថា “Isuzu D-Max Blue Power” នឹងទទួលបានការគាំទ្រ យ៉ាងពេញទំហឹងដូច ដែលទទួលបានកន្លងមក។

“Isuzu D-Max Blue Power” រថយន្ត Pick-Up រចនាបថថ្មីលំដាប់ ពិភពលោកគ្មានគូរប្រៀប
•ថ្មី! ប៉ាណាមុខក្រូម៉េដែលមានការរចនាថ្មី កំលាំងអនុភាពគ្មានគូរប្រៀប ខ្លាំងជាងមុន
•ថ្មី! ភ្លើងបំភ្លឺពេលថ្ងៃ ប្រភេទ Bi-LED បច្ចេកវិទ្យាថ្មី ផ្តល់ភាពភ្លឺច្បាស់ជាងមុន តែស៊ីថាមពលតិច ជាមួយការប្តូរបាន 4 កំរិត
•ថ្មី! យ៉ាន់ស្ព័រ ខ្នាត 18 អ៊ីញ ដ៏ទាក់ទាញ ស្រស់ស្អាត លេចធ្លា
•ថ្មី! កៅអីអង្គុយជាប្រភេទពួកស្បែក ពណ៌ត្នោត ផ្ដល់ផាសុកភាព និងភាពប្រណិត
•ភ្នាក់ដែ ទន់ ភ្លឺរលោង center-of-console មានគំរបភ្លឺរលោង ដែលមានរំលេច សញ្ញា

D-Max នៅខាងមុខ console
ការរចនាថ្មី ចុងក្រោយ “ISUZU D-Max Blue Power” មាន 3 ម៉ូដែលសំរាប់គ្រប់ចំនង់ចំនូលចិត្ត!
ISUZU D-Max Blue Power V-Cross 4×4 Extreme ប្រភេទ sport off-road Pick-Up ការរចនាកំលាំងអនុភាព ទាំងខាងក្នុង និងខាងក្រៅ។ ប្រព័ន្ធ Transmission អេឡិចត្រូនិច – Terrain Command – ប្រើប្រាស់កង់ 2 និង កង់ 4 drive (ប៉ុង1 និង ប៉ុង2) អនុភាព off-road ជំនះឧបសគ្គ។ ផាសុកភាពខ្ពស់ ធន់ រឹងមាំ ជារថយន្តពិតប្រាកដ សំរាប់បើកបរ off-road ។

•ថ្មី! ISUZU D-Max Blue Power Cab 4: កំពូលរថយន្ត Pick-Up ទ្វារ 4 លេចធ្លោគ្រប់ជ្រុងជ្រោយ ទាំងសំរាប់ប្រើប្រាស់ផ្ទាល់ខ្លួន និង សំរាប់មុខជំនួញ។
•ថ្មី! ISUZU D-Max Blue Power Spark: កំពូលរថយន្តសំរាប់ដឹកជញ្ជូនធន់ធ្ងន់ រចនាសំរាប់ ការប្រើប្រាស់កំរិតធ្ងន់ ចំនុះធ្ងន់ ធំទូលាយ គ្រប់លក្ខខ័ណ្ឌដឹកជញ្ជូន។ មានទាំងប្រភេទ 4×2 និង 4×4
•ជាពិសេស! រថយន្តនេះមាន 3 ពណ៍សំរាប់ជ្រើសរើស Etna Red, Zermatt Silver, and Polynesian Blue

សូមអញ្ជើញលោកអ្នក មកចូលរួមការបើកបរសាកល្បង និង ទទួលយកបទពិសោធន៍ ពីរថយន្តលំដាប់ពិភពលោក “ISUZU D-Max Blue Power” នៅក្រុមហ៊ុន K(Cambodia) Co., Ltd. ភូមិក្បាលដំរី សង្កាត់កាកាប ខ័ណ្ឌពោធិ៍សែនជ័យ ភ្នំពេញ។ លេខទូរស័ព្ទ 023 950 084 ក៏ដួចជាពត៍មាន នៅក្នុង គេហទំព័រ និង ចូលរួមកម្មវិធីជាច្រើន ដើម្បីឈ្នះរង្វាន់ផ្សេងៗ តាមរយៈFacebook៖ ISUZU Cambodia
Public Relations Office
Tri Petch Isuzu Sales Cambodia Co., Ltd.
Tel. 023 900 798
Contact Person: Nouch Timouyla

Related Posts