អាជីវកម្ម

ទីបំផុត ម្ចាស់ជ័យលាភី បាល់ទាត់ពានរង្វាន់ BNI Cambodia 2018 បានទៅលើ ក្រុម Super Chapter

ភ្នំពេញ​៖ ការប្រកួតពានរង្វាន់បាល់ទាត់ BNI Cambodia Football Cup 2018 បានបញ្ចប់ទៅយ៉ាងរលូត ក្រោមការរៀបចំដោយ Tycoon Chapter ដែលជាសមាជិក នៃ BNI Cambodia ក្នុងនោះដែល ជ័យលាភី ដែលត្រូវធ្វើជាម្ចាស់ពានរង្វាន់ BNI Cambodia 2018 នេះ បានទៅក្រុមខ្លាំង Super Chaper ខណៈដែលក្រុម Master Chater បានលេខ ២ និងក្រុម Tycoon Chapter បានលេខ ៣ ។

ការប្រកួតពានរង្វាន់ BNI Cambodia 2018 បានបញ្ចប់ទៅ ជាមួយការប្រកួយផ្តាច់ព្រ័ត្ររវាងក្រុម Master Chater និងក្រុម Tycoon Chapter ដែលប្រព្រឹត្តិទៅកាលពីថ្ងៃ១ ខែធ្នូ ឆ្នាំ២០១៨ ក្នុងជំនួបចុងក្រោយ រវាងក្រុមទាំងពីរ ជាលទ្ធផលចប់ការប្រកួត ក្រុម Master Chater រកបាន២គ្រាប់ ទោះបីជាក្រុម Tycoon បាននាំមុខមួយគ្រាប់ មុនពេលចាប់ផ្តើមការប្រកួត​ ក្នុងតង់ទី១ក៏ដោយក្តី ។

ក្នុងនោះដែល ម្ចាស់ជ័យលាភី លេខ១ ដែលបានទៅក្រុម Super Chapter ទទួលបានទឹកប្រាក់ ២លានរៀល ចំណែកលេខ ២ ដែលបានទៅក្រុម Master Chapter ទទួលបានប្រាក់រង្វាន់ ១លាន២សែន​រៀល និងចំណាត់ថ្នាក់លេខ៣ របស់ Tycoon Chaper ទទួលបានប្រាក់រង្វាន់ ៨០ម៉ឺនរៀល ។

សូមរំលឹកថា ក្នុងឆ្នាំ២០១៨ ការប្រកួតពានរង្វាន់ BNI Cambodia ត្រូវបានរៀបចំឡើងដោយ Tycoon Chapter ដែលការប្រកួតចាប់ពី ថ្ងៃទី១៣ តុលា ដល់ ថ្ងៃទី១ ធ្នូ ឆ្នាំ២០១៨ និងធ្វើការប្រកួតធ្វើឡើង រៀងរាល់ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ចាប់ពីម៉ោង 3-5 លា្ងច និងបើកឲ្យចូលរួមទស្សនាដោយសេរី នៅកីឡដ្ឋាន វេស្ទឺន ជានេះទៅទៀត គោលបំណង ដែលបង្កើតកម្មវិធីនេះ ឡើង មិនមែនសំដៅលើជ័យជំនះ ដើម្បីដណ្តើមពានរង្វាន់ តែប៉ុណ្ណោះនោះទេ ពោគឺជាការប្រកួត​ដើម្បីបង្កើនចំណងមិត្តភាព កាន់តែជិតស្និទ្ធរវាង Chapter ទាំអស់ ក៏ដូចជាលើកកំពស់ វិស័យកីឡា ដើម្បីសុខភាពផងដែរ៕

Related Posts