អ្នកឧកញ៉ា ហុងពីវ បន្ថែមប្រាក់រង្វាន់ ដល់ទៅ ១ម៉ឺនដុល្លារ សម្រាប់នរណាម្នាក់ ដែលមានដំណឹងពីបុរស ក្នុនរូបនេះ

ភ្នំពេញ៖ អ្នកឧកញ៉ា ហុងពីវ បានប្រកាស់ផ្តល់ប្រាក់ រង្វាន់ ១ម៉ឺនដុល្លារ ដល់នរណា ដែលបានផ្តល់ដំណឹង ពីអតីតបុគ្គលិក IT ក្នុងក្រុមហ៊ុន របស់អ្នកឧកញ៉ា
ដោយច្រើនជាង​ ​ការប្រកាស់ លើកទី១ ដោយមានចំនួន ស្នើនឹងពីរដង នៃទឹកប្រាក់លើដំបូង ។

អ្នកឧកញ៉ា ហុងពីវ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នេះបន្ទាប់ពីបានប្រកាស សេចក្តីជូនដំណឹង ស្វែងរកចាប់ខ្លួន បុរសម្នាក់​ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ដោយបាន បញ្ជាក់ថា នឹងផ្តល់ប្រាក់រង្វាន់ សម្រាប់នរណាម្នាក់ ដែលបានផ្តល់ព័ត៌មាន រហូតឈានដល់ការចាប់ខ្លួន ដោយក្រុមហ៊ុន របស់អ្នកឧកញ៉ា នឹងប្រគល់ប្រាក់រង្វាន់ ចំនួន ៥០០០ដុល្លារ(ប្រាំពាន់ដុល្លារ) តែនៅថ្ងៃនេះជាថ្មីម្តងទៀត អ្នកឧកញ៉ា បានប្រកាស់សារជាថ្មី នៅលើបណ្តាញសង្គម ហ្វេសប៊ុកផ្ទាល់ ដោយបានបន្ថែម នៅចំនួនទឹកប្រាក់ គុណនឹងពីរ ដែលទឹកប្រាក់កើនឡើងដល់ ១០០០០ដុល្លារ(១០ពាន់ដុល្លារ) សម្រាប់ការផ្តល់ដំណឹង ដល់ក្រុមហ៊ុន រហូតឈានដល់ ការចាប់ខ្លួន បុគល់ម្នាក់នេះបាន ។

សូមរំបញ្ជាក់ថា បុរសម្នាក់ ដែលអ្នកឧកញ៉ា ហុង ពីវ បានប្រកាស់តាមចាប់ខ្លួន មានឈ្មោះ តាន់ តុលា ជាអតីតបុគ្គលិក IT ក្នុងក្រុមហ៊ុន អាយុ ២៩ឆ្នាំ មានកម្ពស់ ១.៨០ម ដោយអ្នកឧកញ៉ា បានបញ្ជាក់ថា បុគ្គលម្នាក់នេះ បានប្រព្រឹត្តនៅទង្វើខិលខូច ដោយបានលួចយក លុយរបស់ក្រុមហ៊ុនជាច្រើន​ តែខាងក្រុមហ៊ុន​ ក៏ដូចជាអ្នកឧកញ៉ា មិនបានបញ្ជាក់ថា ចំនួនទឹកប្រាក់ ដែលបុរសខាងលើនេះ បានយកទៅនោះ មានចំនួនច្រើនកម្រិតណានោះទេ ដោយគ្រាន់តែ បានបញ្ជាក់ នៅក្នុងសេចក្តីប្រកាស លើកទី១ថា បុរសខាងលើនេះ មិនត្រឹមតែបានលួចយកលុយ របស់ក្រុមហ៊ុននោះទេ ព្រមទាំង បានយករថយន្ត ១គ្រឿង ម៉ាក់ Highlander ០៩ ពណ៌ស ថែមទៀតផង តែត្រូវបានក្រុមហ៊ុន យកមកវិញបានហើយ ដោយឡែកនៅតែសម៉ីជន នៅមិនទាន់រកឃើញ នឹងចេញមុខមកដោះស្រាយ ជាមួយក្រុមហ៊ុន តែប៉ុណ្ណោះ ។

បើសិនជាលោកអ្នក ដែលបានឃើញវត្តមាន បុរសខាងលើ នៅទីកន្លែងណា​ ក៏ដូចជាកំពុងលាក់ខ្លួននៅទីណា អាចទំនាក់ទំនងមកកាន់ លេខទូរស័ព្ទ 092 633 382, 088 8872 888៕