ព័ត៌មានថ្មីៗ

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រឮ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

ភ្នំពេញ៖ កាលពីថ្ងៃសុក្រទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅទីស្នាក់ការក្រុមហ៊ុន ផលិតស្រាបៀរកម្ពុជា (CBL) ស្រាបៀរលំដាប់ ពិភពលោកទាំង ៣ គឺស្រាបៀរ ABC Extra Stout, Heineken និង Tiger បានរៀបចំកម្មវិធីប្រគល់រង្វាន់ ផ្តាច់ព្រ័ត្រជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ក្នុងកម្មវិធីអាពាហ៍ ពិពាហ៍ឆ្នាំ ២០១៧- ២០១៨។

កម្មវិធីពិសេសនេះមានការ អញ្ជើញ ចូលរួមពីគូស្វាមីភរិយា ដែលឈ្នះរង្វាន់ ថ្នាក់គ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុន ផលិតស្រាបៀរកម្ពុជា (CBL) ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

ស្រាបៀរ ABC Extra Stout បានប្រគល់រង្វាន់ ដំណើរកម្សាន្តក្រេបចន្ទ ទឹកឃ្មុំទៅទីក្រុង ប៉ារីស ចំនួន ៥
រង្វាន់។ ស្រាបៀរ Heineken បានប្រគល់រង្វាន់ដំណើរ កម្សាន្តក្រេបចន្ទទឹកឃ្មុំទៅទីក្រុងអាំស្ទែដាំ ចំនួន ២ រង្វាន់។ ស្រាបៀរ Tiger បានប្រគល់រង្វាន់ដំណើរកម្សាន្ត ក្រេបទឹកឃ្មុំនៅប្រទេស ជប៉ុនជាមួយនឹងបទពិសោធន៍ រំភើបរីករាយនៃការជិះស្គីទឹកកក ចំនួន ១៥ រង្វាន់។ កម្មវិធីចាប់រង្វាន់ផ្តាច់ព្រ័ត្រនេះ បានប្រព្រឹត្តធ្វើឡើង នៅស្ថានីយទូរទស្សន៍ PNN កាលពីថ្ងៃអាទិត្យទី ៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

លោក ជាម សុនិត និងអ្នកស្រី យ៉ាន ស្រីម៉ៅ មកពីខេត្តព្រៃវែង ដែលជាគូស្វាមីភរិយាថ្មី មួយគូក្នុងចំណោមចំនួន គូស្វាមីភរិយាថ្មីជាច្រើនគូ ដែលបានឈ្នះរង្វាន់ដំណើរ កម្សាន្តក្រេបចន្ទទឹកឃ្មុំទៅទីក្រុង អាំស្ទែដាំពីកម្មវិធីពិសេសនេះបានមានប្រសាសន៍ថា ពួកគាត់មានអារម្មណ៍រំភើប យ៉ាងខ្លាំងនៅពេលដឹងថាខ្លូនត្រូវរង្វាន់ធំពីស្រាបៀរ Heineken។ ពួកគាត់ទាំងពីរបានបញ្ជាក់ថា ក្រុមហ៊ុនផលិត ស្រាបៀរកម្ពុជា (CBL) ពិតជាបានប្រគល់រង្វាន់ជូនគូស្វាមីភរិយាថ្មី ទាំងអស់ដែលបានត្រូវ រង្វាន់ពីកម្មវិធីពិសេសនេះ។

គម្រោងអាពាហ៍ពិពាហ៍ថ្មី ក្នុងកម្មវិធីប្រូម៉ូសិន អាពាហ៍ពិពាហ៍រដូវកាលថ្មីរបស់ ស្រាបៀរលំដាប់ពិភពលោកទាំង ៣ គឺស្រាបៀរ ABC Extra Stout, Heineken និង Tiger ចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ខែកញ្ញា ឆ្នាំ ២០១៩ ។ ស្រាបៀរ ABC Extra Stout នឹងចែករង្វាន់ដំណើរកម្សាន្តនៅទីក្រុង ឡុងដ៏។ ស្រាបៀរ Heineken នឹងចែករង្វាន់ដំណើរកម្សាន្ត ក្រេបទឹកឃ្មុំ នៅឡូសអាន់ជ័រលេស ហើយស្រាបៀរ Tiger នឹងចែករង្វាន់ដំណើរ កម្សាន្តក្រេបទឹកឃ្មុំនៅទីក្រុងស៊ីដនី។
អបអរពិធីអាពាហ៍ពិពាហ៍ របស់លោកអ្នក ជាមួយស្រាបៀរលំដាប់ពិភពលោក។

តើលោកអ្នកចង់ទិញស្រាបៀរលំដាប់ពិភពលោក សម្រាប់ពិធីអាពាហ៍ពិពាហ៍របស់អ្នកទេ? លោកអ្នកអាចទូរស័ព្ទមកលេខ 011 222 400 ឬ 011 333 500 សម្រាប់ព័ត៌មានបន្ថែម។ ពិសាដោយការទទួលខុសត្រូវ!

Related Posts