ព័ត៌មានថ្មីៗ អត្ថបទពាណិជ្ជកម្ម

ក្តៅៗ! សាមសុងទើបចេញ Teaser ថ្មី ខណៈដែលកំពុងត្រៀមខ្លួន បង្ហាញរូបរាង ទូរស័ព្ទដៃ Galaxy ស៊េរីថ្មីនៅខែ ក្រោយនេះ!

ភ្នំពេញ៖ នៅក្នុងវេបសាយផ្លូវការរបស់ក្រុមហ៊ុន សាមសុង ទើបបង្ហោះចេញនូវវីដេអូ Teaser ថ្មីមួយ ដែលទំនងជាចង់បង្ហើបពីទូរស័ព្ទដៃស្មាតហ្វូន ជំនាន់ថ្មីរបស់ត្រកូល Galaxy ស៊េរីទំនើបដែលមិនទាន់បាន ដាក់បង្ហាញពីរូបរាងច្បាស់ នៅឡើយទេ តែក៏នឹងមានគម្រោងបង្ហាញជាផ្លូវការ នាពេលឆាប់ៗនេះនៅក្នុងទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២០ កុម្ភៈ ត្រូវនឹង ទី២១ កុម្ភៈនៅកម្ពុជា។

នៅក្នុងវីដេអូ Teaser ខ្លីនេះដែរបាន ធ្វើឲ្យអ្នកលេងអ៊ីនធឺណែតភាគច្រើន បាននាំគ្នាទស្សន៍ទាយថាជាទូរស័ព្ទដៃស្មាតហ្វូនស៊េរី Galaxy ថ្មីមួយទៀតដែល គ្រោងនឹងបង្ហាញ រូបរាងនាខែក្រោយនេះ ដោយបង្ហាញលេខ10 ធំៗ ដែលបញ្ជាក់ពីការ អបអរសាទរខួប 10ឆ្នាំរបស់Samsung Galaxy ដូច្នេះអ្នកគាំទ្រសាមសុងកំពុង រងចាំមើលថា តើ ទូរស័ព្ទដៃស្មាតហ្វូន Galaxy ជំនាន់ថ្មីនឹងភ្ជាប់មកជាមួយនូវលក្ខណៈពិសេសអ្វីខ្លះ។ ចុះចំណែកអ្នកវិញ អ្នកយល់យ៉ាងណាដែរចំពោះ រូបរាងទូរស័ព្ទដែលកំពុងបង្ហាញនៅក្នុងវីដេអូនេះ?

ប្រសិនបើលោកអ្នកចង់ដឹងច្បាស់ ថាGalaxy ស៊េរីទំនើបនេះមានភាព អស្ចារ្យកំរិតណា សូមកុំភ្លេចរង់ចាំ ទស្សនាការផ្សាយផ្ទាល់ តាមរយៈ www.samsungmobilepress.com , www.samsung.com/galaxy ឫ www.samsung.com

Related Posts