ព័ត៌មានថ្មីៗ

ជួយហើយជួយទៀត!! លោកឧកញ៉ា ទៀ វិចិត្រ ឲ្យអាំងប៉ាវ១ហើយ ថែមទាំងឧបត្ថម្ភថវិកា ១លានរៀល ដល់ស្ត្រីម្នាក់ដែលក្រខ្សត់

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គីមជី បានចាត់តំណាង នាំយកថវិកា ចំនួន ១លានរៀល ទៅឲ្យស្ត្រីម្នាក់ ដែលក្រខ្សត់រស់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីដោះស្រាយជីវភាព និងទិញថ្នាំព្យាបាលជំងឺ បន្ទាប់ពីលោកឧកញ៉ា ទើបតែឲ្យអាំងប៉ាវចូលឆ្នាំចិនម្តង និងថែមទាំងធ្លាប់បានជួយថវិកា ១ ០០០ដុល្លារអាមេរិក កាលដែលស្ត្រីរូបនេះ កំពុងសម្រាកព្យាបាលជំងឺ នាមន្ទីរពេទ្យបង្អែកខេត្តថែមទៀតផង ។

តាមការលើកឡើង​ របស់ស្ត្រីខាងលើ បានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកឧកញ៉ា ទៀ វិចិត្រ និងភរិយា បានឲ្យតំណាងរបស់លោកទាំងពីរ នាំយកថវិកា ចំនួន ១លានរៀល មកឲ្យខ្លួន ដើម្បីសម្រួលដល់ជីវភាពរស់នៅ និងទិញថ្នាំសម្រាប់ព្យាបាលជំងឺ មិនត្រឹមតែប៉ុណ្ណោះ ស្រ្តីដដែលនេះ បានបញ្ជាក់ថា កាលពីថ្ងៃចូលឆ្នាំចិនខ្លួន បានទទួលអាំងប៉ាវ ពីលោកឧកញ៉ា​ម្តងរួចមកហើយ ហើយកាលដែលខ្លួន​ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ លោកឧកញ៉ា ទៀ វិចិត្រ ព្រមទាំងក្រុមគ្រួសារ ក៏ធ្លាប់បានឧបត្ថម្ភថវិកា ចំនួន ១ ០០០ដុល្លារអាមេរិក ដល់ខ្លួនផងដែរ ។

ក្រោយទទួលបានថវិកា ក្រោមទឹកចិត្តអាណិតស្រលាញ់ ដែលតែងតែជួយម្តងហើយជួយម្តងទៀត មិនមើលរំលងនោះ ក្នុងនាមស្ត្រីខាងលើផ្ទាល់ និងក្រុមគ្រួសារ ពិតជារំភើបចិត្ត និងគោរពថ្លែងអំណរគុណ ព្រមទាំងបានជូនពរ លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រីជាភរិយា ព្រមទាំងបុត្រធីតា ជួបប្រកបតែសេចក្តីសុខ ចម្រុងចម្រើនគ្រប់ប្រការ៕

Related Posts