ព័ត៌មានថ្មីៗ

សម័យនេះហើយ នៅបោកដៃអីទៀត! Samsung AddWashTM ជាជំនួញការដ៏ចំណានសម្រាប់អ្នក

ភ្នំពេញ៖ លោកអ្នកកំពុងតែជួបបញ្ហា ក្នុងការបោកសម្អាតសម្លៀកបំពាក់ ក៏ដូចជា មិនដឹងថាត្រូវស្វែងរក ម៉ាស៊ីនបោកសម្លៀកបំពាក់ ណាដែលល្អបំផុត និងអាចផ្តល់ជូនលោកអ្នក នូវផាសុកភាព ព្រមទាំងសន្សំសំចៃ ទាំងពេលវេលា និងថវិកាមែនទេ? ឈប់បារម្ភទៀតទៅ! អ្វីដែលលោកអ្នកកំពុងស្វែងរក និងត្រូវការបំផុតគឺនៅទីនេះ! យើងសូមណែនាំ ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ស៊េរីថ្មី បោកសម្អាតសម្លៀកបំពាក់ បានស្អាតបំផុត ដោយជួយថែរក្សាសម្លៀកបំពាក់ របស់អ្នកបានយ៉ាងល្អ។ ជាពិសេសផ្តល់ជូនផាសុកភាព ជួយសន្សំសំចៃខ្ពស់បំផុត ជាមួយនឹងបច្ចេកវិទ្យា Inverter ដែលជួយសន្សំសំចៃអគ្គិសនី និងមានភាពធន់ប្រើប្រាស់បានយូរ។

អ្វីដែលពិសេសបំផុត សម្រាប់ម៉ូឌែល AddWashTM នេះគឺត្រូវបានរចនាឡើង ជាមួយនឹងទ្វារខាងមុខ ដោយផ្តល់ ភាពងាយស្រួល ក្នុងការប្រើប្រាស់ និងភ្ជាប់មកជាមួយ នឹងទ្វារតូចមួយទៀត ដែលវាមានមុខងារ ក្នុងការបន្ថែមសម្លៀកបំពាក់ ដែលលោកអ្នកភ្លេចដាក់ចូល ឬចង់បោកសម្អាតបន្ថែម នៅពេលម៉ាស៊ីនកំពុងបោក ដោយមិនធ្វើឱ្យម៉ាស៊ីន ផ្អាកដំណើរការ នៅពេលលោកអ្នកបើកទ្វារ ឬគម្របដើម្បីបន្ថែម ចំនួនសម្លៀកបំពាក់។ គួររំឭកផងដែរថា ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ស៊េរីថ្មី AddWashTM ទទួលបានវិញ្ញាបនបត្រ បញ្ជាក់ពី ENERGY STAR® ដែលផ្តល់ជូនការសន្សំសំចៃ អគ្គិសនីខ្ពស់បំផុត។សាមសុង ស៊េរីថ្មី AddWashTM មានសំលេងស្ងាត់ល្អ មិនផ្តល់ការរំខាន ជាពិសេស ភ្ជាប់មកយ៉ាងពិសេស ជាមួយនឹងមុខងារ Super Speed ដែលអាចឱ្យលោកអ្នកពិនិត្យមើល និងធ្វើការគ្រប់គ្រង តាមរយៈទូរស័ព្ទទំនើប (ស្មាតហ្វូន) របស់អ្នកបានផងដែរ។ ដោយឡែក សម្រាប់មុខងារ Smart Care វិញគឺត្រូវបាន ផលិតឡើង សម្រាប់ធ្វើការវិភាគ ទៅលើបញ្ហានានា នៃម៉ាស៊ីនបោកសម្លៀកបំពាក់ និងផ្តល់ជូនដំណោះស្រាយ មកវិញនៅលើទូរស័ព្ទដៃផ្ទាល់ របស់លោកអ្នកតែម្តង។

ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ស៊េរីថ្មី AddWashTM គឺជាជម្រើសដ៏ល្អបំផុត សម្រាប់លោកអ្នក និងគ្រួសារ ជាទីស្រឡាញ់របស់អ្នក។ ប្រសិនបើលោកអ្នក ស្រឡាញ់សុខភាព អនាម័យ និងគិតដល់ពេលវេលាជាចម្បង សូមជឿជាក់លើម៉ាស៊ីន បោកសម្លៀកបំពាក់ សាមសុង ស៊េរីថ្មី AddWashTM ។ លោកអ្នកក៏អាចអញ្ជើញ ទៅទស្សនាដោយផ្ទាល់ នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយ ដែលនៅជិតលោកអ្នកបំផុត បាន ឬក៏ទំនាក់ទំនងតាមរយៈលេខ៖ 1800-203232៕

Related Posts