ព័ត៌មានថ្មីៗ

អ្នកជំនាញ​៖​ ​តម្លៃ​ដីធ្លី​នៅ​ក្រុង​បាវិត​ នឹង​កើនឡើង​ខ្ពស់​ នា​ពេល​ឆាប់​ៗ​នេះ​

​ភ្នំពេញ​៖​ ​តម្លៃ​ដីធ្លី​នៅ​ក្រុង​បាវិត​ ​នឹង​កើនឡើង​ខ្ពស់​នា​ពេល​អនាគត​ ​ខណៈ​បច្ចុប្បន្ន​តម្លៃ​ដី​បាន​កើនឡើង​មួយ​កម្រិត​រួច​ទៅ​ហើយ​ ​ដោយសារ​ការសាងសង់​ទីក្រុង​រណប​ចំនួន​ពីរ​ ​និង​កំនើ​នវិ​ស័យ​ឧស្សាហកម្ម​។​

​បច្ចុប្បន្ន​ក្រុង​បាវិត​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ប្រមាណ១០ទីតាំង​ ​និង​មានកម្ម​ករ​ ​និយោជិត​បំពេញការងារ​ប្រមាណ​ ​៤០,០០០នាក់​ ​ហើយ​កាលពីដើម​ឆ្នាំនេះ​ក្រុមហ៊ុន Empire​ ​World​ ​បាន​ប្រកាស​សាងសង់​ ​ទីក្រុង​រណប​ដំណាក់កាល​ទី១ទំហំ៥២ហិ​ក​តា​ ​និង​ទីក្រុង​រណប​ហេង​ ​ហេង​បាន​វិនិយោគ​លើ​ផ្ទៃដី៧ហិ​ក​តា​។​

​អនុប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​និង​ជា​អ្នកជំនាញ​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​ ​លោក​ ​សោម​ ​កែវ​ម៉ាលី​ដា​ ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ ​ៗ​នេះ​ថា​ ​ស្ថានភាព​ទីក្រុង​បាវិត​បច្ចុប្បន្ន​ ​មាន​សភាព​ដូចគ្នានឹង​ក្រុង​ព្រះសីហនុ​កាលពី៣ឆ្នាំមុន​ ​ដែល​ពេលនោះ​តម្លៃ​ដីធ្លី​នៅ​ក្រុង​ព្រះសីហនុ​ ​មិន​មានតម្លៃ​ខ្ពស់​នោះ​ទេ​ ​ប៉ុន្តែ​បច្ចុប្បន្ន​តម្លៃ​ដី​នៅ​ក្រុង​ព្រះសីហនុ​បាន​កើនឡើង​ស្ទើរ​មិន​គួរឲ្យ​ជឿ​។​

​លោក​បន្ត​ថា​ ​“​ខ្ញុំ​គិតថា​តម្លៃ​ដី​នៅ​ក្រុង​បាវិត​នឹង​មាន​សភាព​ដូចគ្នា​ ​នា​រយៈពេល៣ទៅ៥ឆ្នាំខាងមុខ​ ​ខណៈ​បច្ចុប្បន្ន​តម្លៃ​ដី​នៅ​ទីក្រុង​នេះ​ ​បាន​កើនឡើង​មួយ​កម្រិត​រួច​ទៅ​ហើយ​តែ​ស្ថិត​ក្នុង​តម្លៃ​មួយ​អាច​វិនិយោគ​បាន​នៅឡើយ​”​។​ ​លោក​បន្ត​ថា​ ​“​តម្លៃ​ដី​ចេញពី​ផ្លូវជាតិ​កាលពី​ឆ្នាំមុន​មាន​ចន្លោះ​ពី៤ទៅ៧ដុល្លារ​ ​ប៉ុន្តែ​បច្ចុប្បន្ន​បាន​កើនឡើង​ចន្លោះ​ពី២៥ទៅ៤០ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ​”​។​

​រដ្ឋាភិបាល​បាន​ដាក់បញ្ចូល​ក្រុង​បាវិត​ ​ជា​តំបន់ឧស្សាហកម្ម​ពិសេស​មួយ​ ​នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥​ ​២០២៥​ ​ដែល​ការ​ដាក់បញ្ចូល​​នេះ​ ​ជា​មូលដ្ឋាន​ដ៏​សំខាន់​សំរាប់​ការ​វិនិយោគ​ ​ព្រោះ​រដ្ឋាភិបាល​នឹង​មាន​ផែនទី​ចង្អុល​ទិស​អភិវឌ្ឍន៍​ប្រកបដោយ​របៀបរៀបរយ​ ​និង​កសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នានា​ដើម្បី​ជំរុញ​ការ​វិនិយោគ​ពី​វិស័យ​ឯកជន​។​

​ជាល​ទ្ឋ​ផល​ក្រុង​បាវិត​បាន​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​ឧស្សាហកម្ម​ ​ទេសចរណ៍​ ​និង​កាស៊ីណូ​ព្រោងព្រាត​ ​ដែល​បាន​និង​កំពុង​សាងសង់​បន្ត​កាន់តែ​ច្រើន​ ​ដោយ​សា​រកំនើ​ននៃ​ការ​វិនិយោគ​របស់​ចិន​។​

​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ស្ពាន​ថ្នល់​របស់​ប្រទេស​ចិន​ ​ក្នុង​កំឡុង​ជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ ​បាន​ប្រកាស​ពី​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​បាវិត​នា​ពេល​ខាងមុខ​ផង​ដែរ​។​

​លោក​ ​Eric​ ​Loo​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Empire​ ​World​ ​បាន​មានប្រសាសន៍​ថា​ ​ក្រុង​បាវិត​មាន​លក្ខខ័ណ្ឌ​ពិសេស​មួយ​ទាក់ទង​នឹង​ទីតាំង​ភូមិ​សាស្រ្ត​ ​ដោយសារ​វា​ស្ថិតនៅ​ចន្លោះ​កណ្តាល​រវាង​ក្រុង​ហូ​ ​ជី​ម៉ិញ​ ​និង​ក្រុងភ្នំពេញ​ ​និង​មាន​ចម្ងាយ​ជិត​សំរាប់​ដឹកជញ្ជូន​ទំនិញ​ចេញពី​ទីក្រុង​បាវិត​ ​ទៅកាន់​កំពង់ផែ​ទឹកជ្រៅ​នៃ​ប្រទេស​វៀតណាម​។​លោក​បន្ត​ថា​ ​លោក​បាន​សិក្សា​យ៉ាង​លំអិត​ ​និង​ស៊ីជម្រៅ​ ​ទើប​សម្រេចចិត្ត​ជ្រើសរើស​ទីក្រុង​នេះ​ជា​តំបន់​សំរាប់​វិនិយោគ​។​

​លោក​បន្ត​ថា​ ​“​នា​ពេល​អ​នាគ​ត​ឆាប់​ៗ​នេះ​ ​ទីក្រុង​នេះ​នឹង​មាន​មនុស្ស​រស់នៅ​កាន់តែ​ច្រើន​ ​និង​មានការ​វិនិយោគ​កាន់តែ​ច្រើន​ពី​អ្នក​វិនិយោគ​ជាតិ​ ​អន្តរជាតិ​”​៕​ ប្រភព៖propertyarea.asia

Related Posts