ព័ត៌មានថ្មីៗ

សូមមកទទួលសេវាកម្មជាកញ្ចប់ របស់ក្រុមហ៊ុនវិរៈប៊ុនថាំ អេចប្រេស​ទេសចរណ៍ និងដំណើរ!

ភ្នំពេញ៖ ក្រុមហ៊ុនវិរៈប៊ុនថាំ អេចប្រេស ទេសចរណ៍ និងដឹកអ្នកដំណើរ គឺជាក្រុមហ៊ុនដែលឈានមុខគេក្នុងការដឹកអ្នកដំណើរនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលក្រុមហ៊ុនមានបទពិសោធជាង ១៣ឆ្នាំមកហើយ ដោយគិតតាំងពីបង្កើតឡើងក្នុងឆ្នាំ២០០៦​រហូតមកដល់បច្ចុប្បន្ន។

ក្រុម​ហ៊ុនបានរៀបចំតារាងទិសដៅចេញដំណើរ ស្ទើរតែទូទាំងខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងប្រទេស ថៃនិងវៀតណាមផងដែរ ដែលអតិថិជនអាចធ្វើដំណើរដោយមិនបាច់ប្តូររថយន្តនៅព្រំដែនឡើយ។

ជាការពិតណាស់អ្វីដែលធ្វើអោយក្រុមហ៊ុនវិរៈប៊ុនថាំ អេចប្រេស ទទួលបានការគាំទ្រខ្លាំងពីអតិថិជននោះ គឺក្រុមហ៊ុនបានផ្តល់សេវា​រថយន្តពេលរាត្រីជាលក្ខណៈ រថយន្តអូតែលប៊ឹស ដែលមានបន្ទប់គេងដាច់ដោយឡែកពីគ្នា មានបន្ទប់គ្រែមួយនិងបន្ទប់គ្រែពីរដែលមានពូកខ្នើយនិងភួយសម្រាប់គេង ដើម្បីជួយសម្រួលពេលវេលានិងធ្វើអោយអ្នកដំណើរចំណេញពេវេលាដោយពួកគាត់គេងនៅលើរថយន្តដូចនៅក្នុង​ផ្ទះរបស់ខ្លួនដែរ ពេលកំពុងធ្វើដំណើរ។ លើសពីនេះទៅទៀតសម្រាប់រថយន្តពេលថ្ងៃក្រុមហ៊ុនបាននាំចូលរថយន្តសេរីទំនើប TOYOTA HIACE ឆ្នាំ២០១៨ និងរថយន្ត Ford Transit ឆ្នាំ២០១៨ ដែលបំពាក់ដោយកៅអីសាឡុងធំទូលាយងាយស្រួលអង្គុយ សណ្តូកជើង និងគេង។​ បន្ថែមពីលើការដឹកអ្នកដំណើរ ក្រុមហ៊ុនមាន រថយន្តដឹកទំនិញ រាប់សិបគ្រឿងដែលអាចដឹកជញ្ជូនទំនិញរហ័សទាន់ចិត្តទាំងយប់ទាំងថ្ងៃទូទាំងខេត្តក្រុង និងប្រទេសថៃផងដែរ ដើម្បីជួយសម្រួលដល់អតិថិជនទាំងអស់ក្នុងការបញ្ជូនទំនិញទៅបងប្អូន ឬដៃគូរអាជីវកម្ម​របស់ខ្លួន ប្រកបដោយសុវត្ថិភាពនិងទទួលខុសត្រូវខ្ពស់។​ ថ្មីៗនេះដែរ ក្រុមហ៊ុនក៏បានបង្កើត​អែប VET-Logistic ក្នុងការគ្រប់គ្រងនិងតាមដានការដឹកទំនិញតាមផ្ទះអតិថិជនជាមួយនឹងសេវាដឹកជញ្ជូនសមរម្យ ដោយអតិថិជនមិនចាំបាច់ចំណាយពេលវេលាមកផ្ញើរឬមកទទួលយកទំនិញទៀតទេ  ព្រោះក្រុមហ៊ុនមានភ្នាក់ងារជួយដឹកជញ្ជូនអោយដល់ផ្ទះ។​

ដើម្បីធានានូវសុវត្ថិភាពនិងផាសុខភាពចំពោះអ្នកដំណើរ ក្រុមហ៊ុនបានយកចិត្តទុកដាក់ខ្លាំងក្នុងការជ្រើសរើសអ្នកបើកបរដែលមានវិជ្ជាជីវៈត្រឹមត្រូវ មានបទពិសោធនិងសុខភាពល្អ រឹតបន្តឹងវិន័យចំពោះអ្នកបើកបរ ជាពិសេសបង្កើនក្រុមជាងជួសជុលដើម្បីធ្វើការថែរទាំ និងត្រួតពិនិត្យមើលលក្ខណៈបច្ចេកទេសយានយន្តអោយបានត្រឹមត្រូវមុននឹងចេញដំណើរ។ ម្យ៉ាងវិញទៀតគ្រប់យានយន្តទាំងអស់ត្រូវបានបំពាក់ GPS និងកាមេរ៉ាសុវត្ថិភាពដើម្បីគ្រប់គ្រងល្បឿនរបស់អ្នកបើកបរ ដែលឧបករណ៍ទាំងនេះត្រូវបានត្រួតពិនិត្យនិងតាមដាន​២៤ម៉ោងលើ២៤ម៉ោង។

ដោយបានមើលឃើញសក្តានុពលនិងដើម្បីបំពេញតម្រូវការអតិថិជនក្រៅពីផ្លូវគោក ក្រុមហ៊ុនវិរៈប៊ុនថាំអេចប្រេស បានបង្កើតក្រុមហ៊ុនបុត្រ  សម្ព័ន្ធ​មួយទៀតនៅដើមឆ្នាំ២០១៦មានឈ្មោះថា ប៊ូវ៉ាស៊ី (កម្ពុជា) ឯក ដែលនាំចូលទូកទំនើបល្បឿនលឿន (Modern Speed Boat) នាំចូលពីប្រទេសដៃ ដែលអាច​ដាក់បានអតិថិជនចំនួន ៣០, ៦០ និង៣០០នាក់ ដោយចេញដំណើរទៅមកជារៀងរាល់ថ្ងៃនៅម៉ោង 7AM, 8AM, 9AM, 11AM, 12PM, 02PM,03PM,និង​ 05PM ពីក្រុងព្រះសីហនុ​ទៅកាន់កោះរ៉ុង និងកោះរ៉ុងសន្លឹម ដែលអតិថិជនគ្រាន់តែចំណាយពេល៣០នាទីប៉ុណ្ណោះ។

ក្រុមហ៊ុនវិរៈប៊ុនថាំ អិចប្រេស ត្រូវបានបោះទុនវិយោគដោយលោក ឧកញ៉ា សួរ វីរៈ​ ដោយលោកមិនត្រឹមតែបានបង្កើតក្រុម​ហ៊ុនប៉ូវ៉ាស៊ី កម្ពុជា ដើម្បីធ្វើដំណើរទៅមកកំពង់សោមកោះរ៉ុង និងកោះរ៉ុងសន្លឹមនោះទេ លោកថែមទាំងបានបង្កើតជា រមណីយដ្ឋានសម្រាប់កំសាន្ត ស្នាក់នៅលំហែកាយ និងញាំអាហារបែបអឺរ៉ុប បែបអាស៊ី​នៅលើទឹកដីកោះរ៉ុងសន្លឹមដែលមានលក្ខណៈធម្មជាតិ ហ៊ុំព័ទ្ធដោយសម្រស់ឆ្នេរខ្សាច់ ចំនួន០២កន្លែងដែលកន្លែងទី១ឈ្មោះ សារ៉ាស៊ី រីហ្សត (Sara Sea Resort ) បង្កើតឡើងនៅដើមឆ្នាំ២០១៨  និងទី២ឈ្មោះ ធូប រីហ្សត (Tube Resort) បង្កើតឡើងនៅដើមឆ្នាំ២០១៩នាពេលថ្មីៗនេះ។

ដូចនេះសរុបជារួមមក បើលោកអ្នកចង់ទៅកំសាន្តលំហែកាយជាលក្ខណៈគ្រួសារឬក្រុមការងារ នៅលើទឹកដីកោះរ៉ុងសន្លឹម លោកអ្នកគ្រាន់តែទិញសេវាកម្មក្រុមហ៊ុនវិរៈប៊ុនថាំ អេចប្រេសជាកញ្ចប់តែម្តង បានទាំងការធ្វើដំណើរដោយរថយន្ត ដោយទូកល្បឿនលឿន និងរីហ្សតខាងលើ។ ដើម្ពីទទួលព័ត៌មានបានច្បាស់សូមទំនាក់ទំនងអាសយដ្ឋានខាងក្រោមៈ

Related Posts