ព័ត៌មានថ្មីៗ

ក្រុមហ៊ុនយក្ស សាមសុង បានអះអាងថា Galaxy Watch ថ្មី របស់ខ្លួននឹងក្លាយជាលំដាប់កំពូល នាឡិកាដ៏វៃឆ្លាតបំផុត

ភ្នំពេញ៖ បច្ចុប្បន្ននេះបច្ចេកវិទ្យាកំពុង តែដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យការរស់នៅ កាន់តែមានភាពងាយស្រួល និងទាន់សម័យគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ ដែរក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ក៏បានបញ្ចេញនូវនាឡិកា វៃឆ្លាត (ស្មាតវ៉ច) របស់ខ្លួនកាលពីពេលថ្មីៗនេះ ដោយធ្វើការអភិវឌ្ឍន៍ មុខងារថ្មីៗជាច្រើនដែលធ្វើឱ្យអតិថិជន ដែលតែងតែគាំទ្រគ្រប់ ផលិតផលរបស់ខ្លួន ទាំងអស់កាន់តែមានការជឿជាក់ និងពោរពេញដោយប្រណីតភាព។

ថ្មីៗកន្លងមកនេះ សាមសុង បានបញ្ចេញនូវនាឡិកា Galaxy Watch របស់ខ្លួនដោយរចនាឡើង យ៉ាងល្អឥតខ្ចោះ និងត្រូវបានគេចាត់ទុកថា​​ជានាឡិកាវៃឆ្លាត (ស្មាតវ៉ច) ដ៏ល្អបំផុត។ អ្វីដែលធ្វើឱ្យ Galaxy Watch ទទួលបានការជឿទុកចិត្ត និងគាំទ្រខ្លាំងបំផុតគឺ ដោយសារតែចំណុចទាំង ៥ របស់វា៖
១.មានតម្លៃសមរម្យបំផុត
២. មានរូបរាងល្អប្រណីតបែប Premium
៣. មានគ្រូពេទ្យចាំមើលថែ (Samsung Health Functions)
៤. ថាមពលថ្មកាន់បានយូរ
៥. អាចភ្ជាប់ជាមួយស្មាតហ្វូនទាំង (Android) និង (iOS)
មាន Galaxy Watch នឹងមានអ្វីៗ ទាំងអស់ស្ថិតក្នុង ដៃរបស់លោកអ្នក!

លោកអ្នកអាចសាកសួរ​ក៏ដូចជារកជាវ Galaxy Watch បាននៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិតលោក អ្នកបំផុតទូទាំងប្រទេស ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232

Related Posts