ព័ត៌មានថ្មីៗ

SsangYong បើកដំណើរការ អគារតាំងបង្ហាញរថយន្តរបស់ខ្លួន ស្ថិតក្នុងទីតាំងប្រកបដោយ សក្តានុពលបំផុត

ភ្នំពេញ៖ ការរីកចម្រើនយ៉ាងឆាប់រហ័ស របស់ក្រុមហ៊ុន SsangYong Cambodia និងការទទួលយកម៉ាកសញ្ញា រថយន្តដ៏ទំនើបនេះរបស់ ប្រជាជនកម្ពុជាបានធ្វើឱ្យ SsangYong សម្រេចចិត្តពង្រីកអគារតាំង បង្ហាញរបស់ខ្លួនបន្ថែមទៀត ដើម្បីផ្តល់នូវភាពងាយស្រួល ដល់អតិថិជន ដែលមានតម្រូវការលើសពីការរំពឹងទុក ។

នៅក្នុងឆ្នាំនេះ SsangYong នឹងបើកកន្លែងអគារតាំង លក់រថយន្តទំនើបរបស់ខ្លួន នៅទីតាំងដែលងាយស្រួលរកឃើញ បំផុតនៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី15 ខែកុម្ភៈ ឆ្នាំ2019។ អគារតាំងបង្ហាញរថយន្ត SsangYong មានទីតាំងស្ថិតនៅលើមហាវិថីសហព័ន្ធរុស្សី (ក្បែរស្ពានអាកាសសាលាតិចណូ) ដែលនេះគឺជា កាអគារតាំងបង្ហាញទី២ របស់ខ្លួន បន្ទាប់ពីសាខាចោមចៅ ដែលបានបើកដំណើរការកាលពីឆ្នាំមុន។ អគារតាំងបង្ហាញថ្មី ដែលមានរាងបួនជ្រុងស្មើ យ៉ាងទូលាយ នឹងក្លាយជាកន្លែងនៃការតាំង បង្ហាញ នូវគ្រឿងតុបតែងផ្ទៃខាងក្នុងនៃ រថយន្តដ៏ទាក់ទាញបំផុត នៅក្នុងប្រទេសកម្ពុជា។ ការបើកសម្ភោធនេះនឹងបង្ហាញពី ម៉ូដែលរថយន្តចុងក្រោយ របស់ SsangYong ដែលបង្ហាញពីការច្នៃប្រឌិតរបស់រថយន្ត SUV ដ៏ទំនើប។

គណៈគ្រប់គ្រង SsangYong បានអញ្ជើញអ្នកសារព័ត៌មាន ទាំងអស់ឱ្យមកទទួលយក នូវបទពិសោធន៍ ដ៏ដ៏អស្ចារ្យបំផុត ដើម្បីចូលរួមនៅក្នុងពិធី បើកសម្ពោធ ជាផ្លូវការនូវអគារ តាំងបង្ហាញថ្មី ដ៏គួរឱ្យទាក់ទាញនេះ។

ពិធីសម្ពោធជាផ្លូវការ នឹងត្រូវបាន ដឹកនាំដោយនាយកប្រតិបត្តិ នៃក្រុមហ៊ុន SsangYong Cambodia និង អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Asia / KD Export Team SsangYong Motor និងក្រុមការងារនៃ ក្រុមហ៊ុន SsangYong ជាច្រើនរូបទៀត។

លោក Lee Jae Hoo អគ្គនាយក ប្រតិបត្តិ នៃក្រុមហ៊ុន SsangYong Cambodia បានមានប្រសាសន៍ថា “ក្រុមហ៊ុន SsangYong Cambodia បានបង្កើតអគារតាំង បង្ហាញដំបូងបង្អស់ របស់ខ្លួន នៅក្នុងខែមីនា ឆ្នាំ2018 ។ នៅក្នុងទីផ្សារប្រកួតប្រជែង នៃរថយន្តម៉ាកល្បីនេះ SsangYong បានគ្រប់គ្រងស្ថានភាព បានយ៉ាង ឆាប់ រហ័ស ដើម្បីបង្កើនភាគហ៊ុន នៃទីផ្សាររបស់ខ្លួន។ ដំណើរការលក់របស់ យើងគឺគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ សម្រាប់យើងដែលធ្វើឱ្យយើង សម្រេចចិត្តបង្កើតអគារតាំង បង្ហាញថ្មីមួយនេះនៅចំកណ្តាល នៃរាជធានីភ្នំពេញ ដើម្បីផ្តល់នូវភាពងាយស្រួល ឡើងដល់អតិថិជនដែល មានស្រាប់ និងអតិថិជនបន្ថែមទៀត របស់យើង” ។

អគារតាំងបង្ហាញថ្មីនេះ គឺជាផ្នែកមួយនៃការរីកចម្រើន ដ៏សំខាន់របស់ SsangYong នៅក្នុងប្រទេសកម្ពុជា។ ការមានកាអគារតាំងបង្ហាញ រថយន្តនៅក្នុងប្រទេសកម្ពុជា បានបញ្ជាក់ថាក្រុមហ៊ុន SsangYong គឺមានសេដ្ឋកិច្ច កំពុងរីកចម្រើន ហើយក៏បង្ហាញថា ម៉ាកសញ្ញាមួយនេះ  ត្រូវបានគេទទួលស្គាល់ ជាផ្លូវការហើយនៅថ្ងៃនេះ និងនៅឆ្នាំខាងមុខទៀត។

លោក Yoon Jiseok អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនSsangYong ប្រចាំប្រទេសកូរ៉េ (Asia/KD Export Team SsangYong Motor) បានមានប្រសាសន៍ថា “ ក្រុមហ៊ុន SsangYong បានបើកដំណើរការតាំងពីឆ្នាំ1954 ដែលគិតមកដល់ ឥលូវមានរយៈពេលជាង65ឆ្នាំ លើជំនាញផលិតយានយន្ត ហើយយើងពិតជាមាន មោទនភាពខ្លាំងណាស់ ចំពោះការផលិតរថយន្តរយៈពេលដ៏យូរអង្វែងរបស់យើង។ SsangYong បានផលិតរថយន្តប្រភេទ SUV, Pick Up, MPV Car ដែលមានលក្ខណៈ Dynamic Driving តាមបច្ចេកទេស 4 x4 ដែលគិតពីសុវត្ថិភាពជាចំបង និងខិតខំប្រឹងប្រែង ធ្វើយ៉ាងណាដើម្បីអោយបំពេញតាមតម្រូវការអតិថិជន។ ជារៀងរាល់ឆ្នាំការលក់ របស់យើងមានកំណើន កើនឡើងរហូត ជាក់ស្តែងឆ្នាំ២០១៨ យើងលក់បានរថយន្តចំនួន144,000គ្រឿង និងក្នុងឆ្នាំ2019 យើងជឿជាក់ថានឹងកើនដល់ 163,000 គ្រឿង។ ជាមួយកិច្ច សហប្រតិបត្តិការ ដ៏ល្អ ជាមួយក្រុមហ៊ុនSsangYong ប្រចាំប្រទេសកម្ពុជានេះ យើងនឹងធានាផ្គត់ផ្គង់នូវរថយន្តដ៏ល្អប្រណិតពីរោងចក្រយើងផ្ទាល់ មកកាន់ទីផ្សារប្រទេសកម្ពុជា” ។

ការបើកសម្ពោធអគារ តាំងបង្ហាញនេះផងដែរ ក៏នឹងមានការបង្ហាញពីពាន់រង្វាន់ដែលក្រុមហ៊ុន ទទួលបានផងដែរមានដូចជា “SsangYong ឯកទេសរថយន្ត SUV ដ៏ល្បីល្បាញលើពិភពលោក ៖ សូមមកទទួលយកបទពិសោធន៍ថ្មីជាមួយនឹងរថយន្ត SsangYong” (“World Renowned SUV Specialist: Enter and Experience the New SsangYong.”) ។ ស្លាកតាំងបង្ហាញនេះ តំណាងឱ្យចក្ខុវិស័យរបស់ SsangYong ដែលត្រូវបានគេស្គាល់ និងស្ថិតនៅលំដាប់កំពូល ក្នុងផ្នែករថយន្តបែប Sport ដ៏ទំនើបទាន់សម័យ។ ដើម្បីបញ្ជាក់ពីចំណុចដ៏ល្អខាងលើនេះ ក្នុងឆ្នាំ2018 និងឆ្នាំ2019 រថយន្ត Rexton និងរថយន្ត Rexton Sports បានទទួលពានរង្វាន់ជាច្រើនពីទស្សនាវដ្តី 4X4 នៃចក្រភពអង់គ្លេស។ ទស្សនាវដ្តី 4×4 គឺជាទស្សនាវដ្តីរបស់ចក្រភពអង់គ្លេស និងជាទស្សនាវដ្តី Pick-Up ដែលបង្ហាញពីរថយន្ត 4WD និងរថយន្តដឹកទំនិញ ទូទាំងពិភពលោក។ ជារៀងរាល់ឆ្នាំ ទស្សនាវដ្តី 4X4 បានជ្រើសរើសគំរូរថយន្តជិត90គំរូរថយន្ត សម្រាប់ការសិក្សាស៊ីជម្រៅ និងការវាយតម្លៃ ដើម្បីធ្វើការប្រកួតប្រជែង។ នៅឆ្នាំ2018 រថយន្ត SsangYong ម៉ូដែល Rexton បានឈ្នះពានរង្វាន់ចំនួនបី គឺ ឈ្នះពានរង្វាន់ “រថយន្តដែលមានគុណម្លៃល្អដាច់គេ” “រថយន្តដែលខ្លាំង ធុន រឹងមាំជម្នះគ្រប់ ឧបសគ្គផ្លូវ” និងពានរង្វាន់ “រថយន្ត 4X4 ប្រចាំឆ្នាំ”។ រថយន្ត SsangYong ម៉ូដែល Rexton នៅតែបន្តទទួលបានពានរង្វាន់ “រថយន្តដែលមានគុណម្លៃល្អ ដាច់គេ” ក្នុងខែមករា ឆ្នាំ2019 រយៈពេល2ឆ្នាំជាប់ៗគ្នាផងដែរ។ ចំណែក រថយន្ត SsangYong ម៉ូដែល Rexton Sports ទទួលបានពានរង្វាន់ “រថយន្តដែលមានគុណ ម្លៃល្អដាច់គេ” ក្នុងប្រភេទ “រថយន្ត Pick-Up ប្រចាំឆ្នាំ” ក្នុងឆ្នាំ2018។

នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាន លោក Park Keun Baek អគ្គនាយកផ្នែកលក់នៃក្រុមហ៊ុន SsangYong បានពន្យល់ពីភាពពេញនិយម របស់រថយន្ត SsangYong គឺដោយសារសុវត្ថិភាព ការរចនា និងកម្លាំងថាមពលរបស់រថយន្ត។ លោកបានថ្លែងថា “… ឧទាហរណ៍ ម៉ូដែល Rexton គឺផលិតឡើងដោយផ្តោតលើសុវត្ថិភាពរបស់អ្នកដំណើរ និងភាពធន់នៃរថយន្ត សូម្បីតែនៅពេលបើកបរ នៅលើផ្លូវដ៏លំបាកយ៉ាងណាក៏ដោយ។ ការរចនាម៉ូដែល Rexton ឡើងគឺទទួលបានការកោត សរសើរពី អ្នកជំនាញខាងត្រួតពិនិត្យ ស្វ័យប្រវត្តិ ជាច្រើនថា ជារថយន្ត SUV ដ៏ស្រស់ស្អាតបំផុតនៅក្នុងទីផ្សារ។ ចំណែករឿងម៉ាស៊ីនវិញ រថយន្ត SsangYong ម៉ូដែល Rexton បំពាក់ដោយម៉ាស៊ីនម៉ាស៊ូត 2.2 លីត្រ ប៉ុន្តែការដំណើរការ ម៉ាស៊ីនរបស់វាគឺស្រដៀងគ្នាទៅនឹងម៉ាស៊ីន 3.0 លីត្រដែរ។ បច្ចេកវិទ្យានេះ គឺត្រូវបានក្រុមវិស្វកម្មនៃក្រុមហ៊ុន SsangYong រួមបញ្ជូនគ្នាយ៉ាងល្អឥតខ្ចោះ ស្របទៅនឹងការរួមបញ្ជូនគ្នា ៧ល្បឿននៃរថយន្តដឹក ជញ្ជូនម៉ូដែល Mercedes Benz”។

នៅឆ្នាំ2019នេះ នឹងក្លាយជាឆ្នាំដ៏គួរឱ្យរំភើបសម្រាប់ក្រុមហ៊ុន SsangYong ព្រោះថានឹងមានព្រឹត្ដិការណ៍ ជាច្រើនកំពុងរង់ចាំ នាពេលខាងមុខនេះ។ ក្រុមហ៊ុន SsangYong គ្រោងនឹងដាក់បង្ហាញម៉ូដែលថ្មីមួយទៀត នៅពាក់កណ្តាលឆ្នាំនេះ និងកន្លែងតាំងបង្ហាញមួយផ្សេងទៀតនៅដើមឆ្នាំក្រោយនៅក្បែរតំបន់បឹងកេងកង។

ក្រុមហ៊ុន SsangYong សូមស្វាគមន៍ចំពោះអតិថិជន ទាំងអស់ឱ្យមកទស្សនាកន្លែងតាំងបង្ហាញថ្មីរបស់ក្រុមហ៊ុន ដើម្បីទទួលបាននូវបទពិសោធថ្មីជាមួយនឹងរថយន្ត SsangYong ដែលពិភពលោកទទួលស្គាល់ ដែលមានទីតាំង ស្ថិតនៅតាមបណ្តោយ មហាវិថីសហព័ន្ធរុស្សី (កែងមហាវិថីសហព័ន្ធរុស្សី និងវត្តនាគវ័ន) សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 098 456 888 / 095 456 888៕

Related Posts