ព័ត៌មានថ្មីៗ

ទូរទស្សន៍ សាមសុង QLED រចនាឡើងជាមួយរូបរាងថ្មី និងបច្ចេកវិទ្យាកាន់តែទំនើប ទាន់សម័យ !

ភ្នំពេញ៖តាមពិតទៅទូរទស្សន៍ដែលឆ្លាតវៃ គឺជា ទូរទស្សន៍ដែលមិនមែនគ្រាន់តែសម្រាប់ ការទស្សនារឿង ឬវីដេអូផ្សេងៗនោះទេ តែវាត្រូវតែជាទូរទស្សន៍ ដែលមានភាពបត់បែន និងទាន់សម័យផងដែរ។ ជាក់ស្តែងដូចជា ទូរទស្សន៍ សាមសុង QLED នេះតែម្តង។

ទូរទស្សន៍ សាមសុង QLED ត្រូវបានរចនា ឡើងយ៉ាងស្រស់ស្អាតបំផុត និងមានលក្ខណៈពិសេស លើសពីទូរទស្សន៍ធម្មតា។ហើយអ្វីដែលធ្វើឱ្យទូរទស្សន៍ QLED ទទួលបានការគាំទ្រយ៉ាច្រើន និងជាប់ ឈ្មោះជាទូរទស្សន៍ដែលមានភាពល្អ ឥតខ្ចោះទាំងផ្នែក គុណភាព ភាពច្នៃប្រឌិតថ្មី និងភាពលេចធ្លោគួរ ឱ្យទាក់ទាញបំផុតនោះ គឺដោយសារតែចំណុចពិសេសៗ ទាំងអស់នេះ៖

1. Perfect Visual Display
មិនថាមានពន្លឺ ថ្ងៃចាំងពី បង្អួច ឬអំពូលភ្លើងនៅក្នុង គេហដ្ឋាន របស់លោកអ្នក យ៉ាងណាក៏ដោយ ក៏ទូរទស្សន៍ សាមសុង QLED មានគុណភាពខ្ពស់ ក្នុងការបង្ហាញកម្រិតពណ៌ យ៉ាងស្អាតត្រជាក់ ភ្នែកសម្រាប់ លោកអ្នកជា និច្ចជាមួយនឹងគ្រាប់ពន្លឺ Quantum ដែលអាចបញ្ចេញពណ៌បានច្បាស់មុតល្អ ដែលធ្វើឱ្យអ្នករីករាយ ជាមួយនឹងការទស្សនា ដោយទទួលបាននូវបទពិសោធន៍នៃពណ៌ ដ៏ស្រស់ស្អាតបំផុតផុសចេញពី ទូរទស្សន៍ម៉ូឌែលនេះផងដែរ។

2.Ambient Mode
អ្នកអាចផ្លាស់ប្តូរទូរទស្សន៍ របស់អ្នកទៅជាស៊ុមរូបថត ឬអាចបំលែងឲ្យទៅជា អេក្រង់ពណ៌ដូចទៅនឹងជញ្ជាំងផ្ទះ របស់អ្នកបានផងដែរ។ដូច្នេះកញ្ចក់ទូរទស្សន៍នឹងលេចចេញជាផ្ទាំងគំនូរដែលអាចបន្ថែមឲ្យបរិវេណនៃជញ្ជាំងក្នុងគេហដ្ឋានរបស់ លោកអ្នកកាន់តែ ស្រស់ស្អាត និងទាក់ទាញបំផុត។ និយាយរួមមុខងារនេះគឺអាចធ្វើជាឧបករណ៍សម្រាប់លម្អគេហដ្ឋានបាន ឬដាក់បង្ហាញអាកាសធាតុព្រម ទាំងកម្មវិធីកម្សាន្តផ្សេងៗទៀតបាន។ ជាមួយនឹងបច្ចេកវិទ្យាមួយនេះ លោកអ្នកកុំបារម្ភអី! ព្រោះ Ambient ប្រើប្រាស់ថាមពលអគ្គិសនីត្រឹមតែ ៤០% នៃថាមពលដែលអ្នកប្រើពេលទស្សនាទូរទស្សន៍ តែប៉ុណ្ណោះជាពិសេសមិនមានបញ្ហារឿងស្នាមដាមលើអេក្រង់នោះទេបើទោះបីជាមានការបើកប្រើយូរប៉ុណ្ណាក៏ដោយ។ ដូច្នេះ Ambient Mode របស់ទូរទស្សន៍ សាមសុង QLED ធ្វើឱ្យជីវិតរបស់លោកអ្នកកាន់តែ ស៊ីវីល័យ និងទាន់សម័យបំផុត!

3.One Invisible Connection
ជាដុំដែលអាចតភ្ជាប់ខ្សែទៅកាន់ ឧបករណ៍ផ្សេងៗបានយ៉ាងងាយស្រួលដោយមិនធ្វើឱ្យមានភាពរញ៉េរញ៉ៃក្បែរ ទូរទស្សន៍ទោះបី ដាក់លើតុ ឬចាប់ជាប់ជញ្ជាំងក៏ដោយ។ ជាមួយប្រព័ន្ធអុបទិកដែលគ្មាន ខ្សែរញ៉េរញ៉ៃ ជួយបន្ធូរភាពតានតឹងពីខ្សែរប៉ាត់រប៉ាយ និងតុបតែងបន្ទប់ទទួលភ្ញៀវព្រម ទាំងក្នុងគេហដ្ឋានរបស់អ្នកឱ្យស្រស់ស្អាត ហើយជួយឱ្យអ្នកអាចដាក់ ឧបករណ៍នៅឆ្ងាយបានដូច្នេះ អ្នកនឹងនៅសល់ កន្លែងសម្រាប់តុបតែងលម្អបានផងដែរ។

4.No gap wall-mount
គឺជាជើងចាប់ជាប់ជញ្ជាំងរបស់ QLED ដែលអាចតភ្ជាប់ទូរទស្សន៍ទៅនឹងជញ្ជាំងបានយ៉ាងល្អឥតខ្ចោះស្ទើតែគ្មានចន្លោះឡើយ។

5. Boundless 360o Design
សម្រាប់ចំណុចពិសេសនេះត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាតតាមរចនាបទបែបទំនើបទាន់សម័យដែលអាចផ្តល់ឱ្យអ្នកនូវភាពស្រស់ស្អាតក្នុងគេហដ្ឋានទោះបីអ្នកមើលពីជ្រុងណាក៏ដោយ។

ដើម្បីជ្រាបកាន់តែច្បាស់សូមចុច Link ខាងក្រោម៖
https://www.facebook.com/160268270847675/posts/1035151763359317/

សូមជម្រាបថា ក្រុមហ៊ុន Samsung តែងតែនាំមកជូននូវ បទពិសោធន៍ថ្មីៗដែលពោរពេញទៅ ដោយគំនិតច្នៃប្រឌិត និងបច្ចេកវិទ្យាទំនើបៗ បំផុតសម្រាប់លោកអ្នក និងពិភពលោកទាំងមូល។ លោកអ្នកអាចរកជាវបាន នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយ របស់ សាមសុង ណាមួយដែលនៅជិត លោកអ្នកបំផុតទូទាំង ប្រទេស ឬទំនាក់ទំនងតាម រយៈលេខ៖ 1800-203232 ។

Related Posts