ព័ត៌មានថ្មីៗ

ឱកាសចំណេញផ្ទួនៗពីសាមសុង សម្រាប់រដូវក្តៅនេះ បានមកដល់ទៀតហើយ!

ភ្នំពេញ៖ កាដូពិសេស ក្នុងរដូវក្តៅពីម៉ាស៊ីនត្រជាក់ សាមសុង ចាប់ផ្តើមពីថ្ងៃទី ០៩ មីនា ដល់ ១៣ មេសា ២០១៩!!!

តើលោកអ្នកធុញទ្រាន់ និងពិបាកទ្រាំជាមួយ អាកាសធាតុក្តៅមែនទេ? អាកាសធាតុក្តៅសម្រាប់ខែចេត្រខាងមុខនេះ ជិតមកដល់ហើយ! តើលោកអ្នកត្រៀមខ្លួនហើយឬនៅ? កុំបារម្ភអី! ឥឡូវនេះក្រុមហ៊ុន សាមសុង មានកាដូដ៏ពិសេសជូនដល់ អតិថិជនទាំងអស់សម្រាប់រដូវក្តៅនេះ។ លោកអ្នកនឹងទទួលបានទាំងម៉ាស៊ីនត្រជាក់ ដែលល្អបំផុតក្នុងការផ្តល់ជូនការរស់នៅ ដែលប្រកបដោយផាសុកភាព និងការថែមជូន ដ៏ពិសេសផងដែរ។

ងាយៗ! អតិថិជនទាំងអស់គ្រាន់តែមកជាវ ម៉ាស៊ីនត្រជាក់ម៉ូឌែលមួយណាក៏បានក្នុងចំណោម ម៉ូឌែលខាងក្រោមនេះនឹងទទួលបាន ការថែមជូនដូចជា៖
– សេវាតម្លើងជូនយ៉ាងល្អឥតខ្ចោះដោយ ឥតគិថ្លៃ!
– ជើងភ្ជាប់ជញ្ជាំងដែលមានគុណភាពល្អ ដោយឥតគិតថ្លៃ!

ពិសេសទេ? អតិថិជនទាំងអស់នឹងមិនចាំបាច់ ចំណាយថវិកាបន្ថែមជាមួយនឹងសេវាជាង តម្លើងក៏ដូចជាខាតពេលវេលា ក្នុងការរកទិញគ្រឿង ឬជើងទម្រសម្រាប់ ភ្ជាប់ជញ្ជាំងទៀត នោះទេ!

កាថែមជូនដ៏ពិសេសនេះ សម្រាប់តែម៉ូឌែល Samsung ដូចខាងក្រោមនេះ តែប៉ុណ្ណោះ៖
– ម៉ូឌែល WIND FREETM
– ម៉ូឌែល S-Inverter Plus
– ម៉ូឌែល S-Inverter

នេះជាឱកាសដ៏ល្អបំផុតដែលលោកអ្នក អាចទទួលបាននូវផលិតផល ម៉ាស៊ីនត្រជាក់ថ្មីដ៏ឆ្លាតវៃ ទាន់សម័យ ដែលត្រូវបានបំពាក់នូវ បច្ចេកវិទ្យាកាន់តែទំនើប ជួយសន្សំសំចៃថាមពលបានកាន់ តែខ្ពស់បំផុត កាត់បន្ថយនូវសំឡេងរំខាន គុណភាពល្អបំផុត ប្រើប្រាស់បានយូរ មិនប៉ះពាល់ដល់បរិស្ថាន ដំណើរការផ្តល់ភាពត្រជាក់លឿន កំចាត់មេរោគ ព្រមទាំងមុខងារ សំខាន់ៗជាច្រើនទៀត។

បញ្ជាក់៖ ការថែមជូនដ៏អស្ចារ្យនេះ ចាប់ផ្តើមពីថ្ងៃទី ០៩ មីនា ដល់ ១៣ មេសា ២០១៩ តែប៉ុណ្ណោះ!
រាល់ផលិតផល សាមសុង ទាំងអស់គឺសុទ្ធតែ មានតែមបញ្ជាក់ពីផលិតផលផ្លូវការរបស់ ក្រុមហ៊ុនដោយមានការធានា ត្រឹមត្រូវក្នុងការប្រើប្រាស់។

ដូច្នេះនៅចាំអង្កាល់ទៀត? ទិញឥឡូវនេះ ភ្លាមទៅ! ឱកាសចំណេញយ៉ាងច្រើនគឺស្ថិតនៅក្នុងដៃរបស់អ្នកហើយ! សូមរួសរាន់អញ្ជើញមកទទួលយកកាដូរដូវក្តៅដ៏ពិសេសនេះ ភ្លាមទៅនៅតាមហាងលក់ផលិតផល សាមសុង ឬតំណាងដេប៉ូចែកចាយ របស់ក្រុមហ៊ុនទូទាំងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានលម្អិតសូម អញ្ចើញមកទស្សនា ផលិតផលដោយផ្ទាល់ នៅតាមហាង ឬដេប៉ូចែកចាយរបស់ សាមសុងដែលនៅជិត លោកអ្នកបំផុត ឬសាកសួរព័ត៌មានបន្ថែម ទៅកាន់លេខ 1800 203 232 ៕

Related Posts