ព័ត៌មានថ្មីៗ

ការប្រគំតន្ត្រីយក្ស នៃការប្រកួតកីឡាបាល់ទះ ឆ្នេរខ្សាច់អន្តរជាតិ ស្រាបៀរអាន់ឆ័រ លើកទី២ ធ្វើឲ្យកក្រើកខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ ការប្រគំតន្ត្រីយក្សក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទះ ឆ្នេរខ្សាច់អន្តរជាតិ ស្រាបៀរអាន់ឆ័រលើកទី២ ប្រចាំមណ្ឌលកំពង់ស្ពឺ កាលពីយប់ថ្ងៃទី៩ ខែមីនា បានធ្វើឲ្យកក្រើកខេត្តកំពង់ស្ពឺ ដោយទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីវត្តមានតារាចម្រៀងល្បីៗ កម្ពុជាជាច្រើនរូប ។

ក្នុងការប្រគំតន្ត្រីយក្សនោះ ដោយមានវត្តមានតារា ចម្រៀងរួមមានកញ្ញា ប៉ាច គីមមួយ លោក ឆន សុវណ្ណរាជ អ្នកនាងសុខ ស្រីនាង កញ្ញា សួស វីហ្សា លោក នី រតនា បានធ្វើឲ្យកក្រើកឆាកតន្ត្រីអាន់ឆ័រ យ៉ាងខ្លាំង។ ពួកគេម្នាក់សុទ្ធតែចេញមុខ បកស្រាយម្នាក់ៗជាច្រើន បទទាំងបទមនោសញ្ចេតនា និងញាក់កន្ត្រាក់អារម្មណ៍។

ព្រឹត្តិការណ៍ពិសេស របស់ស្រាបៀរអាន់ឆ័រ ពិតជាអស្ចារ្យណាស់នាំ នូវភាពសប្បាយរីករាយ ជូនបងប្អូនក្នុងខេត្តកំពង់ស្ពឺ។ ពេលថ្ងៃលោកអ្នកទស្សនា កម្សាន្តរីករាយជាមួយនឹង ការប្រកួតបាល់ទះឆ្នេរខ្សាច់ ក្នុងកម្រិតអន្តរជាតិ និងពេលយប់លោកអ្នកទទួល បានទស្សនីយភាពដ៏រំជើបរំជួល ក្រោមវត្តមានកំពូលតារា ចម្រៀងល្បីជាច្រើននាក់។

សូមកុំភ្លេចចូលរួមទស្សនា កម្មវិធីប្រគំតន្រ្តីរាត្រីចុងក្រោយ នៅយប់ថ្ងៃស្អែកទី១០ ខែមីនា ឲ្យបានច្រើនកុះករ។
ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុក របស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/ ពិសាដោយការទទួលខុសត្រូវ ៕

Related Posts