ព័ត៌មានថ្មីៗ

ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A50 និង A30 នឹងបង្ហញខ្លួនឆាប់ៗនេះ!

ភ្នំពេញ៖ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៩ ស្ទើរតែមិនជឿថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង នៅតែមាននូវ ស្មាតហ្វូនជំនាន់ថ្មី របស់ខ្លួនដើម្បីបញ្ចេញជូនដល់អ្នកគាំទ្រ ទាំងអស់ជុំវិញពិភពលោកក៏ដូចជា ធ្វើការវាយលុកទីផ្សារ នៃពិភពបច្ចេកស្មាតហ្វូន នាពេលបច្ចុប្បន្ននេះ!

គួររំលឹកថាវត្តមានស្មាតហ្វូន លំដាប់កំពូលត្រកូល S ជំនាន់ចុងក្រោយដែលបានធ្វើឱ្យកក្រើក ពិភពលោកជាពិសេស ព្រះរាជាណាចក្រកម្ពុជា មិនទាន់ទាំងបាត់ក្តៅផងឥឡូវនេះ សាមសុង ក៏គ្រោងនឹងបញ្ចេញស្មាតហ្វូន ត្រកូល A របស់ខ្លួនបន្ថែមទៀត គឺស៊េរី Galaxy A50 | A30! ពិតជាមិនសរសើរ មិនបានមែន!

ជាការពិតណាស់យើងសង្កេតឃើញថា មួយរយៈចុងក្រោយនេះ សាមសុង កំពុងតែពង្រីកវិសាលភាព និងធ្វើការអភិវឌ្ឍន៍ នៃបច្ចេកវិទ្យាស្មាតហ្វូន របស់ខ្លួនបានយ៉ាងល្អបំផុត ដើម្បីបំពេញតាម សេចក្តីត្រូវការអតិថិជនរបស់ខ្លួន ទូទាំងពិភពលោក។ ជាក់ស្តែងដូចអ្វីដែលក្រុមហ៊ុន សាមសុង បានថ្លែងប្រាប់ក្នុងការបើកសម្ពោធ កំពូលស្មាតហ្វូន Samsung Galaxy S10 និង S10+ របស់ខ្លួន កាលពីពេលថ្មីៗ នេះរួចមកហើយថាសាមសុងបានធ្វើការ ប្តេជ្ញាយ៉ាងមុតមាំក្នុងការផ្តល់ជូនអតិថិជន របស់ខ្លួនឱ្យទទួលបាននូវអ្វីដែលថ្មីប្លែក និងអស្ចារ្យបំផុតជាមួយនឹងជម្រើស កាន់តែច្រើនសម្រាប់ ផលិតផលរបស់ខ្លួនផងដែរ!

នេះជាមូលហេតុដែលធ្វើឱ្យលំដាប់ កំពូលស្មាតហ្វូន របស់ សាមសុង ទាំងអស់ ទទួលបានការគាំទ្រកាន់តែច្រើនពីសំណាក់ អ្នកប្រើប្រាស់ទាំងអស់។ ជាក់ស្តែងនៅពេលដ៏ឆាប់ ខាងមុខនេះស្មាតហ្វូន Samsung Galaxy A50 និង A30 នឹងបង្ហាញខ្លួនក្នុង ប្រទេសកម្ពុជា! សូមបញ្ជាក់ថា សម្រាប់ម៉ូឌែលទាំង ២ ស៊េរីនេះពិតជាទាក់ចិត្តអ្នកគាំទ្រ ទាំងអស់ឱ្យមក ចាប់អារម្មណ៍ មកលើវាជាក់ជាពុំខានឡើយ!

សម្រាប់តម្លៃ រូបរាង ក៏ដូចជាទំហំនៃគ្រឿងម៉ាស៊ីន មានលក្ខណៈពិសេសបែបណានោះយើងនឹងធ្វើការបង្ហាញជូន នៅពេលខាងមុខដ៏ខ្លីនេះ! ដូច្នេះសូមត្រៀមខ្លួន ក៏ដូចជាទទួលយកបទពិសោធន៍ កាន់តែទំនើប និងអស្ចារ្យជាមួយ Samsung Galaxy A50 និង A30 ទាំងអស់គ្នា!

Related Posts