ព័ត៌មានថ្មីៗ

វគ្គចុងក្រោយ នៃការប្រកួតផ្តាច់ព្រ័ត្រ បាល់ទះឆ្នេរខ្សាច់ ផ្នែកបុរស របស់ស្រាបៀអាន់ឆ័រ ប្រចាំខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ការប្រកួតផ្តាច់ព្រ័ត្រ បាល់ទះឆ្នេរខ្សាច់ផ្នែក បុរសប្រចាំខេត្តកំពង់ស្ពឺ នៃការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិ ស្រាបៀរអាន់ឆ័រលើកទី២ បានធ្វើប្រកួតប្រជែង ដើម្បីដណ្តើម កៅអីឈានចូលក្របខណ្ឌ FIVB World Tour ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២០ប្រទេសជប៉ុន ដើម្បីឈានរកទៅជើងឯកពិភពលោក។

ការប្រកួតនេះបានប្រារព្ធធ្វើឡើង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ នៅបរិវេណដីឡូរ៍ឧកញ៉ា ឈួន គឹមសាន ដោយមានការចូលរួមទស្សនាពីមិត្តអ្នកគាំទ្ររាប់ពាន់នាក់។ ការប្រកួតក្តៅគគុកតែម្តងសម្រាប់ក្រុមនីមួយៗគ្រាន់តែចូលទីលានភ្លាម កីឡាករនៃក្រុមនីមួយៗបានបញ្ចេញថាមពលដ៏ខ្លាំងក្លាដើម្បីស្វែងរកជ័យជម្នះ។

ក្រុមទទួលជ័យលាភីចំនួនទាំង៣ ក្រុមមានសិទ្ធិលេងសម្រាប់ វគ្គផ្តាច់ព្រ័ត្រក្នុងក្របខណ្ឌ FIVB World Tour ក្នុងព្រឹត្តិការណ៍ កីឡាអូឡាំពិក២០២០ ទីក្រុងតុក្យូ ប្រទេសជប៉ុន ដើម្បីឈានរកទៅជើង ឯកពិភពលោក។ ដូច្នេះសូមកុំភ្លេច ចូលរួមទស្សនាព្រឹត្តិការណ៍ ពិសេសនេះឲ្យបានច្រើនកុះករ។
ចំពោះព័ត៌មានលម្អិត អំពីព្រឹត្តិការណ៍ កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុក របស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/ ៕ ពិសាដោយការទទួលខុសត្រូវ!

Related Posts