ព័ត៌មានថ្មីៗ

ការប្រកួតប្រជែង​​ រ៉ូបូតអូឡាំព្យាដពិភពលោក នឹងត្រប់មកវិញ នៅខែមិថុនា ២០១៩នេះ ក្នុងន័យបំផុសគំនិត យុវជនកម្ពុជា លើការអប់រំស្ទែម

ការប្រកួតប្រជែង រ៉ូបូតអូឡាំព្យាដពិភពលោក សម្រាប់ជុំប្រកួត​ នៅក្នុងប្រទេសកម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃសោរ៍ទី៨ ខែមិថុនា ឆ្នាំ២០១៩ ជាមួយនឹងការប្រកួតប្រជែងថ្មី ដើម្បីបំផុសគំនិតយុវជនកម្ពុជា លើការអប់រំស្ទែម ។

ប្រធានបទសម្រាប់ឆ្នាំនេះ គឺ “ទីក្រុងវៃឆ្លាត” (smart cities) ដោយមានការប្រកួតប្រជែង លើវិញ្ញាសារទូទៅ (Regular) ជាមួយនឹង LEGO mindstorm Robots និងវិញ្ញាសាបើកទូលាយថ្មី (New Open) ដេលមានការដាក់ឲ្យប្រកួតរ៉ូបូត គ្រប់ប្រភេទ ។ ចំពោះទាំងវិញ្ញាសាទូទៅ និងបើកទូលាយ គឺចែកចេញជាពីរកម្រិត ៖ កុមារ (១៣ដល់១៥ឆ្នាំ) និងយុវជន (១៦ដល់១៩ឆ្នាំ) ។

អង្គការពិព័រណ៌វិទ្យាសាស្ត្រកម្ពុជា គឺជាអង្គការក្រៅរដ្ឋាភិបាល ក្នុងស្រុក ក្រោមការគាំទ្រ របស់ក្រសួងអប់រំយុវជន និងកីឡា មានបេសកកម្ម ក្នុងការបណ្តុះការចូលចិត្ត ការសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា សម្រាប់សិស្សានុស្សិស្សកម្ពុជា ដើម្បីកសាងអនាគតកម្ពុជា ដ៏ភ្លឺស្វាង ។

នៅជុំវិញពិភពលោក មុខវិជ្ជាស្ទែម ត្រូវបានគេទទួលស្គាល់ថា ជាការរួមចំណែកដ៏សំខាន់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច នឹងជាគន្លឺះដោះស្រាយ បញ្ហាប្រឈម ដូចជាការអភិវឌ្ឍវិស័យសុខាភិបាល និងការអភិវឌ្ឍ ​ប្រកបដោយនិរន្តរភាព ។

ជាអាទ្តិ៍ ការសិក្សាអំពីរ៉ូបូត គឺជាមធ្យោបាយមួយគត់ ឲ្យចាប់អារម្មណ៍ ក្នុងការបណ្តុះ អោយយុវជនចូលចិត្ត មុខវិជ្ជាទាំងនេះ ។

បណ្ឌិត Una McCarthy-Fakhry នាយិកា អង្គការពិព័រណ៌វិទ្យាសាស្ត្រកម្ពុជា ថ្លែងថា “ការរីករាយជាមួយ នឹងរ៉ូបូត គឺជាវិធីល្អ ក្នុងការច្របាច់បញ្ចូលគ្នា នូវជំនាញ ដែលចាំបាច់ ពីគ្រប់ផ្នែកនៃការអប់រំស្ទែម និងជាមធ្យាបាយមួយ ដ៏រីករាយ ជាមួយ នឹងសកម្មភាពការងារ ក្រុមរួមគ្នា និងលក្ខណៈអប់រំ” ។

កាលពីឆ្នាំ២០១៨ កន្លងទៅនេះ អង្គការពិព័រណ៌វិទ្យាសាស្ត្រកម្ពុជា បានក្លាយជាដៃគូពេញសិទ្ធិ របស់សមាគមរ៉ូបូត អូឡាំព្យាដពិភពលោក និងបានរៀបចំព្រឹត្តិការណ៍ ការប្រកួតប្រជែង រ៉ូបូតអូឡាំព្យាដពិភពលោក ជាលើកដំបូង នៅក្នុងប្រទេសកម្ពុជា ។ យើងមានមោទនភាព ដែលក្រុមប្រកួត តំណាងប្រទេសកម្ពុជា ចំនួនពីរក្រុម បានឡើង ដល់វគ្គផ្តាច់ព្រ័ត្រ នៅប្រទេសថៃ កាលពីឆ្នាំទៅ ។

រីឯនៅក្នុងឆ្នាំនេះដែរ ជុំប្រកួតនៅកម្ពុជា នឹងអាចផ្តល់ឱកាសប្រកួត នៅក្នុងវគ្គផ្តាច់ព្រ័ត្រ នៅប្រទេសហុងគ្រី​ ក្នុងខខែវិច្ឆិកា ខាងមុខនេះ ហើយយើងសង្ឃឹមថា យុវជនយើង នឹងអាចមានឱកាស តំណាងអោយប្រទេសកម្ពុជា លើឆាកអន្តរជាតិ ។

សូមចុះឈ្មោះ តាមរយៈវេបសាយរបស់យើងខ្ញុំ ។ ចាប់ទទួលពាក្យពីថ្ងៃទី៣០ ខែមីនា ដល់១០ ខែឧសភា៕

Related Posts