ព័ត៌មានថ្មីៗ

ក្រុមបាល់ទាត់ Down Town Sport គ្រងតំណែងជើងឯក នៃការប្រកួត Tiger Street Football Festival 2019 ប្រចាំមណ្ឌលភ្នំពេញ

ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួត នៃក្របខណ្ឌពានរង្វាន់ Tiger Street Football Festival 2019 រកឃើញជើងខ្លាំង ១២ក្រុមបន្ថែមទៀត ខណៈ ក្រុមបាល់ទាត់ Down Town Sport គ្រងតំណែងជើងឯក ប្រចាំមណ្ឌលភ្នំពេញ នាយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ដែលជាមណ្ឌលចុងក្រោយ ក្នុងចំណោមមណ្ឌលទំាង៩ ទូទាំងប្រទេស នៅមណ្ឌលកម្សាន្តកោះពេជ្រ ដោយការប្រកួត មាន៨៨ក្រុម។

សម្រាប់ជ័យជម្នះ ដែលធ្វើឲ្យក្រុមបាល់ទាត់ Down Town Sport គ្រងតំណែងជើងឯក ប្រចាំមណ្ឌលភ្នំពេញនេះ បន្ទាប់ពីយកឈ្នះក្រុម Rolling FC លទ្ធផល៣ទល់១ ចំណែកក្រុមបាល់ទាត់ ឆន្ទៈកីឡាទទួលបាន ចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះក្រុម Pisnoka Construction ក្នុងលទ្ធផល៣ទល់១ នៅវគ្គផ្តាច់ព្រ័ត្រដូចគ្នា ព្រមទាំង៨ក្រុម ត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រ ទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ។

សម្រាប់រង្វាន់ក្រុមជើងឯក មណ្ឌលភ្នំពេញ គឺក្រុមបាល់ទាត់ Down Town Sport ទទួលបានប្រាក់រង្វាន់ ១,៥០០ដុល្លារ ក្រុមជើងឯករង បានទៅលើក្រុមបាល់ទាត់ Rolling FC ប្រាក់រង្វាន់១,០០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម ឆន្ទៈកីឡា ប្រាក់រង្វាន់៥០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុមបាល់ទាត់ Pisnoka Construction ទទួលបាន ប្រាក់រង្វាន់២០០ដុល្លារ ។

ដោយឡែកភ្នំពេញ ដែលជាមណ្ឌលទី៩នេះ គណៈកម្មាធិការរៀបចំ ការប្រកួតជ្រើសយក១២ក្រុម រួមមានក្រុមទៅចូលរួម ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ។

ស្រាបៀរថៃហ្គ័រ ជាស្រាបៀរដែលមានគុណភាពខ្ពស់ លំដាប់ថ្នាក់អន្តរជាតិ មានដើមកំណើត តាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើន ជាង៧០ប្រទេស នៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់ អន្តរជាតិច្រើនជាង៤០មេដាយ ផ្នែករសជាតិ និងគុណភាព។

សូមចូលទៅកាន់ ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
ពិសាដោយការទទួលខុសត្រូវ៕

Related Posts