ព័ត៌មានថ្មីៗ យុទ្ធសាស្ត្រីផ្សារ

លោក​ ​Jack​ ​Ma​ ​សម្លឹងឃើញ​កម្ពុជា​ ជាទី​ផ្សារ​មាន​សក្តា​នុ​ពល​ សំរាប់​ពង្រីក​ទីផ្សារ​

​ភ្នំពេញ​៖​ ​មហាសេដ្ឋី​ ដែល​ជា​ស្ថាបនិក​ ​និង​ជា​អគ្គនាយក ​ក្រុមហ៊ុន​ ​Alibaba​ ​លោក​ ​Jack​ ​Ma​ ​បាន​ប្រាប់​ សារ​ព៌​ត​មាន​មួយ​ថា​ ​លោក​ចាប់អារម្មណ៍​ ជាពិសេស​ចំពោះ​ការ ពង្រីក​ទីផ្សារ​ទៅកាន់​ប្រទេស​ចំនួន៥​ ​ក្នុង​នោះ​មាន​កម្ពុជា​ មួយ​ផង​ដែរ​។​

ថ្លែង​ប្រាប់​សារ​ព៌​ត​មាន​ ​The​ ​Nation​ ​របស់​ប្រទេស​ថៃ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​លោក​ ​Jack​ ​Ma​ ​បាន​សរសើរ​ប្រទេស​ថៃ​ ​និង​បាន​មានប្រសាសន៍​ ឲ្យដឹង​ថា​ ​មាន​ប្រទេស​ចំនួន៥ ដែល​លោក​យកចិត្ត​ទុកដាក់​ ជាពិសេស​ ​គឺ​ប្រទេស​ថៃ​ ​ម៉ាគី​ស្ថាន​ ​ហ្វីលីពីន​ ​វៀតណាម​ ​និង​ប្រទេស​កម្ពុជា​ ​ដោយសារ​ប្រទេស​ទាំងនេះ ​មាន​អ្នក​ទេស​ចរ​ណ៍​ក្មេង​ៗ​ច្រើន​។​

​លោក​ ​Jack​ ​Ma​ ​បាន​មកដល់​កម្ពុជា ​កាលពី​រាត្រី​ថ្ងៃទី១១​ ​មិនា​កន្លងមក​នេះ​ ​ដើម្បី​ទស្សនា​ប្រាសាទ​នានា ​នៅ​រមណីយដ្ឋាន​អង្គរ​។​ ​លោក​បាន​មកកាន់​កម្ពុជា​ តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍​ ​Helicopter​ ​Cambodia​ ​និង​បាន​ស្នាក់នៅ​រយៈពេល​ពីរ​យប់​ នៅ​សណ្ឋាគារ​អា​ម៉ាន់​សា​រ៉ា​ ​នាទី​ក្រុង​សៀមរាប​។​ ​នេះ​បើ​តាម​ការ​ឲ្យដឹង ​ពី​លោកស្រី​ ​ឆាយ​ ​ស៊ី​វលី​ន​ ​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​។​

ប្រសិនបើ​លោក​ ​Jack​ ​Ma​ ​មក​វិនិយោគ​នៅ​កម្ពុជា​ ​នឹង​ជួយ​ឲ្យ​កម្ពុជា​ កាន់តែ​មានការ​រីកចម្រើន​ ​និង​ជំរុញ​ទំនុកចិត្ត​ ដល់​អ្នក​វិនិយោគ​អន្តរជាតិ​ ថែមទៀត​នៅ​កម្ពុជា​”​៕​
ប្រភព៖ propertyarea.asia

Related Posts