ព័ត៌មានថ្មីៗ

សំណាងម្ល៉េះ! គ្រាន់តែទិញស្មាតហ្វូន តម្លៃជាង ១០០ដុល្លារសោះ ឈ្នះសុទ្ធតែម៉ូតូ និងទូរទស្សន៍!

ភ្នំពេញ៖ អតិថិជនសំណាងបីរូបទៀត បានឈ្នះរង្វាន់ពីក្រុមហ៊ុន Huawei ក្នុងការចាប់រង្វាន់លើកទីបីពីប្រូម៉ូសិន ទិញ Huawei អេ 7 ឈ្នះ Mazda 2 ដែលធ្វើឡើងនៅផ្សារទំនើប Exchange Square កាលពីថ្ងៃ 15 មីនា។ អ្នកឈ្នះរង្វាន់ម៉ូតូ Zoomer X មួយរង្វាន់បានទៅលើ ឈ្មោះ ពៅ​ ស្រនិច អតិថិជនប្រើ Huawei អេ 7 ដែលបានទិញនៅហាង ឆាយ គីម (តាខ្មៅ) ។

គាត់មានអារម្មណ៍រំភើបចង់ហោះ ស្ទើរនិយាយមិនចេញ នៅពេលដែលក្រុមហ៊ុន​ ធ្វើការទំនាក់ទំនងទៅនៅ ក្នុងពេលកំពុងផ្សាយផ្ទាល់ ហើយគាត់បាននិយាយថា នេះជាលើកទីមួយក្នុងឆាកជិវិតហើយ ដែលគាត់បានឈ្នះរង្វាន់។ រីឯអ្នកឈ្នះទូរទស្សន៍ 43 អ៊ីញ 1 រង្វាន់ គឺបានទៅលើឈ្មោះ ណែន ចំណាន ទិញ Huawei អេ 7 នៅហាងសៀងលីន និង 1 រង្វាន់ទៀតគឺ បានទៅលើឈ្មោះ Jackson ដែលបានទិញ Huawei អេ 7 ហាង Sopha។ ពួកគាត់ហាក់បីដូចជា នឹកស្មានមិនដល់សោះ ដែលមានសំណាងបែបនេះ។

ក្រៅពីការចាប់រង្វាន់លើកទីបីនេះ យើងក៏មានការប្រគល់រង្វាន់ ជូនដល់អតិថិជនដែល បានឈ្នះរង្វាន់កាលពី លើកទីពីរផងដែរ។ ក្រុមការងាររបស់យើង បានប្រគល់រង្វាន់ Zoomer X 1​ រង្វាន់ជូនលោកពូ អ៊ុក សិរីធរ នៅហាងទូរសព្ទដែលលោកពូបានទិញ និងដឹកម៉ូតូជូនដល់ផ្ទះតែម្តង។ គួររំលឹកផងដែរថា លោកពូបានជួបសំណាងអាក្រក់ ដោយទូរសព្ទរបស់លោកពូ ដែលត្រូវរង្វាន់នេះ ត្រូវបានចោឆក់ ប៉ុន្តែសំណាងអាក្រក់ របស់លោកពូបានប្រែក្លាយ ជាលាភសំណាងធំ ដោយឈ្នះម៉ូតូ មួយគ្រឿងពីក្រុមហ៊ុន Huawei។

លោកពូក៏បានទៅទិញ Huawei nova3i មួយគ្រឿងទៀតដោយសារការគាំទ្រ ។ ចំណែកឯអ្នកឈ្នះទូរទស្សន៍ទាំងពីររូប ក៏បានបង្ហាញវត្តមានក្នុង កម្មវិធីដើម្បីទទួលរង្វាន់ផងដែរ។ អ្នកឈ្នះទីមួយគឺ កញ្ញា ធីតា​ និងអ្នកឈ្នះទីពីរគឺលោក ចាន់ថន។ ពួកគេទាំងពីរបានលើកឡើងថា ពួកគាត់ពិតជាសប្បាយចិត្ត ណាស់ដែលបានឈ្នះរង្វាន់នេះ។ រកឯណាបានទិញទូរស័ព្ទតម្លៃជាង 100$ ប៉ុណ្ណោះ អាចមានឱកាសឈ្នះសុទ្ធតែ Smart TV តម្លៃជាង 500$។

ដើម្បីមានឱកាស ឈ្នះរង្វាន់ដូចពួកគាត់ អ្នកគ្រាន់តែទិញស្មាតហ្វូន Huawei អេ 7 nova 3 Lite nova 3i ឫ nova3 រហូតដល់ថ្ងៃ 27 មេសាហើយបំពេញ ព័ត៌មានឲ្យបានត្រឹមត្រូវ​ ដូចជាឈ្មោះ លេខទូរសព្ទ លើប័ណ្ណធានាសន្លឹក (Dealer​​ Copy) ហើយយកទៅបណ្តា ហាងទូរស័ព្ទដែលអ្នកបានទិញ​​ ដើម្បីមានឱកាស ចូលរួមការចាប់រង្វាន់។​

ការចាប់រង្វាន់លើកទី 4​​​ នឹងធ្វើឡើងនៅថ្ងៃ 29 ខែ​មីនា ដែលជាការចាប់រង្វាន់ ម៉ូតូ Zoomer X 1 រង្វាន់ និងទូរទស្សន៍ Smart TV​ 2 រង្វាន់។​​​ រីឯការចាប់រង្វាន់ធំលើកចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី 05​ ​ខែ​ ឧសភា ដោយមានការផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ MYTV ក្នុងកម្មវិធី A1 Concert និង Facebook Page​ ផ្លូវការរបស់ Huawei Mobile, Mazda Cambodia និង MYTV ដែលរង្វាន់រួមមានរថយន្ត Mazda 2 មួយរង្វាន់​ តម្លៃជាង​ 3 ម៉ឺន ​4 ពាន់ដុល្លារ និងទូរទស្សន៍ Smart TV 4 រង្វាន់។​

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Huawei ​អេ​​ 7 មានតម្លៃត្រឹមតែ $189 nova3 Lite តម្លៃ $259 nova3i តម្លៃ​​ $299 និងnova3​​តម្លៃ$469។ អ្នកឈ្នះបន្ទាប់អាចជារូបអ្នក! នៅចាំអីទៀត! តោះទៅទិញស្មាតហ្វូន Huawei អេ 7 nova 3 Lite nova 3i ឫ nova3 ទាំងអស់គ្នា!

សម្រាប់ព័ត៌មានបន្ថែម​​ សូមចូលទៅកាន់
Website: https://consumer.huawei.com/kh/
Facebook: Huawei Mobile (https://bit.ly/2ePDMSq)
Youtube Channel: https://bit.ly/2wTMMJL
Instagram: https://www.instagram.com/huaweimobilekh/

Related Posts