ព័ត៌មានថ្មីៗ

ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung ActivDual Wash កាន់តែទំនើប កាន់តែងាយស្រួល កាន់តែសន្សំសំចៃ!

ភ្នំពេញ៖ តើលោកអ្នកតែងតែមានកង្វល់ និងធុញទ្រាន់ជាមួយនឹងក្លិនញើស ធូលីដីដែលតោងជាប់នឹងកអាវ និងដៃអាវសម្លៀកបំពាក់មែនទេ? តើលោកអ្នកមានបញ្ហា ជាមួយកំម្ទេចកំទី ឬស្នាមរួញពេលបោកមែនទេ? ឈប់បារម្ភទៀតទៅ! ជាមួយនឹងម៉ាស៊ីន បោកសម្លៀកបំពាក់ Samsung ActivDual WashTM បានបំពាក់នូវបច្ចេកវិទ្យាថ្មីៗជាច្រើន ដើម្បីបំពេញតាមតម្រូវការ របស់អ្នកប្រើប្រាស់បច្ចុប្បន្ន។

ខាងក្រោមនេះគឺជាលក្ខណៈពិសេស ដ៏អស្ចារ្យជាមួយប្រសិទ្ធភាព ៣ ដំណាក់កាលក្នុងការ បោកសម្អាតសម្លៀកបំពាក់គឺ ត្រាំ- ញី- ទម្លាក់ ក្នុងពេលតែមួយ របស់ម៉ាស៊ីនបោកគក់ Samsung ActivDual WashTM

១.មិនចាំបាច់ប្រើច្រាសដុស និងជួយក្នុងការត្រាំសម្លៀកបំពាក់

Samsung ActivDual WashTM ភ្ជាប់មកជាមួយនូវកាធុនជ័រ (Built-in Sink) សម្រាប់ការដុស និងត្រាំសម្លៀកបំពាក់ មុននឹងដាក់បោកចូលក្នុងម៉ាស៊ីន។ វាជួយឱ្យអ្នកប្រើប្រាស់ អាចធ្វើការដុស និងត្រាំសម្លៀកបំពាក់ នៅក្នុងម៉ាស៊ីនបោកគក់តែម្តង ក្នុងពេលតែមួយដោយមិន រញ៉េរញ៉ៃកាត់បន្ថយពេលវេលា និងភាពនឿយហត់របស់ លោកអ្នកព្រោះកាធុនជ័រនេះ ត្រូវបានរចនាឡើងរាងអង្កាញ់ៗ ដូចជាក្តារបោកសម្លៀកបំពាក់ ដើម្បីឱ្យអ្នកអាចបោកសម្អាត សម្លៀកបំពាក់នៅលើផ្ទៃ នៃកាធុននេះបានតែម្តង ជាមួយគ្នាដោយមិន ចាំបាច់ប្រើច្រាសដុស ។

២.មិនចាំបាច់លើកដាក់ សម្លៀកបំពាក់ដែលសើមចុះឡើង

អ្នកមិនចាំបាច់លើកខោអាវ ពីកាធុនត្រាំដាក់ចូលក្នុងម៉ាស៊ីនបោកគក់ ព្រោះកាធុនជ័រដែលភ្ជាប់មក ជាមួយម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung ActivDual WashTM ត្រូវបានរចនាឡើងដើម្បី កាត់បន្ថយការងារទាំងនោះ។ អ្នកគ្រាន់តែលើកកាធុន (Built-in Sink) នៅក្នុងម៉ាស៊ីនឡើងនោះ ខោអាវរបស់អ្នកនឹងធ្លាក់ ទៅក្នុងម៉ាស៊ីនតែម្តងជាមួយ នឹងទឹកសាប៊ូដែលអ្នកបានត្រាំ។ ជាពិសេសលោកអ្នកអាចមាន ជម្រើសក្នុងការប្រើប្រាស់ ទឹកសាប៊ូដែលអ្នកបានត្រាំខោអាវ ឬបង្ហូរទឹកសាប៊ូនោះចោល ហើយប្រើទឹកសាប៊ូថ្មីដើម្បី បោកបន្តទៀតក៏បានជាមួយ ប៊ូតុងមុខងារយ៉ាងពិសេស។

៣. កាត់បន្ថយការជាប់ សាប៊ូលើសម្លៀកបំពាក់

ម៉ាស៊ីនបោកសម្លៀកបំពាក់ ActivDual WashTM ភ្ជាប់ជាមួយបច្ចេកវិទ្យាថ្មី ដំបូងគេបង្អស់ដែលអ្នកអាច វាយបំបែកម្សៅសាប៊ូ ជាមួយស្លាបចក្រទាំង៦ នៅលើ Magic Dispenser ដែលធ្វើឲ្យសាប៊ូរលាយ បានយ៉ាងល្អបំផុតក្នុងទឹក ដោយបង្កើតបានជាពពុះសាប៊ូ ហើយជ្រាបចូលទៅក្នុងសម្លៀកបំពាក់ និងជម្រះស្នាមប្រឡាក់ ក្នុងសាច់ក្រណាត់បាន យ៉ាងល្អឥតខ្ចោះ។

៣. កាត់បន្ថយការជាប់កម្ទេចកំទី និងប្រទាក់ជាប់គ្នា នៃសម្លៀកបំពាក់

តម្រងពីរជាន់នៃ Magic Filter អាចចាប់យកកម្ទេចកំទី ផ្សេងៗបានយ៉ាងល្អ និងធ្វើឱ្យអ្នកអាចបោក សម្លៀកបំពាក់បានស្អាត ដោយគ្មានជាប់កម្ទេចកំទី ជាប់លើសាច់ក្រណាត់ ហើយសាមសុងក៏បានបន្ថែមបច្ចេកវិទ្យា Wobble ដើម្បីកាត់បន្ថយការ ប្រទាក់គ្នានៃសម្លៀក បំពាក់ដែលធ្វើ ឱ្យសម្លៀកបំពាក់ជ្រួញ និងរមួលចូលគ្នា។

៤. ពិនិត្យ និងដោះស្រាយបញ្ហា ជាមួយទូរស័ព្ទដៃ

លោកអ្នកក៏អាចពិនិត្យ និងស្វែងរកដំណោះស្រាយ នៃម៉ាស៊ីនបោកសម្លៀកបំពាក់ ActivDual WashTM បានដោយស្វ័យប្រវត្តិ ជាមួយនឹងមុខងារ Smart Check នៅលើទូរស័ព្ទដៃ។

ចំណុចទាំងអស់នេះ ហើយទើបធ្វើឱ្យម៉ាស៊ីន បោកសម្លៀកបំពាក់ Samsung ActivDual WashTM ទទួលបានការពេញនិយម យ៉ាងខ្លាំងនៅប្រទេសកម្ពុជា។ ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអញ្ជើញទៅទស្សនា ដោយផ្ទាល់នៅបន្ទប់តាំងបង្ហាញ ឬដេប៉ូចែកចាយផលិតផល របស់សាមសុងណាមួយ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ 1800 203 232 ៕

Related Posts