ព័ត៌មានថ្មីៗ

ក្រុមហ៊ុន Ford សម្ពោធសាលា មតេយ្យសហគមន៍ ដើម្បីលើកកម្ពស់ការសិក្សា​ នៅភូមិអន្លង់មាន ស្រុកបាកាន ខេត្តពោធិ៍សាត់

ភ្នំពេញ៖ បុគ្គលិក្រុមហ៊ុន Ford រាប់ពាន់នាក់ជុំវិញពិភពលោក នឹងចូលរួមក្នុងគម្រោង អភិវឌ្ឍន៍សហគមន៍កាលពីខែកញ្ញា ឆ្នាំមុន ដើម្បីធ្វើឱ្យជីវភាពប្រជាជន កាន់តែប្រសើរឡើងដែលនេះ ជាផ្នែកមួយនៃគម្រោងមូលនិធិអភិរក្ស និងការពារបរិស្ថាន ជាសកលរបស់ក្រុមហ៊ុន Ford (Ford Conservation and Environmental Grants Programme) និងមូលនិធិគាំពារសហគមន៍ ជាសកលរបស់ក្រុមហ៊ុន Ford (Ford Global Caring Month) ។

កាលពីឆ្នាំ២០១៧ ក្រុមហ៊ុន RMA Cambodia បានសាងសង់បណ្ណាល័យ នៅវិទ្យាល័យហេងសំរិនចក ខេត្តត្បូងឃ្មុំ ។ បណ្ណាល័យនេះបានក្លាយជា មជ្ឈមណ្ឌលសិក្សា សម្រាប់សិស្សជាង ៦០០នាក់ ដែលរស់នៅក្នុងសហគមន៍នោះ។

នៅឆ្នាំនេះអ្នកស្ម័គ្រចិត្ត របស់ក្រុមហ៊ុន RMA Cambodia សហការជាមួយ សមាគមអតីតនិស្សិតកម្ពុជា-អេ អាយ ធី AITAACC (AIT-Alumni Association) ក្នុងការសាងសង់ សាលាមត្តេយ្យសហគមន៍ចំនួន ២ខ្នង ដែលមួយខ្នង ស្ថិតនៅភូមិអន្លង់មាន ស្រុកបាកាន ខេត្តពោធិ៍សាត់ និង១ខ្នងទៀតនៅភូមិចំរេះ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ក្នុងថ្ងៃនេះក្រុមហ៊ុន RMA Cambodia និងសមាគមអតីតនិស្សិតកម្ពុជា-អេ អាយ ធី AITAACC (AIT-Alumni Association) បានរៀបចំពិធីសម្ពោធ សាលាមត្តេយ្យសហគមន៍ ទីមួយក្នុងភូមិអន្លង់មាន ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលបានសាងសង់ រួចរាល់ជាស្ថាពរ និងបានចូលរួមលាបថ្នាំបន្ទប់រៀន សាងសង់សួនកុមារ ដាំកូនឈើរៀបចំសួនច្បារ នៅសាលាមតេយ្យ សហគមន៍ផងដែរ។

ក្រៅពីនេះក៏មានសកម្មភាព ចែកសម្ភារៈសិក្សាដល់ សិស្សានុសិស្ស ក៏ដូចជាគ្រឿងបរិក្ខា មួយចំនួនដូចជាតុ និងកៅអីសិក្សាផងដែរ។ ដោយឡែក សម្រាប់សាលាមត្តេយ្យសហគមន៍ ១ខ្នងទៀត ដែលស្ថិតនៅភូមិចំរេះ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ នឹងត្រូវបានសាងសង់រួចរាល់ ក្នុងពេលឆាប់ៗនេះផងដែរ។

លោក មីលី ហ្គុដមែន ប្រធានគ្រប់គ្រងផ្នែកទីផ្សាររថយន្ត ហ្វដ នៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ “យើងពិតជាមានមោទនភាព ដែលបានចូលរួមចំណែក ក្នុងគម្រោងមូលនិធិ អភិរក្សនិងការពារបរិស្ថាន ជាសកលរបស់ក្រុមហ៊ុន Ford និងមូលនិធិគាំពារសហគមន៍ ជាសកលរបសក្រុមហ៊ុន Ford ហើយវាពិតជាអស្ចារ្យណាស់ ដែលក្រុមការងាររបស់យើងរួមគ្នា ដើម្បីជួយឲ្យមានភាពរីកចម្រើន ដល់សហគមន៍យើង” ។

មូលនិធិ អភិរក្សនិងការពារបរិស្ថាន ជាសកលរបស់ក្រុមហ៊ុន Ford និងមូលនិធិគាំពារសហគមន៍ ជាសកលរបសក្រុមហ៊ុន Ford គឺជាផ្នែកមួយនៃគម្រោង មូលនិធិប្រចាំឆ្នាំរបស់ក្រុមហ៊ុន Ford។ ចាប់តាំងពីបើកដំណើរការ បំបូងនៅឆ្នាំ២០០៥ ដោយលោក Bill Ford នាយកប្រតិបត្តិក្រុមហ៊ុន Ford ក្រុមស្មគ្រចិត្តរបស់ Ford បានចំណាយពេលវេលា សរុបប្រហែល ១,៥លានម៉ោង ក្នុងការចូលរួមចំណែក ក្នុងសហគមន៍ នៅក្នុង ៥០ប្រទេស ដែលក្នុងនោះមានការផ្ដល់ជា វិភាគទានសរុបជាង ៤០លានដុល្លារ។

កាលពីខែកញ្ញា ឆ្នាំ២០១៨ ក្រុមអ្នកស្ម័គ្រចិត្តរបស់ក្រុមហ៊ុន Ford នឹងចាប់ផ្ដើមអនុវត្តន៍ គម្រោងមួយចំនួនធំ នៅតាមទីក្រុង ទីប្រជុំជននិងភូមិនានា នៅលើទ្វីបចំនួន៦ ។ មូលនិធិរបស់ក្រុមហ៊ុន Ford ជាង ៧០០.០០០ ដុល្លារ បានចូលរួមជាវិភាគទាន ដើម្បីទិញឧបករណ៍ និងសម្ភារៈផ្គត់ផ្គង់សម្រាប់ គម្រោងជាច្រើននៅជុំវិញ ពិភពលោក។

នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អ្នកស្ម័គ្រចិត្តរាប់ពាន់នាក់របស់ Ford នឹងចូលរួមនៅក្នុងគម្រោងជាច្រើន នៅក្នុងប្រទេសចិន ឥណ្ឌា តៃវ៉ាន់ អូស្រ្តាលី នូវែលសេឡង់ ថៃ វៀតណាម ហ្វីលីពីននិងក្រុមហ៊ុន Ford ដែលនៅតាមបណ្តា ប្រទេសដទៃទៀត។

លោក Jim Vella ប្រធានមូលនិធិ សកលរបស់ក្រុមហ៊ុន Ford បានមានប្រសាសន៍ថា “អ្នកស្ម័គ្រចិត្តក្រុមហ៊ុនFord បានចូលរួមអភិវឌ្ឍន៍ដល់ សហគមន៍ឲ្យមានការ ល្អប្រសើរឡើងមួយ តាមរយៈសកម្មភាពផ្សេងៗដូចជា ការដាំដើមឈើ ការសាងសង់អណ្ដូងទឹកស្អាត សាងសង់ផ្ទះ និងសាងសង់សាលារៀន” ។ “យើងកំពុងពង្រឹងសហគមន៍ របស់យើងដោយលើកកំពស់ ជីវភាពរស់នៅប្រចាំថ្ងៃ សម្រាប់មនុស្សគ្រប់គ្នា” ៕

Related Posts