ព័ត៌មានថ្មីៗ

ក្រុមបាល់ទះបុរស អូទ្រីសឈ្នះ ជើងឯកបាល់ ការប្រកួតទះឆ្នេរខ្សាច់ ស្រាបៀអាន់ឆ័រ លើកទី២ប្រចាំខេត្តសៀបរាម

សៀមរាប៖ក្រុមបាល់ទះបុរស មកពីប្រទេសអូទ្រីស ដណ្តើម មេដាយមាស នៃព្រឹត្តិការណ៍ ការប្រកួតបាល់ទះឆ្នេរខ្សាច់ អន្តរជាតិស្រាបៀរអាន់ឆ័រ លើកទី២ផ្នែកបុរសប្រចាំ មណ្ឌលសៀមរាប បន្ទាប់ពីក្រុមនេះ បានយកឈ្នះក្រុមបាល់ទះ បុរសមកពីប្រទេសរុស្ស៊ី លទ្ធផល២សិតទល់១ សិតនៅវគ្គផ្តាច់ព្រ័ត្រ នៅយប់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៩នៅបរិវេណទីលានអ ង្គរឃ្យុងយ៊ូ ទីរួមខេត្តសៀមរាប។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប លោកម៉ី ម៉ារាឌី ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានគ្រប់គ្រង តំបន់ធម្មជាតិ ភ្នំតាឯក នៃអាជ្ញាធរអប្សរា និងលោកលី កងស្រិន សមាជិកអចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនខេត្តសៀមរាបបានអញ្ជើញចូលរួមជាអធិបតី ដ៏ខ្ពង់ខ្ពស់កម្មវិធី ប្រកួតវគ្គផ្តាច់ព្រ័ត្រ និងពិធីប្រគល់រង្វាន់ ជូនក្រុមជ័យលាភី នៅបរិវេណទីលានអង្គរឃ្យុងយ៊ូ ទីរួមខេត្ត សៀមរាបដោយមានមិត្តអ្នកគាំទ្រ រាប់ពាន់នាកចូលរួមផងដែរ។

ក្រុមជើងឯកបានទៅលើក្រុមប្រទេសអូទ្រីសទទួល បានមេដាយមាស និងប្រាក់ រង្វាន់៤០០០ដុល្លារ ក្រុមជើងឯករងបានទៅលើក្រុម ប្រទេសរុស្ស៊ី ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់៣០០០ដុល្លារ និងក្រុមចំណាត់ថ្នាក់ លេខ៣បានទៅលើក្រុម ប្រទេសស្វីសដែលទទួល បានមេដាយសំរឹទ្ធ និងប្រាក់រង្វាន់ ២០០០ដុល្លារ។

ក្រុមទទួលជ័យលាភី ទាំងបីក្រុមនេះ មានសិទ្ធិលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រក្នុងក្របខណ្ឌ FIVB World Tour ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក២០២០ ប្រទេសជប៉ុន ដើម្បីឈានរកទៅជើង ឯកពិភពលោក។

កម្មវិធីប្រកួតនេះនឹងបន្ត ធ្វើឡើងនៅខេត្តមួយទៀត គឺ៖ខេត្តបាត់ដំបងនៅ ថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩។ ចំពោះព័ត៌មានលម្អិត អំពីព្រឹត្តិការណ៍ កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុក របស់ស្រាបៀរ អាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/
ពិសាដោយការទទួលខុសត្រូវ!

Related Posts