ព័ត៌មានថ្មីៗ

ក្រុមអ្នកវិយោគចិន បង្កើតAPP តាក់ស៊ី និងតុកតុក TAP ON នៅកម្ពុជា

ភ្នំពេញ៖ ដោយមើលឃើញ ទីផ្សារកម្ពុជា មានភាពងាយ ស្រួលក្នុងការប្រកបរកស៊ី ក្រុមអ្នកវិយោគចិនបានបង្កើត កម្មវិធីAPP ដើម្បីដាក់តាមតាក់ស៊ីនិង តុកតុក មានឈ្មោះថាTAP ON នៅក្នុងប្រទេសកម្ពុជា ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពីការដាក់ឲ្យដំណើរការ APP ថ្មី តាក់ស៊ី និងតុក តុក TAP ON នៅសៀលថ្ងៃទី៩ ខែមេសា នៅសណ្ឋាគាសូហ្វីទែលភ្នំពេញ លោក អ៊ូកែវ ថាវខូម ប្រធានក្រុមហ៊ុន TAP ON បានថ្លែងថា មូលហេតុលោក សម្រេចចិត្តបង្កើតAPP នេះនៅកម្ពុជាដោយសារមើល ឃើញទីផ្សារកម្ពុជា មានភាពងាយស្រួល ហើយស្របពេល បច្ចេកវិទ្យាជឿនលឿន។

លោកបន្ថែមថា TAP ON ដែលដាប់ដំណើរនៅកម្ពុជា ចាប់ពីថ្ងៃទី៩មេសា នេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អតិតជន និងអ្នកបើកបរតាក់ស៊ី តុកតុក ផងដែរ។

ចំណែក លោក អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ ថា “ដោយការវិវត្តន៍នៃបច្ចេកវិទ្យាព័ត៌មានវិទ្យា ទីផ្សារអនឡាញបាននឹងកំពុងរីករាលដាល និងទទួលបានការចាប់អារម្មណ៍ ជាច្រើនពីអតិថិជន។ ទន្ទឹមនឹងនោះ ការរីករាលដាលនៃសេវាដឹកអ្នកដំណើរតាមតាក់ស៊ី និងតុកតុក ដោយប្រើប្រាស់ App ក៏ពេញនិយមសម្រាប់មនុស្សនាសម័យទំនើបមួយនេះ ដោយអតិថិជនគ្រាន់តែបញ្ចូលកម្មវិធីមួយនេះ ទៅក្នុងទូរស័ព្ទវៃឆ្លាត (Smart Phone) របស់ពួកគាត់នឹងទទួលបានសេវាកម្ម ដឹកអ្នក ដំណើររហ័សទាន់ចិត្ត នៅពេលដែលចុចបញ្ជាហៅការ ប្រើប្រាស់ភ្លាម។ តួយ៉ាងដូចជា App តាក់ស៊ី និងតុកតុក របស់ក្រុមហ៊ុន TAP ON មួយនេះ ដែលនឹងដាក់ឲ្យដំណើរការភ្លាម បន្ទាប់ពីកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់រួចរាល់”។

លោក បញ្ជាក់ ថា ក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ បន្ទាប់ពីកម្ពុជាបានងើប ចេញពីភ្លើងសង្រ្គាម សេដ្ឋកិច្ចក៏មានការ រីកចម្រើនបន្តិចម្ដងៗ ហើយរាជរដ្ឋាភិបាល បានចាត់ទុកអាទិភាពផ្លូវភ្លើង ទឹក ជាអាទិភាពទីមួយក្នុងយុទ្ធសាស្ត្រច តុកោណដំណាក់កាលទី៤ ហើយវិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ ដើម្បីជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចនិងសង្គម។

លោកលើកឡើងថា បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើន ដែលកំពុងដំណើរការអាជីវកម្ម និងមានទីតាំងរបស់ខ្លួននៅកម្ពុជា ដែលមានចរាចរដាក់លក់ផលិតផល ឬទំនិញរបស់ខ្លួននៅលើទីផ្សារ ឬខ្លះទៀតបម្រើផ្នែកសេវាកម្មនានាជាដើម។

ឆ្លៀតឱកាសនោះដែរ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា “ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំថា ការដាក់ឲ្យដំណើរការ App តាក់ស៊ី និងតុកតុក TAP ON នេះ នឹងចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជួយលើកកម្ពស់ជីវភាពរបស់បងប្អូន ដែលប្រកបមុខរបរមួយនេះ ឲ្យមានភាពល្អប្រសើរឡើងថែមទៀតផងដែរ” ៕

ដោយ អេង ប៊ូឆេង

Related Posts