ព័ត៌មានថ្មីៗ

Galaxy ស៊េរី A70 និង A80 ជំនាន់ថ្មី របស់ សាមសុង បានដាក់សម្ពោធ ជាផ្លូវការកាលពីយប់មិញ នាទីក្រុងបាងកក-ប្រទេសថៃ!

ភ្នំពេញ៖ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ តាមរយៈការដាក់សម្ពោធ ជាផ្លូវការកាលពីយប់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៩ ដែលធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ ក្រុមហ៊ុន សាមសុង បានបញ្ចេញស្មាតហ្វូនជាផ្លូវការ របស់ខ្លួនចំនួន ២ ម៉ូឌែលថ្មីទៀតដែលស្ថិតក្នុងត្រកូល Galaxy A ហើយដែលម៉ូដែលថ្មីនោះគឺ Samsung Galaxy A70 និង Galaxy A80 ជាមួយនឹងរូបរាង និងលក្ខណៈពិសេសថ្មីៗ យ៉ាងទាក់ទាញនិងប្រកបដោយលក្ខណៈសម្បត្តិខ្ពស់ ។

ចំណុចពិសេសបំផុតនោះគឺ ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A80 បានរចនាមកជាមួយនឹង រូបរាងថ្មី អេក្រង់ធំលាតសន្ធឹង 100% និងកាមេរ៉ាជំនាន់ថ្មីពិសេស ដែលផ្តល់គុណភាពយ់ាងខ្ពស់សំរាប់ការ Selfie ក៏ដូចជាការថតរូបធម្មតា ដែលមិនធ្លាប់មានក្នុងខ្សែស្រឡាយត្រកូល A ពីមុនមក ! ចំណែក Samsung Galaxy A70 ក៏បានបង្ហាញខ្លួនជាមួយភាព ឆើតឆាយស្រោប ជាមួយកញ្ចក់ទាំងមុខក្រោយ ថាមពលថ្មខ្លាំងដាច់គេ 4500mAh និងប្រតិបត្តិការ ជាមួយអង្គប្រតិបត្តិដ៏ខ្លាំងក្លា ។
ក្នុងពេលដ៏មហាអស្ចារ្យនេះ កម្មវិធីក៏បានប្រកាសបង្ហាញពី តំណាងផលិតផល ជាផ្លូវការរបស់ សាមសុងកំរិតពិភពលោកគឺ កញ្ញាទាំង 4 នាក់របស់ក្រុមចម្រៀង BLACKPINK ដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េ ដែលបានបង្ហាញ ខ្លួនក៏ដូចជាបង្កើត នូវក្តីរីករាយដល់កម្មវិធីផងដែរ ។

សំរាប់ប្រទេសកម្ពុជា ក្រុមហ៊ុន បានបញ្ជាក់ថាចំពោះវត្តមានស្មាតហ្វូនជំនាន់ថ្មីដ៏អស្ចារ្យ ស៊េរី Galaxy A70 នឹងធ្វើការដាក់លក់ជាផ្លូវការ ក្នុងប្រទេសកម្ពុជានៅចុងខែមេសា
ឆ្នាំ២០១៩ ខណៈដែល Galaxy A80 នឹងបង្ហាញខ្លួនលើទីផ្សារនៅដំណាច់ ខែឧសភា ឆ្នាំ ២០១៩ នេះ។ រីឯតម្លៃវិញ ក្រុមហ៊ុន សាមសុង មិនទាន់បានបញ្ជាក់ជាផ្លូវការ នៅឡើយនោះទេ ដូច្នេះសូមអតិថិជនរបស់ សាមសុងទាំងអស់រង់ចាំតាមដាន នៅពេលខាងមុខឆាប់ៗនេះ។

សំរាប់កម្មវិធីកំរិតអន្តរជាតិនេះ ពិសេសសំរាប់ប្រទេសកម្ពុជា យើងក៏មានប្រតិភូជាច្រើន នាក់ចូលរូមក្នុងកម្មវិធី ផងដែរ ដែលរួមមាន អ្នកដែលមានសំណាងឈ្នះពីការជាវ ផលិតផលសាមសុង Galaxy A30 និង A50 ក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ រួមជាមួយហ្វេន របស់សាមសុងដែលដឹកនាំ ដោយតំណាង ផលិតផលក្រុមហ៊ុន សាមសុងកម្ពុជាគឺកញ្ញា មាន សូនីតាផងដែរ ។

ដើម្បីជ្រាបឱ្យកាន់តែច្បាស់យើង នឹងបង្ហាញពីលក្ខណៈសម្បត្តិពិសេសៗ រួមទាំងកម្លាំងម៉ាស៊ីននៅខាងក្រោមនេះ ទាំងអស់គ្នា៖
* Samsung Galaxy A70
– អេក្រង់ធំទំហំ 6.7 អ៊ីញ (ម៉ូតអេក្រង់ Infinity-U Display)
– ប្រើប្រាស់កញ្ចក់ប្រភេទ Super AMOLED
– កម្រិតបង្ហាញរូបភាព Full HD+
– ស្រោបខ្នងខាងក្រោយដោយ 3D Glasstic
– ប្រភេទម៉ាស៊ីនប្រើបន្ទះឈីប Qualcomm (SM 6150) Octa Core (2.0GHz Dual + 1.7GHz Hexa)
– រ៉េមទំហំ 6GB
– អង្គផ្ទុក 128GB និងអាចបន្ថែមបានរហូតដល់ 512GB
– កាមេរ៉ាខាងមុខ 1 គ្រាប់ ទំហំ 32 មេហ្គាភិចសែល
– កាមេរ៉ាក្រោយ 3 គ្រាប់៖ 32 មេហ្គាភិចសែលជាកាមេរ៉ាគោល + 5 មេហ្គាភិចសែល ជាលេន Ultra Wide + 8 មេហ្គាភិចសែលជា Depth Sensor សម្រាប់ថតព្រាលផ្ទៃខាងក្រោយ។
– ថាមពលថ្ម 4500mAh
– ទ្រទ្រង់កម្លាំងសាកថ្មលឿនបាន 25W Super Fast Charging / USB type C
– អាចស្កេនម្រាមដៃនៅលើអេក្រង់បាន
– ដំណើរការដោយ Android 9 Pie
– ស្រោបដោយ One UI និងរួមបញ្ចូលជាមួយមុខងារល្អដូចជា Night Mode ជាដើម។
– Galaxy A70 ថ្មីនេះ មានជម្រើស 4 ពណ៌ សម្រាប់ជ្រើសរើស រួមានពណ៌ខ្មៅ, ពណ៌ស, ពណ៌ខៀវ និងពណ៌ Coral។

** Samsung Galaxy A80
– អេក្រង់ធំទំហំ 6.7 អ៊ីញ (ម៉ូតអេក្រង់ New Infinity-Display)
– ប្រើប្រាស់កញ្ចក់ប្រភេទ Super AMOLED
– កម្រិតបង្ហាញរូបភាព Full HD+
– ស្រោបខ្នងខាងក្រោយដោយ 3D Glasstic និងស្រោបស៊ុមជុំវិញដោយលោហៈ(Metal Frame)
– ប្រភេទម៉ាស៊ីនប្រើបន្ទះឈីប Qualcomm (SDM 730G) Octa Core (2.2GHz Dual + 1.7GHz Hexa)
– រ៉េមទំហំ 8GB
– អង្គផ្ទុក 128GB
– កាមេរ៉ាខាងមុខឆ្លាស់ ជាមួយនឹងកាមេរ៉ាក្រោយ 3 គ្រាប់ ទំហំ 48 មេហ្គាភិចសែលជាកាមេរ៉ាគោល + 8 មេហ្គាភិចសែល ជាលេន Ultra Wide + 3D Depth
– ថាមពលថ្ម 3700mAh
– ទ្រទ្រង់កម្លាំងសាកថ្មលឿនបាន 25W Super Fast Charging / USB type C
– អាចស្កេនម្រាមដៃនៅលើអេក្រង់បាន
– ដំណើរការដោយ Android 9 Pie ស្រោបដោយ One UI
– Galaxy A80 ថ្មីនេះ មានជម្រើសច្រើនពណ៌សម្រាប់ជ្រើសរើស។

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញ មកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ 1800 20 3232 ៕

Related Posts