ក្រុមហ៊ុន ព័ត៌មានថ្មីៗ

ទ្រូម៉ាន់នី​ ផ្តល់ជូនរង្វាន់ ដល់អ្នកណែនាំបងប្អូន ប្រើកម្មវិធី TrueMoney App ច្រើនជាងគេ ក្នុងឱកាសឆ្នាំថ្មីនេះ!

ស្របពេលជាមួយគ្នានេះ ជាពេលវេលាមួយ ដែលប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រៀមខ្លួនអបអរសាទរ ពិធីបុណ្យចូលឆ្នាំខ្មែរ ខាងមុននេះ ដើម្បីបន្ថែមនូវការជួបជុំមិត្ត និងបងប្អូនសាច់ញាតិ ឱ្យកាន់តែមានអត្ថន័យ កាន់តែពិសេសនោះ ក្រុមហ៊ុនទ្រូម៉ាន់នី ក៏មានកម្មវិធី Invite & Win សម្រាប់អ្នកដែលណែនាំមិត្ត និងបងប្អូនសាច់ញាតិ ឱ្យប្រើប្រាស់នូវ TrueMoney App បានច្រើនជាងគេបំផុត នឹងឈ្នះទូរសព្ទ iPhone X មួយគ្រឿង។

ក្រៅពីភាពងាយស្រួល ក្នុងការផ្ញើលុយ ដោយឥតគិតថ្លៃ ទ្រូម៉ាន់នី ផ្តល់ជូនភាពស៊ីវីល័យ ដែលអាច បញ្ជូលលុយទូរសព្ទ គ្រប់ពេលគ្រប់ទីកន្លែង ទិញសំបុត្រកុន មិនបាច់តម្រង់ជួរ និងទទួលបាន ការបញ្ជុះតម្លៃជាច្រើនទៀត តាមកម្មវិធី TrueMoney App ។

លក្ខខណ្ឌងាយៗ អ្នកណែនាំ ត្រូវតែជាអ្នកដែលមាន គណនីពេញលេញ ណែនាំមិត្តភក្តិ ឫក៏អ្នកផ្សេងទៀត ឱ្យទាញយកកម្មវិធីទ្រូម៉ាន់នី និងបំពេញគណនី ឱ្យបានពេញលេញ ហើយគ្រាន់តែចុចលើ TrueInviter button នៅលើ Home Screen បន្ទាប់មកបើក TrueInviter ដើម្បីយកលេខកូដ ទៅដាក់បញ្ចូល ពេលបង្កើតគណនី អោយអ្នកដទៃទៀត។

គួរបញ្ជាក់ផងដែរ សម្រាប់កម្មវិធី ប្រកួតប្រជែងមួយ Invite and Win ឈ្នះទូរសព្ទ iPhone X នេះចាប់ផ្តើមតាំងថ្ងៃទី ០១ មេសា ២០១៩ ហើយឥឡូវនេះ ក៏បានរកឃើញជើងខ្លាំង ប្រចាំសប្តាហ៍ហើយដែរ កម្មវិធីនេះនឹងត្រូវបញ្ចប់ នៅថ្ងៃទី៣០ មេសា ឆ្នាំ២០១៩ សូមរួសរាន់ចូលរួម ប្រកួតប្រជែងទាំងអស់គ្នា។ សម្រាប់លក្ខខណ្ឌចូលរួម និងពត៍មានបន្ថែមសូមចុច http://bit.ly/2OLad2e ។

ទាញយកកម្មវិធីសូមចុច https://goo.gl/Z9AMEi ព័ត៌មានបន្ថែមពីកម្មវិធីនេះ អាចទាក់ទង 023 999 639 ឬចូលទៅកាន់ហ្វេសប៊ុក TrueMoney Cambodia ៕

ឈ្នះទូរសព្ទ iPhone X ដោយណែនាំមិត្តអ្នក ប្រើប្រាស់កម្មវិធីទ្រូម៉ាន់នី បានច្រើនបំផុត

Related Posts