ក្រុមហ៊ុន ព័ត៌មានថ្មីៗ

ការប្រគំតន្រ្តីរាត្រី​ វគ្គផ្តាច់ព្រ័ត្រ ស្រាបៀរអាន់ឆ័រ ចូលរួមទស្សនា យ៉ាងភ្លូកទឹកភ្លូកដី នៅក្រុងបាត់ដំបង

បាត់ដំបង៖ ការប្រគំតន្រ្តីយក្ស នៃការប្រកួតកីឡាបាល់ទះ ឆ្នេរខ្សាច់អន្តរជាតិ ស្រាបៀរអាន់ឆ័រ លើកទី២ បានកក្រើកទីនេះ ដោយសារតែមាន ការចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដី ពីបងប្អូនប្រជាពលរដ្ឋ ខេត្តបាត់ដំបង ក្រោយពីពិធីប្រកាស ក្រុមជើងឯក នៃការប្រកួត ផ្នែកនារីតែម្តង។

ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលមកពីស្រុកផ្សេងៗ នៅក្នុងខេត្តបាត់ដំបង បាននាំគ្នាមកចូលរួម កម្មវិធីពិសេស របស់ស្រាបៀរអាន់ឆ័រ ជាលក្ខណៈគ្រួសារ និងមិត្តភ័ក្តិនៅផ្តុំគ្នា រង់ចាំទស្សនាកម្មវិធីនេះ ដោយអ្នកខ្លះទទួលទាន ស្រាបៀរអាន់ឆ័រ ដែលបានទិញ ពីស្តង់ស្រាបៀរអាន់ឆ័រ ដែលលក់ក្នុងតម្លៃ ប្រូម៉ូសិនពិសេស រីឯអ្នកខ្លះទៀតជជែកគ្នាលេង យ៉ាងសប្បាយរីករាយ។

កម្មវិធីពិសេសនេះ បានចាប់ផ្តើមចាប់ពីម៉ោង ៨ យប់តទៅដោយមាន ការផ្សាយបន្តផ្ទាល់ ទំព័រហ្វេសប៊ុក របស់ស្រាបៀរអាន់ឆ័រ។ ការប្រគំតន្ត្រីនេះ មានការចូលរួមសម្តែង ដោយតារាចម្រៀងល្បីៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតារាចំរៀង កំពុងនិយមជាច្រើនរូបទៀត ដូចជាលោក ឆន សុវណ្ណរាជ អ្នក នាងពេជ្រ សោភា កញ្ញា វី ឌីណែត កញ្ញាទេព បូព្រឹក្ស លោក នីកូ អ្នកនាង សុគន្ធ នីសា អ្នកនាង សុខស្រីនាង លោក ហ្សូណូ កញ្ញា សួស វីសា លោក នី រតនា លោកស្តេប ជីដេតូតូ (DJ Toto) និងតារាជាច្រើនរូបទៀត។

តារាជាច្រើនរូបទៀត ដែលបានច្រៀងបទ មនោសញ្ចេតនាផង និងបទញ៉ាក់ជាច្រើនបទ ដែលបានធ្វើឲ្យអ្នកចូលរួម មានអារម្មណ៍ សប្បាយរីករាយ ក្រៃលែង ជាពិសេសរាំកម្សាន្ត ច្រៀងតាម និងស្រែកហ៊ោគ្រប់គ្នា ពេញមុខឆាកតន្រ្តី យ៉ាងកក្រើកខេត្តសៀមរាប នាត្រីកាលនោះ។

កម្មវិធីប្រគំតន្រ្តី នឹងបន្តប្រារព្ធធ្វើឡើង នៅមួយខេត្តទៀត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ៖ ខេត្តកំពង់ចាម នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា។

ចំពោះព័ត៌មានលម្អិត អំពីព្រឹត្តិការណ៍ កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុក របស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/ ។
ពិសាដោយការទទួលខុសត្រូវ៕

Related Posts