ក្រុមហ៊ុន ព័ត៌មានថ្មីៗ

ក្រោយសន្និសីទ ដៃគូអាហារូបករណ៍ ថ្នាក់ពិភពលោកប្រចាំឆ្នាំ លើកទី៨ បានបញ្ចប់, និស្សិតកម្ពុជា ចន្លោះពី១០០ ទៅ៣០០នាក់ នឹងទទួលបាន អាហារូបករណ៏ ទៅសិក្សានៅប្រទេសចិន ជារៀងរាល់ឆ្នាំ

ភ្នំពេញ៖ សន្និសីទដៃគូអាហារូបករណ៏ ថ្នាក់ពិភពលោក ប្រចាំឆ្នាំ លើកទី៨ រយៈពេលពីរថ្ងៃ នៅក្រុងណានជីង ប្រទេសចិន ដែលមានការចូល ពីដៃគូជាង១០០ ប្រទេស និងសាកលវិទ្យាល័យល្បីៗ ទាំងអស់របស់ចិន ត្រូវបានបិទបញ្ចប់ ដោយជោគជ័យ នៅរសៀលថ្ងៃទី១៦ ខែមេសា ២០១៩ ។

លោក តាន់ វុទ្ធា ជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Longmengrath Study Abroad Consultancy Co.,Ltd បានឲ្យដឹងថា ក្រោយសន្និសីទ បានបិទបញ្ចប់ ក្រុមហ៊ុន Longmengrath Study Abroad Consultancy ដែលជាក្រុមហ៊ុន ប្រឹក្សាអាហារូបករណ៏ដំបូង និងតែមួយគត់ នៅកម្ពុជា ត្រូវបានផ្តល់ឋានៈ ក្នុងចំណោមក្រុមហ៊ុន ២០ប្រទេសផ្សេងទៀត ដោយស្ថាប័ន ផ្តល់អាហារូបករណ៏ ធំបំផុតរបស់ចិន ជាដៃគូសំខាន់បំផុត (4 Star Partner) ដែលទទួលបាន សិទ្ធិផ្តាច់មុខ អោយជ្រើសរើសនិស្សិតកម្ពុជា ដោយអាហារូបករណ៏ ពេញពី ១០០ ទៅ ៣០០ នាក់ ទៅសិក្សា នៅប្រទេសចិន ជារៀងរាល់ឆ្នាំ ។

សូមបញ្ជាក់ថា សន្និសីទនេះ ត្រូវបានរៀបចំទ្បើង ដោយស្ថាប័ន ផ្តល់អាហារូបករណ៏ធំបំផុត របស់ចិន ដែលទទួលសិទ្ធិ និងការគាំទ្រពីក្រសួងអប់រំចិន ក្រុមប្រឹក្សាអាហារូបករណ៏ចិន និង សាកលវិទ្យាល័យល្បីៗទាំងអស់ របស់ចិន។ គោលបំណង នៃសន្និសីទនេះ គឺជម្រុញអោយយុវជន នៅតាមប្រទេសផ្លូវមួយ ខ្សែក្រវ៉ាត់មួយ «One Belt One Road» បានទៅសិក្សាមុខជំនាញ ជាង៨០មុខ ដោយអាហារូបករណ៏ នៅប្រទេសចិន៕

Related Posts