ព័ត៌មានថ្មីៗ

សេចក្តីអំពាវនាវ ដល់សប្បុរសជន ចូលរួម ក្នុងគម្រោងទៅរៀន ដើម្បីអនាគតខ្ញុំ (Bag to school 2019)

ភ្នំពេញ៖ គម្រោងទៅរៀនដើម្បីអនាគតខ្ញុំ ឬហៅថា Bag to School គឺជាគម្រោងមួយដែលរៀបចំផ្តួចផ្តើម ឡើងដោយសភាយុវពាណិជ្ជ ករអន្តរជាតិកម្ពុជា សាខាភ្នំពេញ ឬហៅថា JCI Phnom Penh សហការជាមួយ JCI Marina Singapore តាំងពីឆ្នាំ ២០១២ មកម៉្លេះ។

នេះជាឆ្នាំទី ៨ ហើយដែលគម្រោង Bag to School នៅតែបន្តបេសកកម្ម ក្នុងការចូលរួម ចំណែកជួយទៅដល់សហគមន៍ ក៏ដូចជាជួយលើកកម្ពស់ វិស័យ អប់រំនៅកម្ពុជា តាមរយៈការចុះទៅចែកជូនសម្ភារៈ សិក្សាដល់ប្អូនៗសិស្សានុសិស្សនៅ ទីជនបទ ដាច់ស្រយាល។ ឆ្នាំ ២០១៩នេះផ្ទាល់ យើងនឹងគ្រោង ចែកជូនសម្ភារះសិក្សា សម្រាប់ជំនួយដល់ការ សិក្សាពេញមួយឆ្នាំ ដល់សិស្សានុសិស្ស ចំនួន ៤៥០នាក់ នៅសាលាបឋម សិក្សាទឹកថ្លា ស្ថិតនៅ ក្នុង ភូមិត្រោក ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃ ទី១៩ ខែឧសភា ឆ្នាំ ២០១៩ ខាងមុខនេះ។

មិនតែប៉ុណ្ណោះដោយ មើលឃើញភាពខ្វះខាត របស់សាលា ពុំមានបន្ទប់សិក្សាគ្រប់គ្រាន់ គម្រោង បាននឹងកំពុងចាប់ផ្តើម ប្រមែលប្រមូល ជំនួយពីសប្បុរសជនដើម្បី ចូលរួមជួសជុល ក៏ដូចជាសាងសង់សាលារៀនចំនួនមួយខ្នងដែលមាន៣បន្ទប់ដើម្បី ជួយសម្រាលទុក្ខលំបាក បស់ប្អូនៗសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាណាព្យាបាល នៃភូមិចំនួន៦ ដែលគ្របដណ្តប់នៅក្នុង សាលាបឋមសិក្សានេះ។

នេះ ជាសេចក្តី អំពាវនាវដល់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧញ្ញ៉ា លោកឧញ្ញ៉ា លោក លោកស្រី អ្នកនាង កញ្ញា សមាជិកសមាជិកា បណ្តាក្រុមហ៊ុន សមាគមន៍ បងប្អូនសប្បុរសជនទូទៅ មេត្តា ចូលរួមជាមួយយើងខ្ញុំ តិចក្តី ច្រើនក្តី ជាថវិកា សម្ភារៈសិក្សា គ្រឿងសំណង់ និងសម្ភារៈប្រើប្រាស់ផ្សេងទៀត មកកាន់ក្រុមការងារស្មគ្រចិត្តរបស់យើង តាមរយះហ្វេកបុកផ្លូវការ Bag to School និង JCI Phnom Penh។

ការចូលរួមរបស់អ្នកពិតជាអាចជួយជំរុញលើកទឹកចិត្ត និងសម្រួលដល់ភាពខ្វះខាត របស់ប្អូនៗសិស្សានុសិស្ស ដែលជាពិសេសគឺដូច បានលើកកម្ពស់វិស័យអប់រំឲ្យកាន់តែ មានភាពប្រសើរឡើង។ សូមថ្លែងអំណរគុណទុកជាមុន សម្រាប់ការចូលរួមរចំនែក របស់លោកអ្នក៕

Related Posts