ព័ត៌មានថ្មីៗ

ការប្រគំតន្ត្រីកាន់តែ ធំអស្ចារ្យ និងប្លែកចំណីចក្ខុ នៅយប់ចុងក្រោយ នៃពិធីបុណ្យ ចូលឆ្នាំខ្មែរ

កំពង់ចាម៖ ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ បានរៀបចំការប្រគំតន្ត្រីយក្ស ដ៏អស្ចារ្យនៅក្នុងកម្មវិធី កីឡាបាល់ទះឆ្នេរខ្សាច់ អន្តរជាតិស្រាបៀរអាន់ឆ័រ លើកទីពីរ នៅរាត្រីចុងក្រោយ នៅថ្ងៃទី១៦ ខែមេសា ជាថ្ងៃចុងក្រោយនៃពីរ នៃពិធីបុណ្យ ចូលឆ្នាំ ប្រពៃណី ជាតិខ្មែរ។

ក្នុងឱកាសពិសេសនោះ រាល់អតិថិជនជាវស្រាបៀរអាន់ឆ័រ ចាប់ពី ៦ កំប៉ុង/ដបនឹងទទួល បានឱកាសចាប់ឆ្នោតផ្សង សំណាង ដើម្បីឈ្នះរង្វាន់ពីស្រាបៀរ អាន់ឆ័រ ដូចជា អាវយឺត កន្សែង និង កំរាលសម្រាប់ដំណើរកម្សាន្ត ដែលអាចក្រាល នៅឆ្នេរសមុទ្យ សម្រាប់អង្គុយលេង។

កម្មវិធីប្រគំតន្ត្រីរបស់ ស្រាបៀរអាន់ឆ័រ នៅរាត្រីចុងក្រោយ នៅថ្ងៃទី១៦ ខែមេសា នៅបរិវេណកោះពេជ្រក្បែរ ផ្សាររាត្រី ខេត្តកំពង់ចាម បានចូលរួមសម្តែងដោយតារាចម្រៀងល្បីៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតារាចំរៀងកំពុង និយមជាច្រើនរូបទៀតដូចជា អ្នកនាង ពេជ្រ សោភា លោក ឆន សុវណ្ណរាជ កញ្ញា ឱក សុគន្ធកញ្ញា លោក នីកូ អ្នកនាងសុគន្ធ នីសា អ្នកនាង សុខ ស្រីនាង លោក ហ្សូណូ កញ្ញា សួស វីសា កញ្ញា ទេព បូព្រឹក្ស លោក នី រតនា ជីដេតូតូ (DJ Toto) និងតារាជាច្រើនរូបទៀត។

កម្មវិធីនេះនាំមកជួនលោក អ្នកដោយ ស្រាបៀរ អាន់ឆ័រ។ ស្រាបៀរ អាន់ឆ័រ ជាស្រាបៀរដែលពេញនិយមបំផុត សម្រាប់យុវវ័យសម័យថ្មី គុណភាពខ្ពស់ស្តង់ដារអន្តរជាតិ ដែលឈ្នះពានរង្វាន់ផ្នែក គុណភាពជាបន្ត បន្ទាប់សរុបជាង ៣០ មេដាយ រសជាតិស្រទន់ លើសគេ ផ្តល់នូវអារម្មណ៍រីករាយ ស្រស់ថ្លា ស័ក្តិសមបំផុត សម្រាប់គ្រប់ទីកន្លែង គ្រប់កម្មវិធី។

ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ ពិសេសនេះ សូមចូលមើលទំព័រហេ្វសបុក របស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/
ពិសាដោយការ ទទួលខុសត្រូវ!

Related Posts