Home 2019 February
ភ្នំពេញ៖តាមពិតទៅទូរទស្សន៍ដែលឆ្លាតវៃ គឺជា ទូរទស្សន៍ដែលមិនមែនគ្រាន់តែសម្រាប់ ការទស្សនារឿង ឬវីដេអូផ្សេងៗនោះទេ តែវាត្រូវតែជាទូរទស្សន៍ ដែលមានភាពបត់បែន និងទាន់សម័យផងដែរ។ ជាក់ស្តែងដូចជា ទូរទស្សន៍ សាមសុង QLED នេះតែម្តង។
ដើម្បីជំរុញសេវាកម្មហៅកង់បី និងរថយន្តតាមទូរសព្ទដៃ​ នៅលើបណ្ដាញរបស់ខ្លួន កាន់តែមានសុវត្ថិភាព ក្រុមហ៊ុន WeGO បានដាក់ចេញ នូវសកម្មភាពអាទិភាពមួយចំនួន ធ្វើយ៉ាងណាឲ្យអតិថិជន ដែលប្រើប្រាស់កម្មវិធី WeGO កាន់តែមានទំនុកចិត្តខ្ពស់។
របៀប​អនុវត្ត​ប្រើ​កម្មវិធី​ អេស៊ីលីដា ​យូនីធី​ទាន់​ចិត្ត សេវា​អេស៊ីលីដា ​យូនីធី​ទាន់​ចិត្ត គឺ​ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ ដែល​អនុញ្ញាត​ឲ្យ​អតិថិជន និង​សាធារណ​ជន​ទូទៅ ដែល​ធ្លាប់ ឬ​មិន​ធ្លាប់​ប្រើ​សេវា​ ធនាគារ​ពី​មុន​មក ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ឬ​ធនាគារ​ផ្សេង អាច​ធ្វើ​ប្រតិបត្តិការ ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ ដែល​ដំណើរការ​ដោយ Android និង iOS ។
ប័ណ្ណ​ឥណទាន​ វីសា​អេស៊ីលីដា ជា​ប័ណ្ណ ​ដែល​មាន​សុវត្ថិភាព​ខ្ពស់​បំផុត ត្រូវ​បាន​ផលិត​ស្រប​តាម​ បទដ្ឋាន​ទាន់​សម័យ​បំផុត ដែល​ធានា​បាន​នូវ​សុវត្ថិភាព​ខ្ពស់ ជូន​ដល់​អតិថិជន ។ ប័ណ្ណ​ឥណទាន​ វីសា​អេស៊ីលីដា ត្រូវ​បាន​ទទួល​ស្គាល់ ​ជា​បទដ្ឋាន​ទិន្នន័យ​សុវត្ថិភាព​ នៃ​ឧស្សាហកម្ម​ប័ណ្ណ​ទូទាត់ (PCI DSS) ។
ព្រះសីហនុ៖ ក្រោយបាន អនុវត្តនូវសកម្មភាព មនុស្សធម៌ ជាពិសេសអភិរក្ស ប្រភេទសត្វកម្រ ដូចជាសត្វអណ្តើរសមុទ្រ កន្លងមក យ៉ាងសកម្ម គួរឲ្យស្ងើចសរសើរនោះ បានធ្វើឲ្យអង្គការសម្ពន្ធ័សត្វព្រៃ និងធម្មជាតិ​ ជូនបណ្ណ័សរសើរ ដល់លោកឧកញ៉ា ទៀ វិចិត្រ ចំពោះទឹកចិត្តស្រសាញ់ធម្មជាតិ និងចូលរួមអភិរក្សរបស់លោក ។
ភ្នំពេញ៖ ក្រុមហ៊ុន Huawei បានសម្ពោធស្មាតហ្វូន ជំនាន់ថ្មីរបស់ខ្លួន ដែលអាចបត់បាន និងដំណើរការ បច្ចេកវិទ្យា 5G កាលពីថ្ងៃអាទិត្យ ក្នុងកម្មវិធីសន្និសីទ ទូរស័ព្ទពិភពលោក (Mobile World Congress) នៅទីក្រុង Barcelona ហើយនេះជាការបង្ហាញសាច់ដុំ ទៅទីក្រុងវ៉ាស៊ីនតោន ដែលព្យាយាមរារាំង បច្ចេកវិទ្យា 5G របស់ខ្លួន ។ ការបង្ហាញស្មាតហ្វូន ដែលអាចបត់បាននេះ ពិតជាបានទាក់ទាញ ការចាប់អារម្មណ៍
ភ្នំពេញ៖ ក្រុមហ៊ុន អ័រគីដេវីឡា បានរៀបចំពិធីជប់លៀង សម្ពោធបើកលក់គម្រោងថ្មី ជូនអតិថិជន ដែលធ្វើការកក់មុនថ្ងៃបើកលក់ គម្រោងជាផ្លូវការ កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ។ គម្រោងដែលបានធ្វើការបើកលក់ ក្នុងរាត្រីនោះ គឺមានឈ្មោះថា អ័រគីដេវីឡា ដឹហ្កាឌិន (Orkide Villa The Garden) ដែលជាគម្រោងមួយ មានទីតាំង ក្នុងខណ្ឌជ្រោយចង្វារ ក្បែរគម្រោងធំទី៣របស់ខ្លួន នៃតំបន់សក្តានុពលខ្ពស់
ភ្នំពេញ៖ ក្រោយពីការដាក់បង្ហាញ ជាសកលនូវកំពូលស្មាតហ្វូន Samsung Galaxy S10/S10+ ជូនដល់ពិភពលោកទាំងមូល មិនបានប៉ុន្មានថ្ងៃផង ពេលនេះ ក្រុមហ៊ុនសាមសុង ក៏បានប្រកាសទទួល ការកម្ម៉ង់ទុកមុន (Pre-order) នូវកំពូលស្មាតហ្វូនសេរី S ចុងក្រោយនេះ ចាប់ពីថ្ងៃទី២៣ ខែកម្ភៈ ដល់ថ្ងៃទី៥ មីនា ២០១៩ ជាមួយនឹងការផ្តល់ជូនដ៏អស្ចារ្យ ក្នុងការដាក់សម្ពោធជាផ្លួវការ ក៏ដូចជាអបអរដល់ខួប១០ឆ្នាំ របស់Samsung Galaxy ផងដែរ។
ភ្នំពេញ៖ ក្នុងឱកាសទិវាជាតិ​ ទីក្រុងស្អាត លើកទី៧ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ម្ចាស់ឃ្លាំងលក់រថយន្ត S-Auto លោក ប៊ុន រតនា ជាមួយគូរដណ្តឹងកញ្ញា លីឈី ទាំងពីរនាក់ បានបង្កើតកម្មវិធីមួយ ដោយបានដើររើសសំរាម នៅទីថ្លាសាលាបឋមសិក្សាវត្តលើ ជាមួយនិងក្មេងៗប្រមាណជា ៥៣៦នាក់ ក្រោមបរិយាកាស សប្បាយរីករាយ ព្រមទាំងនាំយកនូវសម្ភារៈសិក្សា ទៅចែកជូន ដល់ក្មេងៗផងដែរ ។
ភ្នំពេញ៖ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប កាលពីថ្ងៃទី២៣ កុម្ភៈ ​ឆ្នាំ២០១៩ បានបើកដំណើរការ ផ្លាស់ប្តូរលើវិស័យឌីជីថល តាមរយៈកិច្ចសហប្រតិបត្តិការ ជាមួយ៣០ ក្រុមហ៊ុន។