ភ្នំពេញ៖ លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការ មូលបត្រកម្ពុជា លើកឡើងថា GFG Investment ជាប្រតិបត្តិករមួយ ក្នុងចំណោម ប្រតិបត្តិករធំៗទាំង៤ ក្នុងប្រទេសកម្ពុជា ដែលបានជម្រុញ ឲ្យវិស័យការជួញដូរ ឧបករណ៍និស្សន្ទ មានសន្ទុះកើនឡើងទ្វេដង នាពេលបច្ចុប្បន្ន ។ ក្នុងឱកាសចូលរួម អបអរខួប៩ឆ្នាំ របស់ក្រុមហ៊ុនវិនិយោគ GFG Investment នៅរាត្រីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ នាភោជនីយដ្ឋាន ទន្លេបាសាក់ពីរ លោក ស៊ូ
ភ្នំពេញ៖ លោក ទៀ សុខា ប្រធានសមាគម ចលនាយុវជនកម្ពុជា (ក.១៥៧) សាខាខេត្តព្រះសីហនុ តបតាមការសន្យា បានបង្កើតឲ្យមាន នូវកម្មវិធីដំណើរកម្សាន្ត ទៅកាន់កោះឋានសួគ៌ យ៉ាងសប្បាយរីករាយ ដល់លោកយាយលោកតា កុមារកំព្រា និងបុគ្គលិក នៅបុរីទារក និងកុមារជាតិ ចំនួន៧៤នាក់ ក្នុងឱកាសអបអរ ទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ដែលកម្មវិធីដូចគ្នានេះ បានធ្វើឡើង ជាលើកទី៣មកហើយ ។
ភ្នំពេញ៖ ដើម្បីផ្គត់ផ្គង់នូវសេវាកម្ម ICT ក្នុងតំបន់មូយចំនួន ក៏ដូចជានៅតាមសាលារៀន ក្រុមហ៊ុន Metfone បាននាំយកនូវដំណោះស្រាយ ពីបំរែបំរួលផ្នែកឌីជីថល ទៅកាន់កម្មវិធីទូរគមនាគមន៍ ដ៍ធំមួយ MWC 2019។
កណ្តាល៖ក្រុមការងារ Tiger Street Football Festival 2019 បានធ្វើដំណើរ មកដល់មណ្ឌល ខេត្តកណ្តាល ក្រោយពីបញ្ចប់ ការប្រកួតនៅមណ្ឌលខេត្តកំពង់ចាម រកឃើញជើងខ្លាំង ៧ក្រុមដើម្បី ចូលរួមប្រកួត វគ្គផ្តាច់ព្រ័តនៅ រាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ និងមានឱកាស ជួបផ្ទាល់ជាមួយ កំពូលតារាបាល់ទាត់ ពិភពលោក គឺកីឡាករបាល់ទាត់ Ronaldinho។