កណ្តាល៖ការប្រកួតជម្រុះ មណ្ឌលទី៨ ក្នុងព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់ នៃក្របខណ្ឌពានរង្វាន់ Tiger Street Football Festival 2019 នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ នេះ បានចាប់ផ្តើមបើកជាផ្លូវការហើយនៅ សួនច្បារមាត់ទន្លេច្រមុះជ្រូក ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួម ពីក្រុម ចំនួន៤៦ក្រុម ចំពោះ ក្រុមដែលចូលរួមក្នុងពិធីបើក ក៏ទទួលបាន វត្ថុអនុស្សាវរីយ៍ពីក្រុមហ៊ុន ស្រាបៀរថៃហ្គ័រផងដែរ។